ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម​ វេង​ ​សា​ខុន​ ៖​ រដ្ឋ​​មន្ត្រី​​​ក្រសួង​​​កសិកម្ម ​រុក្ខាប្រមាញ់​ ​​និង​នេសាទ​ អញ្ជើញ​​បើក​​ផ្សារ​ណាត់​​បន្លែ​​និង​​ផលិត​ផល​​ខេត្ត​កណ្តាល​


ខេត្តកណ្តាល៖ នា​ព្រឹក​ថ្ងៃទី០១​ ​ខែ​កុម្ភ​:​ ​ឆ្នាំ២០១៩​ ​ឯក​ឧត្តម​ វេង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​រួម​ជាមួយ​ឯកឧត្តម​ ​នៃ​ ​ចារី​ ​អភិបាលរង​នៃ​គណ​អភិបាលខេត្ត​កណ្តាល​ ​បាន​អញ្ជេីញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ផ្សារណាត់​បន្លែ​ ​និង​ផលិតផល​សុវត្ថិភាព​ដែល​រៀបចំ​ដោយ​អគ្គនាយ ក​ដ្ឋាន​កសិកម្ម​ ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ខេត្ត​ ​និង​មានការ​អញ្ជើញ​ចូលរួម​ដោយ​ឯកឧត្តម​ថ្នាក់ដឹកនាំ​ក្រសួង​ ​មន្រ្តី​រាជការ​ ​អាជីវករ​ ​ក្រុន​ហ៊ុន​ ​កសិករ​ ​និង​សហគមន៍​ផលិត​បន្លែ​សុវត្ថិភាព​មាន​ចំនួន​ ​២៥០នាក់​ ​បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​បន្ទាប់ពី​លោក​ ​ប៊ុ​ន​ទួន​ ​ស៊ី​ម៉ូ​ណា​ ​ប្រធានមន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ធ្វើ​មតិ​ស្វាគមន៍​ ​និង​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយសង្ខេប​អំពី​ផលិតកម្ម​បន្លែ​សុវត្ថិភាព​ ​រួចមក​ ​ឯកឧត្តម​ ​ងិន​ ​ឆាយ​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ​បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​អំពី​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​ស្តី​ពី​ការជំរុញ​ផលិតកម្ម​ស្បៀង​នៅ​ទូទាំង​ខេត្ត​គោលដៅ​ ​និង​ជាពិសេស​ខេត្តកណ្តាល​។​ ​ឯកឧត្តម​បាន​បន្ត​ទៀត​ថា​គម្រោង​នេះ​ ​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ចំនួន​ទឹកប្រាក់២០,២៥​ ​លាន​ដុល្លារ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​យក​មក​អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន១១​ ​មាន​ខេត្តតាកែវ​ ​កណ្តាល​ ​ព្រៃវែង​ ​កំពង់ស្ពឺ​ ​កំពង់ធំ​ ​កំពង់ចាម​ ​ពោធិ​សាត់​ ​កំពង់ឆ្នាំង​ ​បាត់ដំបង​ ​សៀមរាប​ ​និង​ខេត្ត​ត្បូងឃ្មុំ​ ​ក្នុង​បំណង​សំខាន់​គឺ​ផលិត​ពូជស្រូវ​ក្រអូប​ ​និង​ផលិត​បន្លែ​សុវត្ថិភាព​ប្រកបដោយ​និរន្តរភាព​ ​ក្នុង​ទិសដៅ​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ឱ្យ​ទីផ្សារ​ក្នុង​ខេត្ត​ ​និង​ទីផ្សារ​រាជធានី​ភ្នំពេញ​ ​និង​ឈាន​ទៅកាត់​បន្ថយ​ការនាំចូល​។​

​ដោយឡែក​គោលបំណង​នៃ​ពិ​ពណ៌​ផ្សារណាត់​បន្លែ​និង​ផលិតផល​សុវត្ថិភាព​នា​ថ្ងៃនេះ​គឺ ៖
ទី១​.​ ​ផ្តល់​ឱកាស​ឲ្យ​អ្នក​ផលិត​ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ពួកគាត់​ដល់​សាធារណៈ​ជន​
​ទី២​.​ ​ស្វែងរក​ទីផ្សារ​ដើម្បី​លក់​ផលិតផល​តាមរបៀប​បញ្ជាទិញ​ ​ធានា​បាន​បរិមាណ​ ​គុណភាព​ ​និង​តម្លៃ​តាមរយៈ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​
ទី៣​.​ ​ជំរុញ​ការផលិត​បន្លែ​និង​ផលិតផល​តាម​បច្ចេកទេស​ ​ស្តង់ដារ​ត្រឹមត្រូវ​ ​ធានា​គុណភាព​ ​សុវត្ថិភាព​ ​ឆ្លើយតប​តាម​ត​ម្រូ​វវ​ចិត្ត​អ្នក​បរិភោគ​ ​និង​ទីផ្សារ​ក្នុង​ស្រុក​
​ទី៤​.​ ​ជំរុញ​និង​លើកទឹកចិត្ត​អ្នក​ដាំ​ ​ឱ្យ​ផលិត​បន្លែ​សុវត្ថិភាព​ ​ធានា​និរន្តរភាព​បរិមាណ​ផ្គត់ផ្គង់​ ​និង​ធានា​ជូន​អ្នក​បរិភោគ​អំពី​សុវត្ថិភាព​ ​គុណភាព​ ​និង​អនាម័យ​ ​ដើម្បី​លើកកម្ពស់​សុខភាព​សាធារណៈ​ ​និង
​ទី៥​.​ ​ផ្តល់​ឱកាស​ឲ្យ​មន្រ្តី​ជំនាញ​ ​អ្នក​ផលិត​ ​សហគមន៍​ ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម​បាន​ជួប​និង​ពិភាក្សា​គ្នា​ ​ផ្លាស់​ប្តូរ​បទពិសោធន៍​ ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ ​ស្វែងរក​ ​និង​សិក្សា​បន្ថែម​ពី​បច្ចេកទេស​ធ្វើ​យ៉ាងណា​ផលិត​ផលិតផល​ធានា​បាន​ទាំង​បរិមាណ​ ​គុណភាព​ ​អនាម័យ​ ​និង​សុវត្ថិភាព​បន្លែ​ ​និង​ផលិត​ផល​ផ្សេង​ៗ​ទៀត​៕

ដោយ ៖ សិរីបុត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.