ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

នាយ​​ឧត្តម​សេនីយ៍​ ​​វង្ស​​ ​ពិ​សេន​​ ៖ ​ព្រមាន​​​តាម​​​អង្គ​ភាព​​ ​មិន​​ត្រូវ​​មាន​​ឪ​ ​​និង​​កូន​ ​​ឬ​ញាតិ​​ស​ណ្តាន​ ​​ធ្វើ​ការ​​ជា​មួយ​គ្នា​​នោះ​​ទេ​ ​​ព្រោះ​​នាំ​ឲ្យ​មាន​​ការ​រិះ​គន់​ ​


ខេត្ត​កំពង់ស្ពី ៖​ ​ថ្លែង​ចេញពី​ខេត្ត​កំពង់ស្ពឺ​ ​នាយ​ឧត្តមសេនីយ៍​ ​វង្ស​ ​ពិ​សេន​ ​អគ្គ​មេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​នៅ​ថ្ងៃទី០១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ​ ​បាន​ព្រមាន​ថា​ ​នៅក្នុង​អង្គភាព​មួយ​ ​មិន​គួរណា​មាន​ឪពុក​ ​និង​កូន​ ​ឬក៏​សាច់ញាតិ​ធ្វើការ​នៅកន្លែង​ជាមួយគ្នា​នោះ​ទេ​ ​ព្រោះ​វា​នឹងអាច​ធ្វើឲ្យ​មានការ​រិះគន់​ច្រើន​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ​ក៏ដូចជា​មហាជន​ជាដើម​។​

ការព្រមាន​យ៉ាង​ដូច្នេះ​ ​បាន​ធ្វើឡើង​នាក្នុង​ឱកាស​ដែល​ ​នាយ​ឧត្តមសេនីយ៍​ ​វង្ស​ ​ពិ​សេន​ ​អញ្ជើញ​ប្រកាស​តែងតាំង​ ​នាយក​សាលា​នាយទាហាន​សកម្ម​ ​ត្មាត​ពង​ ​ដោយ​ឧត្តមសេនីយ៍ឯក​ ​ប៊ុត​ ​សុភាព​ ​ជំនួស​ឧត្តមសេនីយ៍ឯក​ ​ច័ន្ទ​ ​សុ​ភក្រ្តា​ ​ដែល​ទទួល​ភារកិច្ច​ថ្មី​ ​គឺ​នាយក​ទីចាត់ការ​ហ្វឹកហ្វឺន​អគ្គបញ្ជាការ​ ​នា​ព្រឹក​ថ្ងៃទី០១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ​ ​នៅ​ខេត្ត​កំពង់ស្ពឺ​។​

​នាយ​ឧត្តមសេនីយ៍​ ​វង្ស​ ​ពិ​សេន​ ​បាន​លើកឡើង​ថា​ ​បើសិនជា​មាន​ឪពុក​ ​និង​កូន​ ​ឬក៏​សាច់ញាតិ​ ​ធ្វើការ​នៅក្នុង​អង្គភាព​តែមួយ​ ​ទោះជា​ធ្វើល្អ​យ៉ាងណាក៏ដោយ​ ​ក៏​គេ​មិនសូវ​កើត​សរសើរ​នោះ​ទេ​ ​ប៉ុន្ដែ​ផ្ទុយទៅវិញ​ ​មានតែ​គេ​ចោទ​ថា​ ​«​ប្ដី​វា​ ​ប្រពន្ធ​វា​ ​ឪវា​ ​កូន​វា​ហ្នឹង​»​។​

​អគ្គ​មេបញ្ជាការ​ ​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​រូប​នេះ​ ​បាន​បញ្ជាក់​ទៀត​ថា​ ​ក្នុងនាម​ជា​មេដឹកនាំ​ក្នុង​អង្គភាព​ ​នាយ​ឧត្តមសេនីយ៍​ ​ពិតជា​ខ្លាច​ខ្លាំង​ណាស់​ ​ចំពោះ​រឿង​បញ្ហា​នេះ​ ​ព្រោះ​វា​មាន​តិចណាស់​ ​ដែលគេ​កោតសរសើរ​ ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ ​ប៉ុន្ដែ​បើសិនណា​ជា​កូនចៅ​របស់​គេ​ធ្វើ​អាក្រក់​វិញ​ ​ប្រាកដ​ណាស់​ច្បាស់ជា​គេ​រិះគន់​ជាមិនខាន​។​
​ក្នុង​ឱកាស​នោះ​ ​នាយ​ឧត្តមសេនីយ៍​ ​វង្ស​ ​ពិ​សេន​ ​បាន​បន្ថែម​ថា​ ​«​នៅក្នុង​អង្គភាព​ខ្ញុំ​ថា​ ​បើ​ល្អ​បំផុត​យើង​នៅក្នុង​អង្គភាព​របស់​យើង​នេះ​.​.​.​ដែល​មានកូន​របស់​ខ្លួនឯង​ ​ចៅ​របស់​ខ្លួនឯង​ ​បងប្អូន​របស់​ខ្លួនឯង​ ​ត្រូវ​ធ្វើ​យ៉ាង​ម្ដេច​គ្រប់គ្រង​ ​ឲ្យបាន​ក្លាយទៅជា​មនុស្ស​ល្អ​ ​ដើម្បី​ជៀសវាង​ពី​ការរិះគន់​»​។​

​ជាមួយគ្នា​នោះ​ ​នាយ​ឧត្តមសេនីយ៍​ ​បាន​គូសបញ្ជាក់​ថា​ ​បើសិនជា​មានកូន​ចៅ​ ​ឬក៏​សាច់ញាតិ​នោះ​ ​គួរតែ​យក​ឲ្យ​ទៅ​ធ្វើការ​នៅកន្លែង​ផ្សេង​ឲ្យ​ខុសពី​កន្លែង​របស់​ខ្លួន​ ​ដើម្បីឲ្យ​គេ​ចេញ​ខិតខំ​ ​ប្រឹងប្រែង​ដោយខ្លួនឯង​ ​និង​មិន​ចេះ​អាង​៕​

ដោយ ៖ ប៊ុនថន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.