ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

សម្តេច​តេជោ​ ហ៊ុន ​សែន​ អញ្ជើញ​ជា​អធិបតី​ក្នុង​ខួប​២០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក


រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស ២០១៩នេះ សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់​ខ្ពស់នៅក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩)។

ពិធីអបអរសាទរខួបលើកទី ២០ឆ្នាំនេះ គឺបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានា ព្រម​ទាំងមន្ត្រីសេនានុព័ន្ធយោធារបស់បណ្តាប្រទេសជាច្រើន និងនាយទាហាន ពលទាហាន អមដោយយុទ្ធោបករណ៍ទំនើបៗ​ជាច្រើនដែលបាន​បង្ហាញ​ក្នុងពិធីអបអរនេះយ៉ាងអាធិកអធម។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សប្បាយរីករាយនិងមានមោទនភាពយ៉ាងខ្លាំងចំពោះការីកធំ​ធាត់នៃ​កម្លាំងកងយោធពលខេមរភូមិន្ទ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេស ឯកឧត្តម នាយឧត្តមសនីយ៍ មាស សុភា ដែលបានចូលរួមក្នុងសកម្មភាពនៃកងទ័ពជើងគោកកន្លងមក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកពីប្រវត្តិកម្ពុជានៃការបង្កើតកងយោធពលខេមរភូមិន្ទ ដែលបានបង្កើតក្រោយពីកម្ពុជា​ទទួល​បានឯករាជ្យពេញលេញបរិបូរនៅឆ្នាំ១៩៥៣ ហើយកងកម្លាំងយោធពលខេមរភូមិន្ទក៏បានបង្កើតឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នោះតែម្តង។

ក្រោយពីកម្ពុជាទទួលបានឯករាជ្យ គឺប្រទេសជាតិបានធ្លាក់ក្នុងសង្រ្គាមស៊ីវិលជាបន្តបន្ទាប់រួមទាំងរបបប្រល័យពូជសាសន៍ប៉ុលពត នៅឆ្នាំ១៩៧៥ ដល់១៩៧៩។ ក្រោយពីកម្ពុជាបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៨ គឺបានធ្វើប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ ហើយការកែសម្រួលតួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងកងទ័ព ក៏បានកំណែទម្រង់ជាបន្តបន្ទាប់រួមទាំងការៀបចំបង្កើតទីបញ្ជាការដ្ឋាន​កង​ទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានបង្កើតឡើងនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៩ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារ​ឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី ព្រមទាំងការពារផលប្រយោជន៍របស់ប្រទេសជាតិ ចូលរួមថែរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់​ធ្នាប់សង្គម និងចូលរួមចំណែកពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំង​ត្រៀម​លក្ខណៈ​ជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយផ្សេងៗ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រើន នៃការងាបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានរួមចំណែក​យ៉ាង​សំខាន់​​​ក្នុងកិច្ចការពារជាតិ និងរួមការអភិវឌ្ឍន៍សង្គមជាតិផងដែរ។ បច្ចុប្បន្នយើងមានបញ្ជាការដ្ឋានសំខាន់ៗដូចជា បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាការដ្ឋាកងទ័ពជើងអាកាស។

ក្នុងឱកាសនេះ ដើម្បីចូលរួមពង្រឹងវិស័យការពារជាតិឲ្យកាន់តែមានភាពល្អប្រសើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​សំខាន់ៗចំនួន១០ចំនុចរួមមាន៖

១) ត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន ព្រោះកងទ័ពកើតចេញពីប្រជាជន និងដើម្បីប្រជាជន។

២) ត្រូវចូលរួមជាមួយកម្លាំងផ្សេងៗទៀតដើម្បីរក្សាសន្តិភាព ទប់ស្កាត់អំពើរអសកម្ម គ្រឿងញៀន ចោរកម្ម ការពារសុវត្ថិភាពភូមិឃុំ ដើម្បីឲ្យប្រទេសជាតិមានសេចក្តីសុខ ជាពិសេសរួមគ្នារក្សាសន្តិភាព។

៣) ខិតខំប្រយុទ្ធប្រឆាំងអំពើរភេវរកម្ម ទប់ស្កាត់អំពើរប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់មិនឲ្យមានការធ្វើបដិវត្តព័ណ៌​តាមរូបភាព​ណាក៏ដោយ បើឃើញថាខុសច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាហើយ គឺត្រូវតែបង្ក្រាបឲ្យទាន់ពេលវេលា។

