ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្ដម​ អ៊ុន​ ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការបង្កើតសមិទ្ធផល ជូនរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព គឺទាមទារជាចាំបាច់នូវរដ្ឋបាលមួយ​ ដែលសម្បូរទៅដោយមូលធនមន្ត្រី


ខេត្តកំពង់ចាម​៖ ​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ជុំវិញបរិកាណ៍នៃការអនុវត្តគោលនយោបាយ និងការបង្កើតសមិទ្ធផល ជូនរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផលល្អប្រសើរ និងរលូន គឺទាមទារជាចាំបាច់នូវរដ្ឋបាលមួយ​ ដែលសម្បូរទៅដោយមូលធនមន្ត្រី ដែលប្រកបដោយចំណេះដឹង បទពិសោធន៍ និង ជំនាញវិជ្ជាជីវៈយ៉ាងច្បាស់លាស់ពិតប្រាកដ ។ ការថ្លែងបែបនេះ​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សម្រាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃទី​៣​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ។

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានបន្តថា​ មន្ត្រីសាធារណៈ ក៏ពុំអាចខ្វះផងដែរនូវគុណសម្បត្តិ នៃឥរិយាបថមន្ត្រីរាជការរួមមាន៖ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ វប្បធម៌សេវាសាធារណៈដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តែងតែណែនាំដាស់តឿន ក្រើនរំឭក ដល់មន្ត្រីគ្រប់ជាន់ថ្នាក់។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានរៀបំធ្វើវេទិការសាធារណៈបានចំនួន ៧៤លើក ក្នុងនោះមានសំណើ សំណូមពរ បញ្ហាប្រឈមនានា និងទំនាស់នានា ចំនួន ៤២១ករណី។​ រាល់សំណើ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើង ក្នុងវេទិកាភាគច្រើនជាសំណូមពរសាងសង់ហេដ្ឋរចនាសម្ព័ន្ធ, ប្រព័ន្ធធារាសាស្ត្រជាដើម ដោយពុំមានការលើកឡើងអំពីបញ្ហាប្រឈមនៃការផ្តល់សេវាសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោម ជាតិនោះឡើយ​ ៕

ប្រភព៖ ប្រជាជន ខេត្តកំពង់ចាម


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.