ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចាស់ជរារួមនិងជនភៀសសឹកចំនួន១០០គ្រួសារនៅក្នុងសង្កាត់គោកចកក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីសមាគមសង្រោះជីវិតនៃប្រទេសសឹង្ហបុរី


ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៥ នេះបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនិងចាស់ជរារួមនទាំងបងប្អូនជនភៀសសឹកចំនួន១០០គ្រួសារនៅក្នុងសង្កាត់គោកចកក្រុងសៀមរាប ទទួលបានអំណោយមនុស្សធម៌ពីសមាគមសង្រោះជីវិតនៃប្រទេសសឹង្ហបូរីដែលផ្តល់តាមរយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ។

នៅពិធីចែកអំណោយនេះដែរគឺប្រារព្ធធ្វើនៅក្នុងបរិវេណវត្តប្រាសាទគោកចក ក្រោមវត្តមាននិមន្តនិងអញ្ជើញញចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃខេត្តសៀមរាប និងឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប រួម និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ។

លោក Goh Tung Heng ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី បានលើកឡើងអំពីគោលបំណងរបស់ក្រុមប្រតិភូសមាគមសង្រ្គោះជីវិត គឺជាសមាគមមួយដែលមិនបម្រើនឲ្យយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើកពិភពលោកនេះ។ លោកបន្តថា នេះជាអំណោយដ៏តិចតូចក្នុងការចូលរួមដោះស្រាយ និងជួយសម្រាលនូវការខ្វះខាតរបស់បងប្អូនចំពោះមុខបានមួយរយៈហើយសមាគមរបស់លោកនឹងបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការខ្វះខាតនៅតំបន់មូលដ្ឋានផ្សេងៗទៀតផងដែរ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានធ្វើការថ្លែងអំណរគុណដល់សមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ដែលមានចិត្តសប្បុរសធម៌ ចំពោះប្រជាជនកម្ពុជា ក្នុងការចូលរួមដោះស្រាយទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយ ម៉្យាងទៀត កាយវិការសប្បុរសធម៌នេះ នឹងធ្វើឲ្យក្លាយជាកាលានុវត្តភាព ក្នុងការរឹតចំណងសាមគ្គីភាព និងការពង្រឹងកិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ រវាងប្រទេសជាតិ និងប្រជាជនទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង ដោយក្នុងនោះឯកឧត្តម អ្នកឧកញ៉ សៀង ណាំ ក៏សូមអរគុណផងដែរ ដល់ក្រុមអ្នកយកព័ត៌មាននៃទូរទស្សន៍សិង្ហបុរី Channel News Asia (CNA) ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់ដោយបង្ហាញពីការឈ្លានពានរបស់ទាហ៊ានថៃដែលបានវាយប្រហារឈ្លានពានមកទឹកដីកម្ពុជាជាមុននិងបានធ្វើឲ្យប្រជាជនស្លូតត្រង់ត្រូវរងគ្រោះដោយសារតែទង្វើរបស់ពួកទាហានឈ្លានពានថៃដើម្បីឲ្យឆាកអន្តរជាតិបានដឹងផងដែរ ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានថ្លែងបញ្ជាក់ថា សង្គ្រាមដែលទាហានថៃឈ្លាន ពានមកលើកម្ពុជាមិនត្រឹមតែធ្វើឲ្យបាត់បង់ជីវិតកងទ័ព និង ខូតខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែវាថែមទាំងបានបង្កការឈឺចាប់ដល់កុមារ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ ត្រូវបានរត់ភៀសខ្លួនចោលផ្ទះសម្បែង ថែមទាំងគួរឲ្យកង្វល់ជាខ្លាំង ជាមួយនឹងស្នាមរបួសផ្លូវកាយ និងផ្លូវចិត្តដែលមិនអាចលុបបំបាត់បាន នូវភ្លើងសង្គ្រាមឈ្លានពានទឹកដីរបស់យោធា ថៃមកលើប្រជាជនស្លូតត្រង់។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍បញ្ជាក់កម្ពុជាមិនមែនជាភាគីដែលឈ្លានពានឡើយ ប៉ុន្តែកម្ពុជា នៅបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពដ៏រឹងមាំ និងអង់អាចរបស់ខ្លួន ក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងអំពើរំលោភរបស់ថៃ ក្នុងពេលកន្លងមកនេះថែមទៀត។ កម្ពុជាបញ្ជូនសារដ៏ច្បាស់លាស់ទៅកាន់សហគមន៍អន្តរជាតិ ក្នុងការបង្ហាញអំពីមហិច្ឆតារបស់ថៃ ដែលចង់លុបបំបាត់ និងចង់បំផ្លាញកេរ្តិ៍មរតកប្រាសាទបុរាណរបស់ជាតិខ្មែរ។

អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានថ្លែងបញ្ជាក់បន្ថែមផងដែរថា កម្ពុជាគឺជាប្រទេសដ៏តូចមួយ និងបានហែលឆ្លងកាត់សង្គ្រាមនិងឧបសគ្គតូចធំរាប់មិនអស់និងទើបតែមានសន្តិភាពពិតប្រាកដរយៈពេល២៧ឆ្នាំមកនេះទេ ហើយកម្ពុជាមិនចង់វិលទៅរកអតីតកាលសង្គ្រាមនិងភាពបែកបាក់ និងការព្រាត់ប្រាស់គ្រួសារឡើយ ។ ហេតុដូច្នេះហើយ សន្តិភាពពិតជាមានតម្លៃណាស់ចំពោះកម្ពុជា ។ កម្ពុជា មិនបោះបង់ ឬបំភ្លេចកាតព្វកិច្ចការពារជាតិ ដើម្បីការថែរក្សាសន្តិភាពនោះទេ។ អាទិភាពរបស់កម្ពុជា គឺព្រំដែនសន្តិភាព និងការពារអធិបតេយ្យភាពរបស់ខ្លួន ដូច្នេះការព្យាយាមចង់បង្វែរស្ថានការណ៍បិទបាំង មិនឱ្យពិភពលោកឃើញនូវទង្វើឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជានោះ មិនអាចទទួលជោគជ័យបានឡើយ ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.