ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាកលវិទ្យាល័យអង្គរនិងសាកលវិទ្យាល័យព្រះសីហនុរាជបានចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងគោលបំណងផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព


ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០២៥នេះ សាកលវិទ្យាល័យអង្គរ និងសាកលវិទ្យាល័យព្រះសីហនុរាជ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងគោលបំណងគឺផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ដែលស្ថិតក្រោមព្រះអធិបតីសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង ឯកឧត្តម បណ្ឌិត សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរ និងជាទីប្រឹក្សាឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណៈគ្រប់គ្រងសាកលវិទ្យាល័យទាំងពីរចូលរួមផងដែរ ។

ក្នុងនាមគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុ លោកសាស្ត្រាចារ្យ ហួត គង់យូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអង្គរ បានមានប្រសាសន៍ថាការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យព្រះសីហនុរាជ ដែលត្រូវបានចុះហត្ថលេខានាពេលនេះ ក្នុងគោលបំណងសំខាន់ គឺផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមកនិងដើម្បីចងសម្ព័ន្ធភាពជាមួយគ្នាលើកិច្ចសហការបណ្តុះស្មារតីស្នេហាជាតិនិងការអប់រំផ្លូវចិត្តតាមទ្រឹស្ដីព្រះពុទ្ធសាសនា ហើយ កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ប្រយោជន៍ដល់ព្រះសង្ឃ សិស្ស និស្សិត និងបុគ្គលិកក្នុងការសិក្សា និងស្រាវជ្រាវផងដែរ ។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានថេរដីកាថាផ្អែកលើកត្តាប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើង វប្បធម៌ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅក្នុងផ្នត់គំនិតប្រជាជាតិខ្មែរតាំងពីបុរាណកាលមកទោះជាមានហេតុ ការណ៍ចលាចលជាញឹកញាប់ ដោយពួកជនបរទេសចូល លុកលុយ បំផ្លិចបំផ្លាយទ្រព្យសម្បត្តិនិងអាយុជីវិតយ៉ាងណាក៏ដោយ ក៏ប្រជាជនខ្មែរនៅតែព្យាយាមការពារនិងថែរក្សាព្រះពុទ្ធសាសនា រហូតក្លាយជាប្រទេសពុទ្ធសាសនិកពេញទីហើយទទួលស្គាល់តាមរដ្ឋធម្មនុញ្ញនូវព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋថែមទៀត ។

ជាមួយក្នានោះផងដែរ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ក៏បានមានថេរដីកាថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងសាកលវិទ្យាល័យអង្គរ សម្រាប់គំនិតផ្តួចផ្តើមសម្រាប់ការអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ ។ សម្តេចព្រះមហាអរិយវង្ស មានព្រះសង្ឃដីកាថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ មានសារសំខាន់ណាស់ គឺអាចមានទំនាក់ទំនងល្អជាមួយគ្នា លើវិស័យអប់រំ, ការផ្លាស់ប្តូរ បទពិសោធន៍នឹងគ្នាទៅវិញទៅមកផងដែរ ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.