ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកនិងអាជ្ញាធរក្រុងចែកជូនគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ដល់បងប្អូនប្រជាការពារក្នុងសង្កាត់គោកចកក្រុងសៀមរាប


ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៥ នេះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក អាជ្ញាធរក្រុងសៀមរាប រួមនិងរដ្ឋបាលសង្កាត់គោកចក បាននិមន្តនិងអញ្ជើញនាំយកគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ចែកជូនដល់បងប្អូនប្រជាការពារចំនួន៤៣នាក់នៅក្នុងសង្កាត់គោកចកដែលបានចំណាយកម្លាំងកាយដើម្បីផលប្រយោជន៍ចូលរួមកាយលូស្តារប្រឡាយនិងប្រមូលសំរាមដើម្បីរំដោះជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានសង្កាត់គោចកក្រុងសៀមរាប ។

ក្នុងនាមរដ្ឋបាលក្រុង លោក ហាយ យង់ អភិបាលរងក្រុងសៀមរាបបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរនិងដឹងគុណយ៉ាងស្មោះអស់ពីចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាការពារ ដែលបានបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមកសាង និងការពារមូលដ្ឋាន។

លោក ហាយ យង់ បានបន្តថា កិច្ចការកាយលូ ស្តារប្រឡាយ និងប្រមូលសំរាម ដែលបានធ្វើកន្លងមក គឺជាកិច្ចការមួយដ៏សំខាន់ដែលបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់ និងរក្សាបាននូវ សោភ័ណភាពអនាម័យ ក្នុងមូលដ្ឋានរបស់យើង។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានថេរដីកាថាការចែកជូន គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ នៅពេលនេះ គឺជាការបង្ហាញពី ការយកចិត្តទុកដាក់និងការដឹងគុណរបស់ព្រះសង្ឃនិងអាជ្ញាធរមូលដ្ឋាន ជូនដល់កម្លាំងបងប្អូនប្រជាការពារដែលជាសសរស្តម្ភដ៏សំខាន់ ដែលបានលះបង់ទាំង កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីចូលរួមធ្វើការកាយលូ ស្តារប្រឡាយរំដោះទឹក និងប្រមូលសំរាម ក្នុងពេលមានទឹកជំនន់ក្នុងភូមិសាស្ត្រសង្កាត់គោកចក ហើយ ការងារនេះគឺបានជួយកាត់បន្ថយការជន់លិច និងផលប៉ះពាល់ដល់សហគមន៍យើងទាំង មូល ហើយគ្មានការចូលរួមពីបងប្អូនប្រជាការពារយើងទេទេ ការងាររំដោះទឹកនឹងជួបការលំបាកខ្លាំងដែលទង្វើនេះគឺជាគំរូវីរភាពដ៏ល្អមួយដែលបង្ហាញពី ស្មារតីស្នេហាជាតិ និងសាមគ្គីភាព ដ៏រឹងមាំនៅក្នុងមូលដ្ឋានយើងផងដែរ ។

ព្រះតេជគុណ ហែម គឹមសាន មានថេរដីកាបន្តថាការផ្តល់ជូនអំណោយគឺមិនច្រើនប៉ុន្មានទេ តែវាគឺជាទឹកចិត្តនៃការដឹងគុណតិចតួចពីព្រះសង្ឃ និងការយកចិត្តទុកដាក់ របស់អាជ្ញាធរមូលដ្ឋាន ដើម្បីលើកទឹកចិត្តដល់ការលះបង់របស់បងប្អូនទាំងអស់ដែលបានធ្វើដើម្បីសហគមន៍របស់យើង។

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកក៏បានមានថេរដីកាសូមអំពាវនាវដល់បងប្អូនប្រជាការពារទាំងអស់ សូមបន្ត រក្សាកិច្ចសហការល្អ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋដទៃទៀត ដើម្បី ពង្រឹងសាមគ្គីភាព និងបន្តធ្វើការងារសង្គមដ៏មានតម្លៃនេះនាពេលអនាគត ហើយព្រះអង្គរួមទាំងអាជ្ញាធរនឹងបន្តគាំទ្រ និងលើកទឹកចិត្តជានិច្ច ហើយបន្តចូលរួមថែរក្សា អនាម័យបរិស្ថាន ជុំវិញលំនៅឋាន និងក្នុងភូមិឱ្យបានស្អាតល្អ ក្រោយពេលទឹកស្រក ដើម្បីបង្ការជំងឺឆ្លងផ្សេងៗផងដែរ ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.