ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ


ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ ។

សូមជម្រាបថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអាន់ ពីអនុប្រធានពន្ធនាគារព្រៃស ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មីខេត្តត្បូងឃ្មុំ ខណៈ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ ត្រូវបានចូលនិវត្តន៍ ។

នាឱកាសនោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ អតីតប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ ឡើងបង្ហាញពីស្ថានភាពទូទៅនៃការគ្រប់គ្រងមន្រ្តី ការគ្រប់គ្រងជនជាប់ឃុំ សមិទ្ធិផលដែលសម្រេចបាន ។

គួររំលឹកថា លោក តាម វៃ ដែលត្រូវចូលនិវត្តន៍នាពេលនេះ លោកបានប្រលូកក្នុងការងារនេះសុទ្ធសាធរយៈពេលជាង៤០ឆ្នាំកន្លងទៅ ក្នុងនោះឆ្លងកាត់ជាប្រធានពន្ធនាគារចំនួន០៣ខេត្ត រួមមានខេត្តបាត់ដំបង កំពង់ធំ និងចុងក្រោយខេត្តត្បូងឃ្មុំ ។

ជាមួយគ្នានោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអាន់ ប្រធានពន្ធនាគារខេត្តត្បូងឃ្មុំថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត គោរពនិងប្រតិបត្តិតាមច្បាប់លិខិតបទដ្ឋានគតិយុទ្ធនានា ពិសេសគោរពគោលនយោបាយដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, ស្មោះស្ម័គ្រគោរពប្រតិបត្តិ តាមគោលការរបស់ក្រសួងមហាផ្ទៃ, រៀនសូត្រយកគំរូដឹកនាំគ្រប់គ្រងល្អៗ របស់ថ្នាក់ដឹកនាំពន្ធនាគារមុនៗគួបផ្សំជាមួយចំណេះដឹងបទពិសោធន៍ ផ្ទាល់ខ្លួនផងដែរ ។

នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការប្តេជ្ញាចិត្តយ៉ាង ម៉ុតមាំរបស់លោកប្រធានពន្ធនាគារខេត្តត្បូងឃ្មុំថ្មី និងណែនាំឲ្យមានសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនងល្អ រវាងមន្ទីរអង្គភាពស្ថាប័ននានាជុំវិញខេត្ត ចំណុះឲ្យរដ្ឋបាលខេត្តផងដែរ ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានប្រគល់ប្រកាសនីយបត្រនិងត្រាជូនដល់លោកប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ ទើបឡើងទទួលតំណែង និងបានមានប្រសាសន៍ណែនាំផ្តាំផ្ញើ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង គោរពអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ពិសេសត្រូវមានទំនាក់ទំនងល្អ ចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងបំពេញកិច្ចការងារនេះឱ្យបានកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត ៕

ប្រភព ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.