ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រជាពលរដ្ឋរស់នៅក្បែររោងចក្រ ស៊ុន ម៉ូដឹន ប្លាស្ទីក ស្នើសុំដល់ក្រសួងបរិស្ថានចុះធ្វើអធិការកិច្ចលើរោងចក្រជ័រខាងលើនោះ លើការដុតកាកសំណល់ជ័រមានសារធាតុពុល ប៉ះពាល់សុខភាពពលរដ្ឋជាបន្តបន្ទាប ខណៈពលរដ្ឋប្ដឹងសមត្ថកិច្ចមិនចាត់វិធានការនោះទេ តែតំណាងរោងចក្រប្ដឹងវិញគេកោះហៅឡើងតុលាការតែម្ដងភ្លាម!


ខេត្តកណ្តាល៖ ប្រជាពលរដ្ឋដែលមានស្នាមមេដៃចំនួន៣៩ ម្រាមដែលរស់នៅក្បែររោងចក្រផលិតគ្រឿងជ័រ មួយកន្លែងយីហោ ស៊ុន ម៉ូដឹន ប្លាស្ទីក ដែលមិនមានលើកផ្លាកឈ្មោះនោះទេដើម្បីកិច្ចបន្លំពីការបង់ពន្ធយីហោនេះ មានទីតាំងស្ថិតក្នុងភូមិត្រើង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានរួមគ្នាផ្ដិតមេដៃធ្វើការតវ៉ា ចំពោះការដុតសំណល់ជ័រ នៅកណ្ដាលវាលយូរ ខែមកហើយដែលបានបណ្ដាលឱ្យមានផ្សែងពុល និងក្លិនឈ្ងៀម ធ្វើឱ្យប៉ះពាល់សុខភាពអ្នករស់នៅក្បែរនោះ ជាពិសេសស្ត្រីកូនខ្ចី និងក្មេងតូចៗ ក្រហាយស្បែក រលាកស្បែក មិនទាន់ឃើញមានក្រុមសមត្ថកិច្ចខាងបរិស្ថាន ចុះធ្វើអធិការកិច្ច ពិនិត្យណែនាំ ឬហាមឃាត់ នៅឡើយនោះទេ ទុកឱ្យរោងចក្រដំណើរការបំផ្លាញសុខភាពប្រជាពលរដ្ឋផ្ទុយទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ កំណត់យកអទិភាពគន្លឹះ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ មានន័យថា បើសុខភាពមនុស្សមិនល្អនោះអ្វីៗ ក៏មិនមានដែរ។

