នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក Watanabe ប្រធាន Aeon 1% Club Foundation ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីគម្រប់ខួប២០ឆ្នាំនៃ Aeon Scholarship ដែលរៀបចំឡើងដោយ Aeon 1% Club Foundation ដោយមានការអញ្ជើញចូលរួមផងដែរពីតំណាងក្រសួងការបរទេសជប៉ុន និងតំណាងស្ថានទូតនានាប្រចាំប្រទេសជប៉ុន ។
នៅក្នុងកម្មវិធីខាងលើ ក៏មានការចូលរួមផងដែរពីអតីតនិស្សិតកម្ពុជាចំនួន ២ រូប ដែលធ្លាប់ទទួលបានអាហារូបករណ៍ AEON និងបច្ចុប្បន្នកំពុងធ្វើនៅក្រុមហ៊ុនជប៉ុននៅកម្ពុជា និងនិស្សិតខ្មែរ ៥ រូបទៀត ដែលកំពុងសិក្សានៅប្រទេសជប៉ុន តាមរយៈអាហារូបករណ៍នេះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានអបអរសាទរនិងថ្លែងអំណរគុណដល់ Aeon 1% Club Foundation ដែលតែងតែផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងបណ្តានិស្សិតនៅក្នុងតំបន់អាស៊ី៕
ប្រភព # Royal Embassy of Cambodia in Japan












