ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ម្ចាស់អគារមួយកន្លែងនៅខេត្តកំពតរងការចោទប្រកាន់ថា គេចវេសមិនព្រមសងលុយថ្លៃធ្វើគ្រឿងសង្ហារឹម ឲ្យក្រុមហ៊ុនម៉ៅការ


ខេត្តកំពត៖ ម្ចាស់អគារមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ស្រុកទឹកឈូ ខេត្តកំពត បានរងការចោទប្រកាន់ថាបានគេចវេសមិនព្រមទូទាត់ថ្លៃធ្វើគ្រឿងសង្ហារឹមឲ្យអ្នកម៉ៅការសាងសង់ ដែលនៅសល់ប្រមាណជាជាង១ម៉ឺនដុល្លារ ទោះមានកិច្ចសន្យាត្រឹមត្រូវយ៉ាងណាក៏ដោយនោះ ។

បើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុនអាយឌីអេហ្វ ដេគ័រ និងគ្រឿងសង្ហារឹម បានលើកឡើងថា ក្រុមហ៊ុនរបស់លោកបានទទួលធ្វើគ្រឿងសង្ហារឹមឲ្យម្ចាស់អគារមួយកន្លែងដែលមានឈ្មោះ ចាន់ ប៊ុនលាង រស់នៅភូមិកំពង់បាយ ឃុំកំពង់បាយ ស្រុកទឹកឈូ ខេត្តកំពត ដែលក្នុងនោះក៏មានធ្វើកិច្ចសន្យាត្រឹមត្រូវផងដែរ ក្នុងតម្លៃ៥០១៥៨ ដុល្លារអាមេរិក ។

តំណាងរូបនេះបានបញ្ជាក់ឲ្យដឹងទៀតថាការធ្វើគ្រឿងសង្ហារឹមក្នុងអគារខាងលើនេះក៏បានរួចរាល់ជាស្ថាពរ ប៉ុន្តែការទូទាត់ថ្លៃម៉ៅការធ្វើគឺម្ចាស់អគារនេះមិនព្រមប្រគល់លុយឲ្យគ្រប់ចំនួននោះទេ គឺនៅសល់ប្រមាណជាង១ម៉ឺនដុល្លារ ហើយម្ចាស់អគារខាងលើដែលមានឈ្មោះ ចាន់ ប៊ុនលាង មិនព្រមទូទាត់ប្រាក់នៅជំពាក់នោះទេ ថែមទាំងបានគេចវេសឆ្លើយដោះសារយ៉ាងនេះយ៉ាងនោះក្នុងចេតនា មិនចង់ទូទាត់លុយដែលនៅសេសសល់ឲ្យគ្រប់ចំនួន ទោះបីកន្លងមកមានការណាត់ជួបជជែកគ្នាជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ពោលគឺលោក ចាន់ ប៊ុនលាង តែងតែរកឡេះឥតឈប់ឈរ ម្តងថាថ្ងៃនេះម្តងថាថ្ងៃនោះ ។

ជុំវិញការចោទប្រកាន់ខាងលើនេះ លោក ចាន់ ប៊ុនលាង ដែលជាម្ចាស់អគារខាងលើនេះបានប្រាប់តាមទូរស័ព្ទថារឿងនេះលោកមិនបានគេចវេសទៅណាទេ ប៉ុន្តែលោកចង់ឲ្យតំណាងក្រុមហ៊ុនម៉ៅការធ្វើគ្រឿងសង្ហារឹម រួមនិងក្រុមការងាររបស់គាត់ចេញមុខព្រមគ្នា ដើម្បីទៅជួបចចាររឿងលុយកាក់ដែលនៅសេសសល់ចំនួន១០៥០០ដុល្លារនោះសិន។

ប៉ុន្តែបើតាមតំណាងក្រុមហ៊ុនម៉ៅការធ្វើគ្រឿងសង្ហារឹម បានបញ្ជាក់ថានៅក្នុងកិច្ចសន្យាគឺបានធ្វើឡើងរវាងរូបលោក ជាតំណាងក្រុមហ៊ុន ដែលហៅថាភាគី ខ និងលោក ចាន់ ប៊ុនលាង ជាម្ចាស់អគារ ដែលហៅថាភាគី ក ដូច្នេះការទូទាត់នេះគឺមិនចំាបាច់អីឲ្យក្រុមការងារពីរបីនាក់ផ្សេងទៀតចូលរួមនោះទេ បានន័យថាតំណាងម្ចាស់ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវក្នុងការទូទាត់លុយ ហើយត្រង់ម្ចាស់អាគារតម្រូវឲ្យទៅទាំងអស់គ្នានោះគឺគ្រាន់តែជាឡេះមិនចង់សងលុយឲ្យមកក្រុមហ៊ុនតែប៉ុណ្ណោះ ៕

ដោយ៖ សត្យា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.