ជាក់ស្តែងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ រោងចក្រនេះបានដុតសំណល់ជ័រនៅកណ្ដាលវាល បណ្ដាលឱ្យហុយផ្សែងឈ្ងៀមពុលជាថ្មីម្តងទៀត ដែលបានធ្វើឱ្យប៉ះពាល់ដល់ស្ត្រីកូនខ្ចីម្នាក់ ទាស់ថប់ដង្ហើមរកកលសន្លប់ ពេលនោះប្ដីគាត់បានទៅប្រាប់ ឈ្មោះ ចាន់ ខេមរក្ស អ្នកគ្រប់គ្រងរោងចក្រ និងឈ្មោះ តឹក ហែល ជាបុគ្គលិក ពួកគេឆ្លើយថា ចាំកែប្រែ ចាំប្រាប់មេ ឱ្យ… គឺម្ដងអញ្ចះ ម្ដងអញ្ចុះ ប៉ុន្តែមិនមានកែប្រែអ្វីទេ ផ្សែងពុលនៅតែហ៊ុយចេញពីបរិវេណរោងចក្រនោះដដែល។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានសរសេរថា ៖ យើងខ្ញុំទាំងអស់ជាប្រជាពលរដ្ឋទាំងអស់រស់ នៅភូមិត្រែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល សូមគោររាជូន លោកមេប៉ុស្តនគរបាលរដ្ឋបាលឃុំម្កាក់
កម្មវត្ថុ៖ ស្នើសុំប្តឹងសិប្បកម្មធ្វើទ្វាជ័រមួយកន្លែង ពីបទបំពុលបរិស្ថាន ដុតសម្រាមកាកសំណល់ជ័រ។
តបកម្មវត្ថុខាងលើ យើងខ្ញុំទាំងអស់ជាប្រជាពលរដ្ឋរស់នៅភូមិត្រែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូន លោកមេប៉ុស្តិ៍ មេត្តាជ្រាបថា៖ ប្រជាពលរដ្ឋទាំងអស់កើតទុក្ខ មិនសុខចិត្ត សូមប្តឹងសិប្បកម្មផលិតទ្វាជ័រមួយកន្លែង ស្ថិតនៅភូមិត្រែង ឃុំម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានដុតសម្រាមកាកសំណល់ជ័រដោយគ្មានការគ្រប់គ្រងច្បាស់លាស់ គ្មានឡត្រឹមត្រូវ ដុតសម្រាមជ័រនៅកណ្តាលវាល ជារៀងរាល់ថ្ងៃដែលធ្វើឱ្យមានផ្សែងហុយ ធំក្លិន ឈ្ងៀម ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្នុងភូមិត្រែង ។ ប្រជាពលរដ្ឋបានរាយការណ៍ជូនមេភូមិ អ្នកពាក់ព័ន្ធក្នុងសិប្បកម្ម ជា ច្រើនដងច្រើនសារ ប៉ុន្តែខាងសិប្បកម្មផលិតទ្វាជ័រខាងលើ នៅតែដុតសម្រាមកាកសំណល់ជ័រ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក លោកមេប៉ុស្តិ៍ មេត្តាជួយរកដំណោះស្រាយ និងពិនិត្យដោយក្ដីអនុគ្រោះ ។

តាមលោកមេប៉ុស្តិ៍ឃុំម្កាក់ វរសេនីយ៍ត្រី ខា សេងហួរ បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៥ នេះថា ករណីប្រជាពលរដ្ឋប្តឹងខាងលើបានសម្រុះសម្រួលបញ្ចប់ជាមួយគ្នាអស់ហើយ ដោយខាងអ្នកបង្ហោះបានលុបចោលអត្ថបទ ដោយ សួរថាតើនៅថ្ងៃខែណា លោកបានប្រាប់ថា មិនចាំទេ ដោយរវល់នៅក្រៅ ។

យោងតាមប្រជាពលរដ្ឋបានប្រាប់បន្ថែមថា រោងចក្រផលិតគ្រឿងជ័រ ស៊ុន ម៉ូដឹន ប្លាស្ទីក មួយនេះតែងតែរករឿងអ្នកភូមិ ដោយគេមានអាងមន្ត្រីជាន់ខ្ពស់ម្នាក់ឈ្មោះ លុយ ស៊ុន ជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឈរពាំងនៅពីក្រោយ ហើយឱ្យតែប្រជាពលរដ្ឋធ្វើការតវ៉ារឿងដុតកាកសំណល់ដែលមានជាតិឈ្ងៀមពុលនេះ លោក លុយ ស៊ុន តែងតែប្រើបក្ខពួកកូនចៅឱ្យទៅរករឿងប្រជាពលរដ្ឋតាមរយៈគំរាមប្ដឹង ជាពិសេសតែងតែប្ដឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យកោះហៅប្រជាពលរដ្ឋទៅបំភ្លឺរឿងតវ៉ានេះញឹកញាប់ មានន័យថាគេយកអាជ្ញាធរមូលដ្ឋានធ្វើជាខ្នងបង្អែក រួចទៅហើយ និងថែមទាំងជួយបិទបាំងទង្វើខុសច្បាប់ រឿងដុតសំណល់ជ័រមានសារធាតុឈ្ងៀមពុលនៅកណ្ដាល វាលនេះទៀតផង អ្វីដែលអ្នកភូមិហួសចិត្ត ឆ្អែតចិត្តខ្លាំងនោះ គឺខាងតំណាងរោងចក្របានប្ដឹងបុរសអ្នកតវ៉ាម្នាក់ឡើងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្ដាលនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ។

