ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រសាសន៏​ផ្តាំ​ផ្ញើ​របស់​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន ពេល​ចូល​រួម​បិទ​វេទិកា ស្តីអំពី “ អ្នក​សារព័ត៌មាន និង​អ្នក​នាំ​ពាក្យ “ លើក​ដំបូង ដែល​បាន​រៀបចំ​ដោយ ស.ស.ស.ក


ភ្នំពេញ ៖ លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានអញ្ជើញចូលរួមបិទវេទិកា ” អ្នកសារព័ត៌មាន និងអ្នកនាំពាក្យ ” នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨។ នោះជាលើកដំបូងដែលរៀបចំឡើងដោយសហភាពសហព័ន្ធសារព័ត៌ មានកម្ពុជា (ស.ស.ស.ក)។

តាមប្រសាសន៏ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើដល់ អ្នកសារព័ត៌មានទាំងអស់ កុំផ្ចាញ់ផ្ចាលអ្នកនាំពាក្យ ហើយត្រូវយល់ថាអ្នកសារ ព័ត៌មាននិងអ្នកនាំពាក្យប្រៀបដូចជាផ្នែកសំខាន់ៗនៅក្នុងរាងកាយតែមួយដោយ មិនអាចបាត់មួយណាបាននោះឡើយ។

លោករដ្ឋមន្ដ្រី ក៏បានស្នើទៅកាន់អ្នកនាំពាក្យផងដែរថា ក្នុងនាមអ្នកនាំពាក្យ ត្រូវក្ដោបព្រឹត្តិការណ៍ឲ្យបានជុំនិងច្បាស់លាស់ ដើម្បីជាបេសកម្មក្នុងនាមជាមន្រ្តីផ្តល់ព័ត៌មានដល់សារធាណៈជន តាមរយៈសារព័ត៌មានឲ្យបានច្បាស់ផងដែរ ហើយអ្នកនាំពាក្យដែលដឹងមិនច្បាស់សូមកុំជំនះឆ្លើយតបជាមួយសំណួររបស់អ្នកសារព័ត៌មាន ។

តាមលោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បើទោះបីជាប្រទេសយើងមិនទាន់មានសាលាដើម្បីបង្រៀនអ្នកនាំពាក្យក៏ពិតមែន ប៉ុន្តែអ្នកនាំពាក្យត្រូវបានជ្រើសរើសចេញពី សាលាបណ្ដុះបណ្ដាល សារព័ត៌មាន (DMC)។

ឆ្លៀតក្នុងឱកាសនោះដែរ ប្រមុខដឹកនាំក្រសួងព័ត៌មានរូបនេះ ក៏បានបង្ហាញនូវគោលបំណងចង់ឲ្យមានពិធីជួបជុំអ្នកសារព័ត៌មាន និងអ្នកនាំពាក្យព្រោះក្រុមអ្នកទាំងពីរប្រភេទនេះ គឺមានសារៈសំខាន់ដូចគ្នា ។

សូមបញ្ជាក់ថា វេទិកាដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ ស.ស .ស. ក ក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីស្ថាប័នពាក់ព័ន្ធ ចំនួន៦៤ស្ថាប័ន និងអ្នកសារព័ត៌មានប្រមាណ១០០នាក់ផងដែរ៕
ដោយ : សំណាង

 

 


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.