ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំអំពីនិយាមប្រតិបត្តិសម្រាប់អនុវត្តក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេស នៅតាមសណ្ឋាគារ


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការដឹកនាំរួម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំអំពីនិយាមប្រតិបត្តិសម្រាប់អនុវត្តក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេស នៅតាមសណ្ឋាគារ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ នៃអគ្គនាយកដ្ឋានអន្តោប្រវេ សន៍ និងមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង លោក-លោកស្រី ប្រធាននាយកដ្ឋានទាំង៨ប្រធានក្រុមប្រតិបត្តិការណ៍ទាំង៥ក្រុម និងសមាជិកក្រុមប្រតិបត្តិការណ៍ជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក អញ្ជើញមានមតិបើកកម្មវិធី និងអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងជាប្រធានក្រុមលេខាធិការជួយគណៈបញ្ជាការដឹកនាំរួម ឡើងអំណាន និយាមប្រតិបត្តិសម្រាប់អនុវត្តក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេសនៅតាមសណ្ឋាគារ ជូនអង្គប្រជុំជ្រាប។ ជាបន្តក៏មានការចូលរួមមតិយោបល់ឯកឧត្តមអគ្គនាយករង និងសមាជិកនៃអង្គប្រជុំពាក់ព័ន្ធទាក់ទង។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបញ្ជាក់ថាការបង្កើតនិយាមប្រតិបត្តិនេះក៏នឹងបម្រើជាត្រីវិស័យតម្រង់ទិស ដល់មន្រ្តីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងមន្រ្តីស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទាំងអស់ឱ្យមានការយល់ដឹងនូវ បទវិន័យកងកម្លាំង និងរបៀបក្នុងការចុះប្រតិបត្តិការ ដែលប្រកបដោយសីលធម៌វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ និងកិត្តិយស របស់កងកម្លាំងនគរបាលជាតិ និងសមត្ថកិច្ចចម្រុះ ក្នុងការប្រាស្រ័យទាក់ទងជាមួយមជ្ឈដ្ឋានផ្សេងៗ និងប្រជាពលរដ្ឋ។

ចុងបញ្ជប់ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បាននាំប្រសាសន៍របស់ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមលេខាធិការជួយគណៈបញ្ជាការដឹកនាំរួម បានអរគុណដល់ក្រុមការងារទាំងអស់ ជាពិសេសឯកឧត្តមអគ្គនាយករង ប្រធានក្រុមប្រតិបត្តិការនីមួយៗ ដែលខិតខំលះបង់ទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតីប្រឹងប្រែងក្នុងការចុះប្រតិបត្តិការនាពេលកន្លងមក និងជូនពរដល់ក្រុមការងារទាំងអស់ទទួលបានជោគជ័យគ្រប់ពេលចុះបំពេញបេសកកម្ម៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.