ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

សេចក្តីបំភ្លឺព័ត៌មាន៖ដីព្រៃជាច្រើនហិកតានៅចំណុចភ្នំ១០០ ក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពីសំណាក់ក្រុមឈ្មួញមានលុយ និងមានអំណាចដោយមិនមានវិធានការទប់ស្កាត់ពីអាជ្ញាធរ និងមន្ត្រីជំនាញនោះទេ…


សេចក្តីបំភ្លឺព័ត៌មាន៖

អង្គភាពគេហទំព័រ អស្កាយញូសិ៍ យើងខ្ញុំសូមជម្រាបជូន សាធារណជន ជាពិសេសថ្នាក់ដឹកនាំនៃរដ្ឋបាលស្រុកគូលែន ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រះវិហារ និងទាំងថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ មេត្តាជា្របថា៖ ចំពោះអត្ថបទនៃការចុះផ្សាយរបស់អង្គភាព RSKYNEWS យើងខ្ញុំកាលពីកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានចំណងជើងថា ដីព្រៃជាច្រើនហិកតានៅចំណុចភ្នំ១០០ ក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពីសំណាក់ក្រុមឈ្មួញមានលុយ និងមានអំណាចដោយមិនមានវិធានការទប់ស្កាត់ពីអាជ្ញាធរ និងមន្ត្រីជំនាញនោះទេ។

ក្រោយពីបានទទួលព័ត៌មានតាមរយៈកំណត់ហេតុស្តីពីការចុះពិនិត្យទីតាំងដី ដែលគេហទំព័រ RSKYNEWS បានចុះផ្សាយពីការឈូសឆាយដីជាច្រើនរយហិចតាក្នុងភូមិសាស្រ្តភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ចុះថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ លិខិតលេខ០៤៨/២៥ រ.ប.ក ចុះថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលិខិតលេខ ២២២៩ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ របស់រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ។

តាមចំណងជើងនៃអត្ថបទខាងលើឃើញថា ៖ អង្គភាពយើងខ្ញុំពិតជាទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ខ្វះប្រភពច្បាស់លាស់ក្នុងការរាយការណ៍ព័ត៌មាន ព្រមទាំងមិនបានសារសួរមន្ត្រីជំនាញពិតប្រាកដ ដែលធ្វើឱ្យព័ត៌មានរបស់អង្គភាពយើងខ្ញុំបានធ្វើការវាយប្រហារទៅលើថ្នាក់ដឹកនាំនៃអាជ្ញាធររដ្ឋបាលខេត្តព្រះវិហារ ព្រមទាំងម្ចាស់ដីដែលបានកាន់កាប់ដីតាម រយៈ អាជ្ញាធរមូលដ្ឋានច្បាស់លាស់ជាមួយនឹងកំហុសដោយចេតនាដែលបានកើតចេញពីការផ្សាយព័ត៌មានមិនពិតខាងលើនោះ យើងខ្ញុំជាថ្នាក់ដឹកនាំនៃអង្គភាពគេហទំព័រ RSKYNEWS សូមការយោគយល់ អធ្យាស្រ័យ និងអភ័យទោសពីថ្នាក់ដឹកនាំនៃអាជ្ញាធររដ្ឋបាលខេត្តព្រះវិហារ និងពីសំណាក់ម្ចាស់ដីផងដែរ ព្រមទាំងអត្ថបទដែលបានផ្សាយតាមគេហទំព័រ www.rsky news.com អង្គភាពយើងបានសម្រេចលុបចោល រួចរាល់ហើយដែរ។

ពាក់ព័ន្ធនឹងចំណងជើងនៃអត្ថបទដែលបានផ្សាយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤ យើងខ្ញុំសូមទទួលយការបំភ្លឺរបស់រដ្ឋបាលខេត្តព្រះវិហារដូចខាងក្រោម៖ ទីតាំងដីនេះស្ថិតនៅចំណុចអូរចាក់ស្រា ទល់មុខក្រុមហ៊ុនកិនថ្មអីសុងឆាង ក្នុងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាកម្មសិទ្ធិរបស់ឈ្មោះ ជាង វ៉ាន់ឌីណូ ភេទប្រុស កាន់អត្ត សញ្ញា ណប័ណ្ណលេខ០១១២៩៩៨៥៨ បច្ចុប្បន្នរស់នៅភ្នំពេញបានផ្ទេរកម្មសិទ្ធិពីឈ្មោះ អ៊ុំ ណាក់ នៅឆ្នាំ២០២១ និងឈ្មោះ ស្រី កែវម៉ូនីកា ភេទស្រី កាន់អត្តសញ្ញាណប័ណ្ណលេខ ០១១០៩១៣៦៥ បច្ចុប្បន្នរស់នៅភ្នំពេញបានផ្ទេរកម្មសិទ្ធិពីឈ្មោះ ញ៉េប សុផា នៅឆ្នាំ២០២២ មានចុះហត្ថលេខា បញ្ជាក់ទទួលស្គាល់ដោយអាជ្ញាធរឃុំស្រុក និងបានបង់ពន្ធប្រថាប់ត្រាលើលិខិតផ្ទេរសិទ្ធិកាន់កាប់នៅសាខាពន្ធដារខេត្តព្រះវិហារ។

ក្រុមការងារចុះប្រមូលទិន្នន័យលើទីតាំងផ្ទៃដីអាស្រ័យផលជាក់ស្តែងដោយប្រើប្រាស់ឧបករណ៍ GPSmap64s(WGS84 Zone 48N) ចំណុចនិយាមកា (UTM) 1/ X: 442763 Y: 1504441, 2/ X: 442442 Y: 1504297, 3/ Χ: 442788 Y: 1504241, 4/ X: 442761 Y: 1504228, 5/ X: 442626 Y: 1504165, 6/ X: 442556 Y: 1504123, 7/X: 442135 Y: 1503926, 8/ X: 442081 Y: 1504011, និង 9/ X: 442508 Y: 1504211 (ដូចមានភ្ជាប់ក្នុងផែនទីបង្ហាញទីតាំង ដី និងរូបភាព) សង្កេត ឃើញថា ប្រជាពលរដ្ឋទាំង០២គ្រួសារខាងលើនេះ បានយកត្រាក់ទ័រភ្ជួររាស់សម្អាតលើដីកសិកម្ម របស់ខ្លួនមានផ្ទៃដីសរុបចំនួន ២០៥៩៤៧ ម៉ែត្រការ៉េ ដែលពួកគាត់បានគ្រប់គ្រង និងប្រើប្រាស់ដី អាស្រ័យផលជាយូរមកហើយ ដោយមានដំណាំស្វាយ ឬស្សីផ្អែម ជីកស្រះចិញ្ចឹមត្រី មាន់ និងធ្វើរបង ហ៊ុំព័ទ្ធជុំវិញទីតាំងដី។

ទីតាំងដីនេះវាលស្រាប់ប្រមាណ៩០% ស្ថិតនៅទល់មុខក្រុមហ៊ុនកិនថ្មអីសុងឆាង (អូរចាក់ស្រា) ក្នុងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ៕

សូមអានលំអិតលិខិតពាក់ព័ន្ធខាងក្រោម៖

 

 

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.