ចំណែកអាជ្ញាធរមូលដ្ឋានភូមិ-ឃុំវិញក៏អញ្ចឹងទៀត ពេលអ្នកភូមិទៅប្រាប់ ទៅប្ដឹង ឱ្យជួយធ្វើអន្តរាគមន៍បញ្ឈប់ការដុតសំណល់ជ័ររបស់រោងចក្រ ស៊ុន ម៉ូដឹន ប្លាស្ទីក នេះ គឺអស់ លោកមិនមានវិធានការទៅលើរោងចក្រនោះទេ ប៉ុន្តែបើខាងរោងចក្រប្ដឹងមួលបង្កាច់ប្រជាពលរដ្ឋ គឺអស់លោកហៅប្រជាពលរដ្ឋមកគំរាមក្រោមលេសថា ហៅមកសម្រួលទៅវិញ ដល់តែមែនទែនទៅ គឺប្រជាពលរដ្ឋរស់នៅក្រោមការស្រូបជាតិឈ្ងៀមនៃផ្សែងពុលផង និងភិតភ័យក្រោមការគំរាមរបស់គេផង តើប្រជាពលរដ្ឋរងនូវភាពអយុត្តិធម៌នេះដល់ពេលណា ?!

ជាក់ស្តែងប្រជាពលរដ្ឋម្នាក់បានទទួលដីកាកោះតាមរយៈនគរបាលមូលដ្ឋាននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៤រសៀល របស់អយ្យការអមសាលាដំបូងខេត្តកណ្តាល លើសំណុំរឿងព្រហ្មទណ្ឌ លេខ ១០៤០ អ.ក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ គឺហៅឈ្មោះ ឡៃ វង្សចក្រ ដែលជាប្ដីស្ត្រីកូនខ្ចី ឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨ និង៣០នាទីព្រឹក ពីបទ ”បរិហាកេរ្តិ៍ជាសាធារណៈ” តាមបណ្តឹងរបស់ឈ្មោះ ចាន់ ខេមរក្ស ទៅវិញ ?! មានន័យថា រោងចក្រ ស៊ុន ម៉ូដឹន ប្លាស្ទីក នេះ ល្មើសនឹងច្បាប់ ឬលក្ខខណ្ឌអនុលោមភាពរបស់ក្រសួងបរិស្ថាន បែរជាសមត្ថកិច្ចមិននាំគ្នាចាត់វិធានការ កែប្រែ ហាមឃាត់ ឬផាកវិន័យរោងចក្រនេះទេ ប៉ុន្តែបែរជាទទួលបណ្ដឹងពីតំណាងរោងចក្រនោះ មកចាត់ការលើប្រជាពលរដ្ឋទៅវិញ តើភាពយុត្តិធម៌ សមធម៌ នៃសេចក្ដីសុខ សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅឯណា អស់លោក?!

ដូច្នេះយើងខ្ញុំប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ-ឃុំខាងលើ សូមស្នើក្រសួងបរិស្ថាន ជួយដាក់មន្ត្រីចុះមកធ្វើអធិការកិច្ច ពិនិត្យ និងហាមឃាត់រោងចក្រមួយនេះផង ហើយរឿងដែលអយុត្តិធម៌ក្នុងករណីនេះ គួរឱ្យអាម៉ាស់នោះ គឺពេលប្រជាពលរដ្ឋប្ដឹងតវ៉ា មិនមានសមត្ថកិច្ចណាចាត់វិធានការទៅលើរោងចក្រទេប៉ុន្តែបែរជាខាងរោងចក្រប្ដឹងប្រជាពលរដ្ឋឡើងតុលាការទៅវិញ។

“កុំបំពានសិទ្ធអ្នកដ៏ទៃ កុំបំភ្លៃការពិត ” អង្គភាពយើងខ្ញុំបានស្វះស្វែងរកការបំភ្លឺពីតំណាងរោងចក្រ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នេះដែរ តែទូរសព្ទហៅចូលជាច្រើនដងតែគ្មានអ្នកលើក។ ទោះយ៉ាងណាអង្គភាពយើងនឹងរង់ចំការបំភ្លឺពីភាគីពាក់ព័ន្ធរាងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

ដោយ៖ សត្យា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.