ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​តាម​បង្ក្រាប​ក្រុម​ចោរ​ឆក់​ភ្ញៀវ​បរទេស​ ធ្វើ​សកម្មភាព​នៅ​មុខ​ព្រលាន​យន្ត​ហោះ​បាន​ប្រុស​ស្រី​៨នាក់​ និង​សម្ភារ​មួយ​ចំនួន​ធំ


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យមួយ​សំបុកមានគ្នា៨នាក់ ជំនាញឆក់កាបូបភ្ញៀវបរទេស នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងខណ្ឌសែនសុខ បានចំ​នួន៨នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ។

លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ យឹម សារ៉ាន់ បានអោយសារព័ត៌មានក្នុងស្រុកដឹងថា៖  ប្រតិបត្តិការបង្ក្រាបក្រុមចោរឆក់នេះ បានធ្វើ​ឡើងនៅ​ចំណុចមុខព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ដោយដំបូងឡើយ កម្លាំងជំនាញសង្កេតឃើញក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ ជិះម៉ូតូ២​គ្រឿង បម្រុងធ្វើសកម្មភាពឆក់កាបូប របស់ជនជាតិចិន ភ្លាមៗនោះក៏បើកប្រតិបត្តិការបង្ក្រាបបានជនសង្ស័យម្នាក់តែម្តង។

លោកអធិការបានបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននោះ កម្លាំងនគរបាលរបស់លោករួម​មាន កម្លាំងព្រហ្មទណ្ឌ កម្លាំងសន្តិសុខ និងកម្លាំងអន្តរាគមន៍ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បន្តទៅឃាត់ខ្លួនបានជនសង្ស័យ ចំនួន៧នាក់ទៀត (ស្រីចំនួន៣នាក់) ដែលជាបក្ខពួកស្ថិតនៅ​សង្កាត់​គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមលោកអធិការ ក្រុមជនសង្ស័យទាំងនោះរួមមាន៖ ទី១៖ រ៉ាន់ សុវណ្ណឧត្តម អាយុ២២ឆ្នាំ, ទី២៖ សេង សៀកវ៉ាយ អាយុ១៧ឆ្នាំ, ទី៣៖ ប៊ុន ឡូញ អាយុ១៩ឆ្នាំ, ទី៤៖ ចាន់ បូរមី អាយុ១៩ឆ្នាំ, ទី៥៖ សូ កក្កដា អាយុ២០ឆ្នាំ, ទី៦៖ សៀន ពិសី ភេទស្រី អាយុ១៨ឆ្នាំ, ទី៧៖ ចាន់ សម្បត្តិ ភេទស្រី អាយុ១៨ឆ្នាំ និងទី៨៖ ផាន់ ស្រីភ័ក្ត្រ ភេទស្រី អាយុ១៨ឆ្នាំ។

ជាមួយគ្នានេះ កម្លាំងជំនាញបាននិងកំពុងតែដុតដៃដុតជើង តាមចាប់បក្ខពួកដែលនៅសល់បន្ថែមទៀតថា ដែលកំពុងតែរត់គេចខ្លួន ដើម្បីយក​ផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.