ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

អាជីវករជាង៤០គ្រួសារបានមកធ្វើការស្នើសុំ អភិបាលខេត្តតាកែវ ដើម្បីជួយសម្រួលឱ្យពួកគាត់បើកគូថរថយន្តដើម្បីដាក់ទំនិញបន្ថែម


ខេត្តតាកែវ÷ នៅព្រឹកថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០២៥ អាជីវករជាង៤០គ្រួសារ ដែលប្រកបរបរដឹកទំនិញតាមរថយន្តសាំយ៉ុង ពីព្រំដែន កម្ពុជា វៀតណាម និងច្រកនានា តាមបណ្ដោយផ្លូវជាតិលេខ០២ ក្នុងភូមិសាស្ត្រខេត្តតាកែវ បាននាំគ្នាទៅស្នើសុំពីអភិបាលខេត្តតាកែវ ដើម្បីជួយសម្រួលក្នុងការបើកគូថរថយន្តដើម្បីដាក់ទំនិញបន្ថែម ព្រោះពួកគាត់បានត្អូញត្អែថា ក្រោយពីមានការទប់ស្កាត់និងលុបបំបាត់ចំពោះយានយន្តដឹកសំពីងសំពោងគ្រប់ប្រភេទ កម្លាំងសមត្ថកិច្ចបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវក្នុងភូមិសាស្រ្តខេត្តតាកែវមក ពួកគាត់ពិតជាមានការលំបាកក្នុងការរកប្រាក់ចំណេញណាស់។

ពួកគាត់បន្ថែមថារាល់ការដឹកទំនិញ ដែលនាំចូលតាមច្រកនានាតាមព្រំដែនជាប់ប្រទេសវៀតណាមត្រូវបង់ពន្ធ ជាច្រើនកន្លែងទម្រាំដល់ទីតាំងគោលដៅជាមួយការចំណាយលុយបាយសមត្ថកិច្ចជាងម្ភៃមុឺនរៀល ទៅ៣០មុឺនរៀល បើគិតគូទូទាត់ទៅគ្មានបានប្រាក់ចំណេញចូលផ្ទះនោះទេ។

ជាការឆ្លើយតបលោក ញ៉ែម ស្រស់ អភិបាលរងខេត្ត តំណាងឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ បានចុះមកជួបបងប្អូនអាជីវករជាង៤០គ្រួសារ លោកបានសម្របសម្រួល ឱ្យបងប្អូនជាតំណាងអាជីវករ ធ្វើការដាក់ពាក្យស្នើសុំ ជាលាយលាក់អក្សរ ប្រភេទរថយន្ត ទំនិញ និងផ្លាកលេខរថយន្ត ដើម្បីរដ្ឋបាលខេត្ត ធ្វើការប្រជុំពិភាក្សាគ្នានិងត្រួតពិនិត្យមើលនៅពេលក្រោយ ដោយឱ្យបងប្អូនអាជីវករវិលត្រលប់ទៅផ្ទះរៀងៗខ្លួនសិន។

ដោយ៖ សត្យា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.