ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គ្រូទំនើងឈ្មោះ សយ ស៊ីណាត ត្រូវបានស្រ្តីម្នាក់ចោទប្រកាន់ថាប្រើហិង្សាលើអ្នកស្រីយ៉ាងធ្ងន់ធ្ងរ តែនគរបាលស្រុកអង្គរជ័យមិនទាន់ចាត់ការតាមផ្លូវច្បាប់!


ខេត្តកំពត៖ អ្នកស្រី សំ សាវ៉ាន អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិស្គរទូង ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត បានចោទបុគ្គលឈ្មោះ សយ ស៊ីណាត ភេទប្រុស មុខរបរ គ្រូបង្រៀន មានទីលំនៅជាមួយគ្នា បានប្រើប្រាស់ហឹង្សាខណៈអ្នកស្រីធ្វើដំណើរទៅមើលស្រែ។

យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំកុង លោក ឃុត ចាន់ថា នាយប៉ុស្តិ៍ស្តីទី បានគោរពរាយការណ៍ជូនលោកអធិការដ្ឋាននគរបាលស្រុកអង្គជ័យ មានករណីហិង្សាមួយបានកើតឡើងស្ថិតនៅចំណុចផ្ទះ សំ សុវណ្ណ ស្ថិតនៅភូមិស្គរទូង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ដែលមានជនរងគ្រោះឈ្មោះ សំ សាវ៉ាន ភេទស្រី អាយុ ៥៥ឆ្នាំ និងជនបង្កឈ្មោះ សយ ស៊ីណាត មុខរបរជាគ្រូបង្រៀន នៅវិទ្យាល័យរំពើន ស្រុកបន្ទាយមាស។

លុះរហូតដល់ត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ស្តី្រជាជនរងគ្រោះ និងក្រុមគ្រួសារទន្ទឹមរងចំាយុត្តិធ៌មពីចំណាត់ការរបស់នគរបាលស្រុកអង្គរជ័យទៅលើជនបង្កឈ្មោះ សយ ស៊ីណាត នៅមិនទាន់ឃើញស្រមោលនៅឡើយ ក្រុមគ្រួសារជនរងគ្រោះបានបន្តទៀតថា តើនគរបាលក្នុងស្រុកអង្គរជ័យនេះ ខ្លាចឥទ្ធិពលរបស់គ្រូ សយ ស៊ីណាត មែនដែរឫទេ?

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ភ្នាក់ងារអង្គភាពយើងបានទាក់ទងសាកសួរព័ត៌មានពីករណីហិង្សាខាងលើទៅកាន់លោក ឃុត ចាន់ថា ដោយលោកបានប្រាប់ថា បានបញ្ជូនករណីនោះទៅកាន់ជំនាញព្រហ្មទណ្ឌស្រុករួចអស់ហើយ ម្យ៉ាងទៀងលឺថាជនបង្កជាក្មួយ ហើយព្រមទទួលកំហុស និងសងសំណងមើលជំងឺខ្លះៗ។

តាមរយៈអង្គភាពអស្កាយញូសិ៍ក្រុមគ្រួសារជនរងគ្រោះទទួចស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត មេត្តាជួយពន្លឿន និងស្វែងយកជនល្មើសយកទៅផ្តន្ទទោសតាមច្បាប់ជាធរមាន។

អង្គភាពយើងខ្ញុំបានព្យាយាមស្វែងរកការបំភ្លឺពីលោកគ្រូ សយ ស៊ីណាត ករណីហិង្សាខាងលើ តែមិនមានលេខទូរស័ព្ទ ទោះយ៉ាងណាអង្គភាពយើងគោរពតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងក្រមសិលធ៌ម និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន៕

ដោយ៖ សត្យា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.