ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ជាពិសេសយុវជន យុវនារី ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ដើម្បីធ្វើជាភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ច


ខេត្តសៀមរាប៖ នៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» នៅក្នុងខេត្តសៀមរាបនាព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២៥នេះឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារី ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើជាភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ចយើង ក្នុងការរាយការណ៍ ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ដែលយើងរស់នៅ ក៏ដូចជាទទួលបានសារអប់រំទូលំទូលាយផងដែរ និង សូមបន្តស្មារតីរួបរួម និងចលនាជាតិមួយ អនុវត្តខ្លឹមសារនៃ ប្រធានបទទិវារបស់យើង គឺ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ដោយចាប់ពី ពេលនេះ គឺយើងត្រូវរួបរួមយ៉ាងណាកាត់ផ្តាច់ឲ្យបាននូវ ឫសគល់នៃបញ្ហាគ្រឿងញៀន។

ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានបន្តទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តដាក់ចេញនូវផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ជាមួយនឹងការបែងចែក ភារកិច្ចរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការច្បាស់លាស់រឹងមាំ និងមុតស្រួច ដែលមានការទទួលខុសត្រូវពីគ្រប់វិស័យ គិតចាប់តាំងពីការងារផ្សព្វផ្សាយអប់រំ ការអនុវត្តវិធានការ រដ្ឋបាល ការអនុវត្តវិធានការច្បាប់ ការងារព្យាបាលនិងស្តារ នីតិសម្បទា ការគ្រប់គ្រងសារធាតុញៀននិងគីមីផ្សំ និង ការងារពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៍បានមានប្រសាសន៍ណែនាំដល់គ្រប់អង្គភាពអនុវត្ត ច្បាប់ទាំងអស់ សូមឈរលើស្មារតី «៣ កុំ ១ រាយការណ៍» គឺ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ដោយត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធាន ក្តៅគគុកដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋ នៃគ្រឿងញៀន បង្ក្រាបឲ្យបានដល់មេក្លោង ចែកចាយ ដើម្បី កាត់ផ្តាច់ចរន្តទីផ្សារ ឈានទៅលុបបំបាត់ឲ្យបាននូវឫសគល់ នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍ ។

ក្នុងឱកាសនោះដែរ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រៀងញៀនខេត្ត ក៏បានមានប្រសាសន៍ក្រើនរំលឹកដល់ យុវជន យុវនារី ទាំងអស់ សូមកុំចង់សាកល្បងគ្រឿងញៀន នឹងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំជឿតាមការញុះញង់បោកបញ្ឆោតរបស់នរណាម្នាក់ ឈានដល់ការប្រើប្រាស់ រហូតធ្លាក់ខ្លួនជាអ្នកញៀន គ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់ខ្លួន។ ដូច្នេះទាំងអាណាព្យាបាល ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីឲ្យសហគមន៍របស់យើងមិនមានគ្រឿងញៀនផងដែរ ។

លោកអភិបាលរងខេត្តសៀមរាប ក៏បានមានប្រសាសន៍សំណូមពរ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ វិស័យឯកជននានា ចូលរួមសហការ និងចូលរួមចំណែកដល់ការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានព្រមៗគ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀនផងដែរ ។

បើយោងតាមរបាយណ៍សង្ខេបរបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលស្តីពីលទ្ធផលនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល៥ខែដើមឆ្នាំ២០២៥ក្រោមកិច្ចសហប្រតិបត្តិការរបស់ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាល ដោយក្នុងនោះសម្រេចបានលទ្ធផលគឺ៖ ស្នងការដ្ឋាននគរបាលខេត្ត និង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបលទ្ធផលរួម២២៣ករណី ឃាត់ខ្លួន១,០៨៨នាក់ ស្រី៨២នាក់ គ្រឿងញៀនសរុប ១៧,៨៦៣.៦៧ក្រាម ប្រភេទរុក្ខជាតិកញ្ឆា(កញ្ឆាក្រៀម បារីកញ្ឆា កញ្ឆាគ្រាប់) សរុបទម្ងន់៣១,៧៧៣.៦៨ក្រាមក្នុងនោះមានដូចជា៖ ករណីជួញដូរ និងរក្សាទុក១២២ករណី ឃាត់ខ្លួន៣២៣នាក់ ស្រី៣៣នាក់ . ករណីប្រើប្រាស់៨០ករណី ឃាត់ខ្លួន៧៥១នាក់ ស្រី៤៤នាក់ និង អនុវត្តដីកាចំនួ២១ករណី ឃាត់ខ្លួន ១១នាក់ ។ ហើយនៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនខេត្តសៀមរាបបានទទួលអ្នកញៀនគ្រឿងញៀនចំនួន៨៣៦នាក់ ស្រី៦៤នាក់ ផងដែរ ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.