៤) កងទ័ពទាំងអស់មិនថានៅក្នុង ឬនៅក្រៅប្រទេសទេ គឺត្រូវចូលរួមជាមួយប្រជាពលរដ្ឋដែលជួបការលំបាក ក្រីក្រខ្វះខាត កុំធ្វើឲ្យ​ប្រជាជនស្រក់​ទឹក​ភ្នែកដោយសារទង្វើអាក្រក់អ្វីមួយពីកងទ័ពយើង។

៥) កងទ័ពត្រូវគាំទ្រដល់ផ្នែកច្បាប់ ដូចជាចូលរួមការពារថែរក្សាព្រៃឈើ រក្សាធនធានធម្មជាតិផ្សេងៗ និងចូលរួមទប់ស្កាត់បទល្មើសនានា។

៦) គាំទ្រការប្រមូលចំណូលថិវការជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទប់ស្កាត់អំពើរពុករលួយ ដើម្បីជាប្រយោជន៍ជាតិ និងប្រទេស​រីក​ចម្រើន ព្រមទាំងចូលរួមបង់ពន្ធបង្កើនដល់ចំណូលជាតិ ។

៧) ខិតខំបង្កើនវិន័យកងទ័ពឲ្យបានខ្ជាប់ខ្ជួន ជាពិសេសពេលដែលយើងមានឧបករណ៍សម្ភារគ្រប់គ្រាន់ហើយ តែបែរជាយើងមិន​ចេះប្រើប្រាស់​ត្រូវអនុវត្តតាមបទបញ្ជា និងត្រូវបង្កើនការហ្វឹកហាត់ទាំងតាមក្បួនខ្នាតទ័ពត្រឹមត្រូវ និងហាត់ប្រាណដើម្បីរក្សាសុខភាព។

៨) ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារៈដែលយើងមាន ដើម្បីធានាថាអាវុធរបស់យើងនៅតែអាចប្រើប្រាស់បាននៅពេលដែលត្រូវការបន្ទាន់។ អង្គភាពទាំងអស់ត្រូវតែថែទាំសម្ភារៈយុទ្ឋភ័ណ្ឌរបស់របស់ខ្លួនឲ្យបានល្អ ដើម្បីធានាថាអាវុធយើងប្រើប្រាស់បានចំគោលដៅនៅពេលត្រូវការ។

៩)យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ដូចជាជំរកស្នាក់នៅ ចំណីអាហារ សម្ភារៈ ត្រូវផ្គត់ផ្គង់សព្វបែបយ៉ាងសម្រាប់កងទ័ព ជាពិសេសត្រូវបង្កើន​ការសាងសង់ផ្ទះដល់កងទ័ពដែលកំពុងឈរជើងតាមព្រំដែន និងផ្តល់សេវាថែទាំសុខភាព និងបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។

១០)កងទ័ពត្រូវដើរតួនាទីជាអ្នកការទូតយ៉ាងសំខាន់ជាមួយប្រទេសជិតខាង គឺរក្សាទំណាក់ទំនងជាមួយមិត្តចាស់ និងបង្កើនទំនាក់ទង​និងសហ​ប្រតិបត្តិការល្អជាមួយដៃគូថ្មីៗជាមួយអង្គភាពប្រទេស​ជិតខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងតាមរយៈការផ្លាស់ប្តូរ​ចំណេះ​ដឹង និងយុទ្ធវិធីផ្សេងៗជាមួយកងទ័ពនៃបណ្តាប្រទេសនានា។

នៅក្នុងឱកាសនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្ដល់កិត្តិយសដ៏​ខ្ពង់ខ្ពស់​បំពាក់គ្រឿងឥស្សរិយយសជូនដល់អង្គភាព និងនាយទាហាន និងពលទាហានជាច្រើនរូប ដែលមានគុណបំណាច់ចំពោះ​ជាតិមាតុភូមិកន្លងមកនៅ​ក្នុងបរិយាកាសស្និទ្ឋស្នាល និងរីករាយក្រៃលែង៕

ដោយ ៖​ សិរីបុត្រ (ប្រភព Face Book សម្តេច)


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.