ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង៤៦គ្រួសារទទួលអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ពីអាជ្ញាធរសង្កាត់គោកចកក្រុងសៀមរាប


ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ចំនួន៤៦គ្រួសារទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីអាជ្ញាធរសង្កាត់គោកចក ។

លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក បានមានប្រសាសន៍ ថា អំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ដែលចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតនាពេលនេះ គឺជាការចូលរួមឧបត្ថម្ភ ពីសំណាក់សប្បុរសជន នៃប្រទេសអូស្រ្តាលី រួមទាំង ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដែលតែងតែចូលរួមឧបត្ថម្ភដល់រដ្ឋបាលសង្កាត់គោកដើម្បីការងារមនុស្សធម៌គ្រប់ពេលផងដែរ ។

លោកស្រីចៅសង្កាត់គោកចក ក៏បានមានប្រសាសន៍លើកឡើងថា ការផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺជាទឹកចិត្តមនុស្សធម៌ និងជាការយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅតាមមូលដា្ឋន ដែលកំពុងតែមានតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ ។ លោកស្រីក៏បានថ្លែងអំពាវនាវដល់សប្បុរសជន សូមបន្តផ្ដល់អំណោយជាមនុស្សធម៌បន្ថែមទៀត ក្នុងន័យចូលរួមជាមួយអាជ្ញាធរសង្កាត់ មានលទ្ធភាពផ្គត់ផ្គង់ និងចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជីវភាព ព្រោះថាភាពទីទ័លលំបាករមែងតែងតែកើតមានគ្រប់ទីកន្លែង មិនថាប្រទេសជឿនលឿន ឬកំពុងអភិវឌ្ឍឡើយ ។

លោកស្រី ឈិន សាវី បាន ចំពោះអំណោយដែលបានផ្ដល់ជូននេះ គឺបានពីការចូលរួមរបស់សប្បុរសជន ជួយចែករំលែកដល់បងប្អូនមានជីវភាពខ្វះខាត ជនមានពីការភាពដែលកំពុងជួបការលំបាកពិតប្រាកដនៅតាមបណ្ដាមូលដ្ឋានភូមិនីមួយៗ ក្នុងគោលដៅចូលរួមក្នុងការងារសង្គមជាមួយរាជរដ្ឋាភិបាល ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋមានការខ្វះខាត ។

នៅក្នុងឱកាសនោះផងដែរ លោកស្រីចៅសង្កាត់ ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការធ្វើអនាម័យ បរិស្ថាន ក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះ បរិស្ថាន និងអនាម័យសំខាន់សម្រាប់សុខភាព និងវិស័យទេសចរណ៍ ព្រោះការរៀបចំទុកដាក់សំរាមបានត្រឹមត្រូវ នឹងធ្វើឱ្យទីក្រុងមានភាពស្រស់ស្អាត ដែលអាចទាក់ទាញ អ្នកទេសចរចូលមកលេងកម្សាន្តកាន់តែច្រើន។ លោកស្រី ឈិន សាវី បញ្ជាក់ថា ការ រួមចំណែកការពារបរិស្ថាន និងរៀបចំទុកដាក់សំរាម និងចោលសំរាម ឱ្យត្រឹមត្រូវ ទៅតាមការណែនាំរបស់អាជ្ញាធរ គឺដើម្បីបរិស្ថានស្អាតក្នុងការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ និងការទាក់ទាញភ្ញៀវទេសចរ។ លោកស្រីក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ជួយសម្អាតបរិស្ថាននៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បីឱ្យមានសោភ័ណភាពស្អាតផងដែរ ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.