ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ត្រីជំនាញជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទថារយៈពេល២ឆ្នាំនេះមានត្រីជាង១០០ប្រភេទដែលបានធ្វើការបំលាស់ទីតាមជណ្តើរត្រីទំនប់ស្លែងនៅក្នុងភូមិសាស្រ្តស្រុកក្រឡាញ់ខេត្តសៀមរាប


ខេត្តសៀមរាប៖ នារសៀលថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០២៥ នេះក្រុមការងារគណៈកម្មការនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផលរបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអាជ្ញាធរស្រុកក្រឡាញ់និងមន្រ្តីជំនាញមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបចុះធ្វើការត្រួតពិនិត្យចាប់កូនត្រីដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីប្រភេទត្រី គឺសិក្សារទៅលើប្រភេទត្រី អម្បូរត្រី ថាតើមានប៉ុន្មានប្រភេទដែលបានឆ្លងកាត់ជណ្ដើរត្រីនៃការបំលាស់ទីរបស់ត្រីតាមរយៈជណ្តើរត្រីទំនប់ស្លែងដែលស្ថិតនៅក្នុងឃុំស្រណាលស្រុកក្រឡាញ់ខេត្តសៀមរាប ។

លោក តុប ចាន់អូន អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ទឹកសាបនៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងរយៈពេល២ឆ្នាំដែលបានកសាងជណ្តើរត្រីទំនប់ស្លែងមកគឺមានត្រីប្រមាណជាង១០០ប្រភេទដែលបានធ្វើការបំលាស់ទីតាមជណ្តើរត្រីទៅកាន់តំបន់ផ្សេងៗ។

លោក តុប ចាន់អូន បានបន្តថា ជណ្តើរត្រី គឺសាងសង់ឡើងនៅកន្លែងទំនប់ ឬប្រព័ន្ធធារាសាស្ត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ត្រីឆ្លងកាត់ឧបសគ្គហើយ ជណ្តើរត្រីមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ធ្វើជា “ផ្លូវ” សម្រាប់ត្រីហែលឡើងចុះបានដោយសេរី.ជួយដល់ការផ្លាស់ទីរបស់ត្រីជាច្រើនប្រភេទដែលត្រូវផ្លាស់ទីទៅកាន់តំបន់ផ្សេងៗគ្នា ដើម្បីស្វែងរកអាហារ កន្លែងពងកូន ឬជម្រកថ្មី ហើយអភិរក្សធនធានជលផល ដោយសារជណ្តើរត្រីជួយឲ្យត្រីអាចបន្តវដ្តជីវិតរបស់វាបាន វាក៏ជួយការពារ និងរក្សាបាននូវចំនួនត្រីនៅក្នុងធម្មជាតិ ជាពិសេសប្រភេទត្រីដែលធ្វើដំណើរផ្លាស់ទីតាមរដូវកាល ព្រមទាំងមានសារៈសំខាន់ណាស់ក្នុងការការពារកុំឲ្យប្រភេទត្រីក្នុងស្រុកមានការថយចុះផងដែរ។

ក្នុងឱកាសនោះដែរ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់បានមានប្រសាសន៍ថា ជណ្តើរត្រីទំនប់ស្លែងនេះគឺបានផ្តល់សារៈសំខាន់ខ្លាំងណាស់សម្រាប់ឱ្យត្រីគ្រប់ប្រភេទអាចឡើងពងកូន នៅតាមតំបន់ផ្សេងៗបាន ហើយនៅពេលត្រីបន្តពូជបានច្រើន ត្រីនឹងមានចំនួនកើនឡើងវិញក្នុងធម្មជាតិដូច្នេះ ការកើនឡើងនៃចំនួនត្រី គឺមានន័យថាប្រជាជនដែលប្រកបរបរនេសាទអាចចាប់បានត្រីកាន់តែច្រើន ហើយពួកគាត់ក៏អាចលក់បានប្រាក់ចំណូលកាន់តែច្រើនផងដែរ។

លោក សុខ ណារ៉េតបានបន្ថែមថាជណ្ដើរត្រីមិនត្រឹមតែជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ តែវាជាការវិនិយោគដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងថែរក្សាធនធានជលផលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ ហើយនៅពេលត្រីក្នុងធម្មជាតិមានច្រើន ប្រជាពលរដ្ឋមិនចាំបាច់ចំណាយប្រាក់ច្រើនដើម្បីទិញត្រីយកមកហូបនោះទេ។ក្នុងនាមអាជ្ញាធរស្រុកក្រឡាញ់ លោកអភិបាលស្រុកក៍បានមានប្រសាសន៍ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានជួយទំនុកបម្រុងការអភិរក្សធនធានធម្មជាតិ ជាពិសេសធនធានជលផលនេះ ដែលធ្វើ ឱ្យមូលដ្ឋានរបស់លោករឹតតែមានធនធានត្រី សម្រាប់ផ្តល់នូវអាហារបរិភោគដល់ប្រជាជននៅក្នុងមូលដ្ឋាន ហើយលោកសង្ឃឹមថា តាម រយៈជណ្តើរត្រីនេះ នឹងធ្វើឱ្យធនធានជលផលនៅក្នុងមូលដ្ឋានឃុំស្រណាលនឹងកើនឡើង ជាពិសេសប្រភេទត្រីត្រូវដែលជិតផុតពូជវាអាចនឹងត្រូវបានកើនឡើងវិញ៕

ដោយ៖ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.