រាជធានីភ្នំពេញ៖ អនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ និងបានការឯកភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

រសៀលថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក.) បានដឹកនាំ ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន ជាសមាជិក គ.ប.ផ.ក. រួមទាំងថ្នាក់ដឹកនាំលេខាធិការដ្ឋានគ.ប.ផ.ក. ចូលជួបសម្តែងការគួរសម និងសុំការណែនាំអំពីកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំលឿងរាជ អគារតេជោសន្តិភាព ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕












