ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ខេត្តកែបជាខេត្តទី១ បញ្ចប់ការចែកប័ណ្ឌកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ខណៈ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ មានប្រសាសន៍ថា នេះជាដំណើរឆ្ពោះទៅបញ្ចប់វិវាទដីធ្លីទាំងអស់នៅកម្ពុជា


ខេត្តកែប៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ខេត្តកែប បានរៀបចំពិធីអបអរសាទរចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បង្ហើយជូនប្រជាពលរដ្ឋ នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ភូមិទួលសាងាំ ភូមិអង្កោល​ ឃុំអង្កោល​ និងភូមិចំការបី ឃុំពងទឹក​ ស្រុកដំណាក់ចង្អើរ ខេត្តកែប​ ដែលនេះធ្វើអោយខេត្តកែប ក្លាយជាខេត្តទី១ បានបញ្ចប់ការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះធ្វើឡើងនៅសាលាស្រុកដំណាក់ចង្អើរ ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកែបនឹងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ មន្រ្តីរាជការទូទាំងខេត្ត និងបងប្អូនពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រសាសន៍ថា ក្នុងអាណត្តិទី៧នេះ ក្នុងនាមក្រសួង លោកនឹងព្យាយាមបញ្ចប់បញ្ហាវិវាទដីធ្លីទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ក្នុងនោះជំហ៊ាននេះនឹងឈានទៅកាត់ផ្តាច់ការយកលេសបញ្ហាដីធ្លីនេះ ជាឈ្នាន់នយោបាយផ្សេងៗរបស់ក្រុមអគតិ។
មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកឡើងថា នេះជាជោគជ័យមួយរបស់រដ្ឋបាលខេត្ត ក្នុងការឈានទៅបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងក្លាយជាខេត្តទី១ ក្នុងការបញ្ចប់ការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងចំណោមរាជធានីខេត្តទាំងអស់។

ឯកឧត្តមបន្តថា ក្រោយបញ្ចប់ពិធីនេះទៅ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅទំនាក់ទំនងជាមួយ មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ដើម្បីទទួលបានបណ្ណកម្មសិទ្ធិរៀងរាល់ម៉ោងធ្វើការ។ ជាមួយគ្នានេះដែរ មន្ត្រីពាក់ព័ន្ធក្នុងការផ្តល់សេវាត្រូវបង្កលក្ខណៈល្អ និងបំរើ សេវាជូនប្រជពលរដ្ឋប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។

យោងតាមរបាយការណ៍របស់លោកនិម្មាបនិក សុទ្ធពុទ្ធិ ម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប បានអោយដឹងថា ក្បាលដីរុបនៅទូទាំងខេត្តកែបគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ មានចំនួន ៥៤ ១០៧ ក្បាលដី ក្នុងនោះបណ្ណដែលបានចែកដល់ដៃប្រជាពលរដ្ឋមានចំនួន ៣០៥៦៦បណ្ណ ហើយបណ្ណដែលត្រូវចែកបន្តមានចំនួន ១២ ៤៥៣ បណ្ណ៕

ដោយ៖ ធារី


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.