ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះសង្ឃខេត្តសៀមរាបចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគជូនកងទ័ពនៅប្រាសាទតាក្របី


ខេត្តឧត្តរមានជ័យ៖ ព្រះសង្ឃក្រុងនិងខេត្តសៀមរាបដឹកនាំដោយព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណៈកិត្តិយសព្រះវិន័យធរគណខេត្តសៀមរាប នៅថ្ងៃអាទិត្យទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បាននិមន្តចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគរួមជាមួយនិង កុំព្យូទ័រ ម៉ាស៊ីនព្រីន(ដោយគិតជាថវិកាប្រមាណជាង៧០០ដុល្លារ) ផ្ទាំងសូឡា(គិតជាប្រាក់ជាង៤០០ដុល្លារ) និងបច្ច័យ១លាន១៥ម៉ឺនរៀលបានមកពីចៅអធិការវត្តមួយចំនួន នៅក្នុងក្រុងសៀមរាប សម្រាប់ផ្គត់ផ្គង់អង្គភាព ក្នុងនោះព្រះចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានជូនកងទ័ពក្នុងម្នាក់១ម៉ឺន រៀល សរុបទាំងអស់១លាន៨០ម៉ឺនរៀល ទៅចែកជូនកងទ័ព នៅប្រាសាទតាក្របីដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ។

ព្រះបវរវិជ្ជា ទេព ភឿន បានមានសង្ឃដីកាកោតសរសើរ ដល់កងទ័ពទាំងអស់ ដែលឈរជើងតាមបន្ទាត់ព្រំដែនថា បានលះបង់កម្លាំងកាយចិត្ត ការពារជាតិ អធិបតេយ្យភាព បូរណ ភាពទឹកដី ដើម្បីសុខសន្តិភាពស្ថិរភាព ជាពិសេសបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងព្រំដែន។ ព្រះតេជគុណបន្តថា សកម្មភាពមកសួរសុខទុក្ខកងទ័ពជួរមុខនេះ ក្នុងបំណង ផ្សារភ្ជាប់មនោសញ្ចេតនារំលែកការលំបាករវាងព្រះសង្ឃនិងកងទ័ព ក្នុងន័យជួយលើកទឹកចិត្ត និងបានដឹងពីសុខទុក្ខ កងទ័ពមានភារកិច្ចការពារខ្សែក្រវ៉ាត់ព្រំដែនជួរមុខដើម្បីបូរណភាពទឹកដី ហើយព្រះសង្ឃនិងប្រជាពុទ្ឋបរិស័ទនៅជួរក្រោយ និងមិនដែលភ្លេចសោះឡើយពីសុខទុក្ខ ការលំបាក និងការលះបង់កម្លាំងកាយចិត្តរបស់វីរៈកងទ័ពខ្មែរដែលកំពុងបំពេញភារកិច្ចក្នុងបុព្វហេតុការពារមាតុប្រទេសកម្ពុជាឡើយ។ដូចនេះសូមឱ្យកងទ័ពជួរមុខទាំងស៊ូទ្រាំអត់ធ្មត់ ស្តាប់បទបញ្ជាថ្នាក់លើ ក្នុងភារកិច្ចការពារទឹកដីរបស់យើង។

សូមជម្រាបថានៅពីថ្ងៃអាទិត្យនេះ ដោយចលនាជាតិនិយម ភ្ញៀវទេសចរណ៍ខ្មែររាប់ពាន់នាក់បានទៅទស្សនាប្រាសាទតាក្របី និងប្រាសាទតាមាន់ និងសួរសុខទុក្ខកងទ័ព ដែលស្ថិតនៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្នុងនោះប្រាសាទតាមាន់ធំ គិតចាប់ពីម៉ោង ១២និង០០ ថ្ងៃត្រង់ដល់ម៉ោង ៣និង០០ រសៀល មានបងប្អូនប្រជាពលរដ្ឋខ្មែរទៅទស្សនាប្រមាណ ៤,៣៩៥នាក់ អញ្ជើញមកពីខេត្ត កំពង់ធំ, សៀមរាប, បាត់ដំបង, ប៊ៃលិន, ត្បូងឃ្មុំ, ពោធិ៍សាត់ និងបន្ទាយមានជ័យ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.