ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្មវិធីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីប៉ុស្តិ៍សុខភាពពន្ធនាគារ តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត…


រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំខេត្តបាត់ដំបង ទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី ប៉ុស្តិ៍សុខភាពពន្ធនាគារ តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត។

កម្មវិធីនេះដែរមានការចូលរួមពី លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងសិក្ខាកាមមកពីមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម អគ្គនាយក បានមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួនដូចខាងក្រោម៖

– គ្រប់ពន្ធនាគារទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើជំងឺកម រមាស់នៅក្នុងពន្ធនាគារ និងរក្សាបរិស្ថានល្អ អនាម័យ ខ្យល់ ចេញចូល និងពន្លឺគ្រប់គ្រាន់ជាពិសេសក្នុងរដូវវស្សានេះ ។

– គ្រប់មន្រ្តីជំនាញសុខាភិបាល និងប៉ុស្តិ៍សុខភាពត្រូវមានទំនាក់ទំនងអោយបានល្អជាមួយមន្ទីសុខាភិបាល និងអង្គការសហការណ៍នានា ។

– ត្រូវបន្តយកចិត្តទុកដាក់លើការព្យាបាលជនជាប់ឃុំដែលមានជំងឺអោយបានល្អ ដោយមិនទុកចោលឡើយ ។

– ត្រូវបន្តស្នើសុំក្រសួងសុខាភិបាលក្នុងការចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ និងឱសថដែលជាតម្រូវការ ។

– ត្រូវរួមគ្នាដើម្បីឱ្យជនជាប់ឃុំមានសុខភាពល្អប្រសើរឡើង ដើម្បីកាត់បន្ថយការឈឺ និងស្លាប់របស់ជនជាប់ឃុំ ។

– នាយកដ្ឋានជំនាញរបស់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូគ្រប់លំដាប់ថ្នាក់ ក្នុងការកៀរគរធនធានគាំទ្រនានា ។

– មន្ត្រីពេទ្យគ្រប់រូប ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ និងក្រមសីលធម៌ ដូចបានកំណត់ចំពោះមន្ត្រីសុខាភិបាល ក្នុងការផ្តល់សេវា ។

– សិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលថ្ងៃនេះ ត្រូវយកចំណេះ ដឹង និងបទពិសោធល្អៗដែលទទួលបានពីវគ្គបណ្តុះបណ្តាល ទៅអនុវត្តការងារប្រចាំថ្ងៃឱ្យមាន ប្រសិទ្ធភាពដើម្បីបម្រើជាប្រយោជន៍ដល់អង្គភាពរៀងៗខ្លួន៕

ប្រភព ៖ ការិយាល័យព័ត៌មាន និងផ្សព្វផ្សាយ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.