ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​អញ្ជើញ​ជួប​រដ្ឋ​មន្ត្រី​ធន​ធាន​ធម្មជាតិ ​និង​បរិស្ថាន​រុស្ស៊ី


រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Dmitry Kobylkin រដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថាន នៃសហព័ន្ធរុស្ស៊ី។

លោក Dmitry Kobylkin បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលស្វាគមន៍រូបលោក និងគណប្រតិភូជាន់ខ្ពស់របស់រុស្ស៊ីមកកាន់កម្ពុជា។

លោក Kobylkin បានគោរពជម្រាបជូនសម្តេចតេជោថា ទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី គឺមានតាំងពីយូលុងមកហើយ អាចនិយាយបានថាតាំងពីឆ្នាំ ១៩៥៦មកម្លេះ។ ទន្ទឹមនឹងនេះ លោក Kobylkin បានជម្រាបជូន សម្តេចតេជោ ផងដែរអំពីដំណើរទស្សនកិច្ចមកកម្ពុជាពេលនេះ គឺដើម្បីជួបពិភាក្សា​ការងារជាមួយ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី។ លោក Kobylkin បង្ហាញនូវការ​គាំទ្រ និងសហការជាមួយកម្ពុជាដើម្បីជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

តាមគម្រោង លោក Kobylkin នឹងពិភាក្សាការងារជាមួយ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលផ្តោតទៅលើការពិនិត្យលើលទ្ធផល​ដែលរដ្ឋា​ភិបាលទាំងពីរបានសម្រេចជាមួយគ្នាកន្លងមក ពិសេសនឹងរៀបចំផែនការថ្មីៗបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែទទួលបានជោគជ័យដែលពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកទេស រួមទាំងវិទ្យាសាស្ត្រផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូន លោក Kobylkin ដែលត្រូវបានតែងតាំងជាសហប្រធាន​នៃគណកម្ម​ការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី។ ពិតណាស់ ទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី គឺមានជាយូលុងណាស់មកហើយ ដែលជាសក្ខីភាពមានដូចជា សាលា​តិកណូ និង មន្ទីពេទ្យសូវៀតដែលកសាងនៅកម្ពុជា។ ទំនាក់ទងរវាងប្រទេសយើងទាំងពីរកំពុងតែមានការរីក​ចម្រើនល្អគួរអោយ​កត់សម្គាល់​ផង​ដែរ។

សម្តេចតេជោ ហ៊ុន សែន បានជម្រាប លោក Kobylkin បន្តពិភាក្សាការងារអោយបានស៊ីជម្រៅបន្ថែមជាមួយ ឯ.ឧ ប្រាក់ សុខុន នៅថ្ងៃស្អែកនេះ ហើយសូមពិនិត្យមើលកិច្ចសហប្រតិបត្តការលើពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងរុស្សី។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានជំរុញ និងលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យបរិស្ថាន។

សម្តេចតេជោ បានថ្លែងអំណរគុណ និងជូពរឲ្យគណប្រតិភូជាន់ខ្ពស់ទាំងអស់ទទួលបានជោគជ័យនៅក្នុងបេសសកម្មការងារ នៅក្នុងប្រទេស​កម្ពុជា៕

ដោយ ៖ សិរីបុត្រ​ ដកស្រង់ពី Face Book សម្តេច


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.