ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញកាន់បិណ្ឌ២  នៅវត្តព្រះវិហារធំសសរ១០០


ខេត្តក្រចេះ៖ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានអញ្ជើញប្រគេនទេយ្យទាន បច្ច័យកសាង និងរាប់បាត្រដារឆ្លងក្នុងពិធីបុណ្យកាន់បិណ្ឌ២ នៅវត្តព្រះវិហារធំសសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីឧទ្ទិសបួងសួង សូមនូវសេចក្ដីសុខ ចម្រុងចម្រើនដលប្រជាជនកម្ពុជាទាំងអស់ ទទួលបានតែសេចក្ដីសុខ ។

ការអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី២ របស់ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោក និងសហការី អញ្ជើញចូលរួមកាន់បិណ្ឌទី២ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានប្រារព្ធធ្វើនៅវត្តព្រះវិហារធំសសរ១០០ ស្រុកសំបូរនិងវត្តសម្តេចព្រះនាគវ័នវរ:ពោធិភូមិសំបុក។

ក្នុងនោះលោកឧត្តមសេនីយ៍ ក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវិរៈយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា និងសូមឲ្យវិរៈយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលទាំងអស់ បានជាសះស្បើយ និងមានសុខភាពរឹងមាំ។

តាមរយៈបុណ្យកុសល កើតចេញពីបុណ្យកាន់បិណ្ឌនេះ សូមបួងសួងសូមឲ្យមនុញ្ញផលកើតចេញពី បុណ្យប្រកបដោយសុទ្ធាជ្រះថ្លា នៃមហាកម្លាំងសាមគ្គីរបស់ប្រជាជនយើងសូមផ្ដល់នូវសេចក្ដីសុខ ចម្រុងចម្រើនដល់ថ្នាក់ជាតិ គ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជាទាំងអស់ ទទួលបានតែសេចក្ដីសុខ និងមានការអភិវឌ្ឍរីកចម្រើនសម្បូររុងរឿង ហើយសូមឈ្នះអស់មាសត្រូវមកពីគ្រប់ទិសទី។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍រួមនិងសហការី ក៏បានប្រគេនបច្ច័យដែលកើតចេញពី ទឹកចិត្តប្រកបដោយសុទ្ធាប្រគេនចំពោះព្រះសង្ឃសម្រាប់ទ្រទ្រង់ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបានប្រគេនទយ្យវត្ថុគ្រឿងបរិក្ខាមួយចំនួន សម្រាប់វត្តព្រះវិហារធំសសរ១០០ និងវត្តសំបុក ក្នុងនោះសម្រាប់វត្តព្រះវិហារធំសសរ១០០ បច្ច័យកសាង ៤,០០០,០០០៛ បច្ច័យប្រគេនព្រះសង្ឃចំនួន ៩អង្គ/ ១អង្គ ៥០.០០០៛ យាយជី តាជី ២៥នាក់ ក្នុង១នាក់ ១០.០០០៛ ទឹក ១០កេស មី២កេស ទឹកសុីអុីវ២យួរ ទឹកត្រី ២យួរ អង្ករ២បេ ។ ដោយឡែកវត្តសម្តេចព្រះនាគវ័នវរ:ពោធិភូមិសំបុក ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ គឺប្រគេនបច្ច័យកសាង ៤,០០០,០០០៛ ទឹក ១០កេស មី២កេស ទឹកសុីអុីវ២យួរ ទឹកត្រី ២យួរ និងអង្ករចំនួន២បេ ។


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.