ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​ញឹក ​ប៊ុ​ន​លេ​ខ ​ប្រធា​ន​ការិ​យាល័​​យ​គយ​និង​រដ្ឋាក​រ​បឹ​ង​ត្រកួន​ប្រមូល​លុយ​ដាក់​​ហោ​​​ប៉ៅ​ធ្វើ​​​មា​ន​​ធ្វើ​បាន​ពី​ទំនិញ​គេច​​ពន្ធ ​មិន​ខ្វល់​ពី​ការ​បាត់​បង់​ថវិកាជាតិ​


ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពពីមន្រ្តីនៅច្រកព្រំដែនបឹងត្រកួនដែលស្ថិតនៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានឱ្យដឹង ថាលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយ​និងរដ្ឋាករ បឹងត្រកួននេះគឺលោកមេគយស៊ីលុយឆៅៗតែម្តងអត់មានស្លាក់ អីតិចទេហើយលុយ លោកមេគយរូបនេះស៊ីដោយរលូននេះគឺបានពីការ​ប្រមូល​លុយ តាមរយៈការ​ឃុបឃិតបើកដៃ​ឲ្យ​ឈ្មួញ​នាំចូល ​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់យ៉ាងពេញបន្ទុកតែម្តង។ពិសេសទំនិញម៉ូតូអត់ពន្ធនិងគ្រឿងបន្លាស់រួមនិងបរិក្ខាផ្សេងៗផងដែរ។

ក្រុមមន្ត្រីខាងលើនេះ បានឲ្យដឹងបន្ថែមទៀតថា​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកបឹងត្រកួន បានបើកឲ្យឈ្មួញ នាំចូល ម៉ូតូស៊េរីទំនើបៗគេចពន្ធតាមច្រកនេះយ៉ាងរលូនដោយមានការឃុបឃិតជាមួយបក្ខពួកស្និទ្ធៗជាមួយគាត់និងជាអ្នកប្រមូលលុយឱ្យលោក ញឹក ប៊ុន​លេខ ដាក់​ហោប៉ៅធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន។

ប្រភពខាងលើ បាន​ដឹងបន្ថែមថា មួយរយៈ​ចុងក្រោយ​នេះ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន បានឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​ កាន់តែ​ច្រើនឡើងៗ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់ ​អ្វី​ទាំងអស់​។

អ្នកស៊ីឈ្នួល​បើកបរ​ម៉ូតូ​ពី​ទឹកដី​ថៃ​ចូល​ទឹកដី ​ខ្មែរ​ទទួលបាន​លុយ​ ៥០០​បាត(លុយថៃ)​ សម្រាប់​ម៉ូតូ​មួយគ្រឿង ដោយ​ពួកគេ​បើក​ចូល ​តាម​ច្រក​បឹង​ត្រកួន ឆ្ពោះទៅកាន់​ក្នុងស្រុក​ថ្មពួក និង​ចូលទៅ​ក្រុង​សិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីលក់​ចែកចាយ ​តាម​ហាង​លក់​ម៉ូតូ​។ បើតាមក្រុមឈ្មួញ​ដែល​នាំចូល​ម៉ូតូ​ គេចពន្ធ​តាម​ច្រក​តំបន់​បឹង​ត្រកួន បានបានដឹងដែរថា ពួកគេ​បង់លុយ​ឲ្យ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យគយនិង រដ្ឋាករ បឹងត្រកួន និង​សមត្ថកិច្ច​ពាក់ព័ន្ធទើប​អាចនាំម៉ូតូគេចពន្ធ និងទំនិញផ្សេងៗទៀតចូលមកបាន ដោយមិនបាច់បង់ចូលជាពន្ធអារកគយនោះទេ គឺបង់ចូលហោប៉ៅពួកគាត់ជាការស្រេចតែម្តង។

សមត្ថកិច្ចនៃស្ថាប័នផ្សេងៗ ក៏ដូចប្រជាពលរដ្ឋដែរ បានសំណូមពរដល់​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ​គយ​និង​រដ្ឋាករ​កម្ពុជា គួរ ចាត់វិធានការ ទប់ស្កាត់អំពើពុករលួយរបស់​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន និងបក្ខពួកជាបន្ទាន់ផង បើទុក បណ្តោយបែបនេះចំណូលពន្ធគយចូលរដ្ឋខាតបង់ក្នុងមួយខែៗរាប់សិបម៉ឺនដុល្លារហើយថវិកានោះត្រូវធ្លាក់ចូលប៉ៅលោក ញឹក ប៊ុនលេខ និងបក្ខពួក ជាក់ជាពុំខាន។

រឿងរ៉ាវពាក់ព័ន្ធករណីនេះគេហទំព័រ រស្មីក្រុងយើង (www.rskynews.com) មិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោក ញឹក ប៊ុន​លេខ ប្រធានការិយា ល័យ គយនិងរដ្ឋាករបឹងត្រកួន បាននៅឡើយទេព្រោះCallទៅមិនលើក៕

ដោយ ៖ សិរីបុត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.