ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តព្រមទាំងលោកអាចារ្យ គណៈកម្មការវត្តព្រះព្រហ្មរ័ត្នផ្តួចផ្តើមធ្វើពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរកថវិកាទ្រទ្រង់ដល់ពុទ្ធិកវិទ្យាល័យរាជបូណ៌ ក្នុងខេត្តសៀមរាប


ខេត្តសៀមរាប៖ ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តព្រមទាំងលោកអាចារ្យ គណៈកម្មការវត្តព្រះព្រហ្មរ័ត្នផ្តួចផ្តើមធ្វើពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរកថវិកាទ្រទ្រង់ដល់ពុទ្ធិកវិទ្យាល័យរាជបូណ៌ ក្នុងខេត្តសៀមរាប។

ដោយបានការព្រមព្រៀងពីព្រះមេគណខេត្តសៀមរាប និង ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមគ្រប់ក្រុងស្រុកព្រះគ្រូចៅ អធិការវត្ត និងគណៈកម្មការអាចារ្យវត្តទាំង៧ក្នុងក្រុងសៀមរាប បានប្រគេនព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់ គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន ព្រមទាំងលោកអាចារ្យ គណៈកម្មការវត្តជាអ្នកទទួលផ្តួចផ្តើមនិងបានរៀបចំប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរកថវិកាមកទ្រទ្រង់ កិច្ចការងារនានាក្នុងពុទ្ធិកវិទ្យាល័យរាជបូណ៌ នារសៀលថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៥នេះនៅឧបដ្ឋានសាលាវត្តព្រះព្រហ្មរ័ត្ន។

ព្រះសាសនសត្ថា តង់ តន បានមានថេរដីកាថាវត្តអារាម បានដើរតួនាទីជំរុញបណ្តុះសីលធម៌ គុណធម៌ ហើយវត្តអារាម បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឱ្យមានចំណេះដឹងគ្រប់បែបយ៉ាង និងជាឃ្លាំងសម្រាប់រក្សាទុកនូវ មតិកវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏សំបូរបែប ដែលផ្តល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវមិនចេះរីងស្ងួតឡើយ ដោយក្នុងនោះដែរវត្តអារាម គឺជាទីកន្លែងដ៏ទូលាយក្នុងការបញ្ជ្រាប និងថែរក្សាអត្តសញ្ញាណ ព្រលឹងជាតិ ដ៏សំខាន់តាំងតែពីបរមបុរាណដរាបរៀងមក ហើយតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នកាលនេះ វត្តអារាមជួយផ្តល់កន្លែងស្នាក់នៅ បួសរៀនសូត្រចំណេះដឹងទូទៅដល់អ្នក ដែលមានការខ្វះខាត។

ក្នុងនាមព្រះបាឡាត់គណខេត្តទទួលបន្ទុកនិងត្រួតពិនិត្យសាលាធម្មវិន័យ និងសាលាពុទ្ធិកសិក្សាគ្រូ និងសមណ សិស្ស-សិស្ស ព្រះសាសនសត្ថា តង់ តន មានថេរដីកាថាដើម្បីធ្វើការដោះស្រាយបញ្ហាហិរញ្ញវត្ថុ កិច្ចការងាររដ្ឋបាលក្នុងពុទ្ធិកវិទ្យាល័យរាជបូណ៌ដែលកំពុងជួបប្រទះមួយចំនួន មានដូចជា ៖ការចំណាយ ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ បម្រើសេវាបង្រៀនប្រចាំខែដោយ ហេតុថាសាលាមិនមានគ្រូក្របខណ្ឌច្រើន ដើម្បីឱ្យកម្មវិធីសិក្សាប្រកបដោយវឌ្ឍនភាព គុណភាពរឹងមាំ គណៈគ្រប់គ្រងបានស្នើសុំអញ្ជើញគ្រូមកពីបណ្ដាសាលាចំណេះទូទៅផ្នែកអាណាចក្រក្នុងខេត្តសៀមរាប ហើយជួយជាសេវាបង្ហាត់បង្រៀនតាមឯកទេសរៀងៗខ្លួនដោយផ្ដល់ជាថវិកាបន្ថែមលើប្រាក់ម៉ោងរដ្ឋ ។ ការបំពេញបន្ថែមលើរបបប្រាក់ម៉ោងបង្រៀនប្រចាំខែ ហេតុថាប្រាក់ម៉ោងសេវាបង្រៀនដែលទទួលបានពីរដ្ឋនៅមានកម្រិត ហេតុនេះសាលាត្រូវបន្ថែមប្រាក់មួយចំនួនជូនលោកគ្រូ អ្នកគ្រូឱ្យសមនឹងសេដ្ឋកិច្ច និងចំណាយប្រចាំថ្ងៃ លើកម្មវិធីសិក្សាបន្ថែមលើម៉ោងរដ្ឋ មានបញ្ចូល ម៉ោងស្វ័យសិក្សា ម៉ោងបំប៉ន និងថ្នាក់បច្ចេកវិទ្យា និង ដើម្បីសម្រួលដល់កិច្ចការងារដ្ឋបាលសាលាទូទៅ មានដូចជាសៀវភៅកិច្ចការសិស្ស សៀវភៅកិច្ចការគ្រូ លិខិតបទដ្ឋាន គតិយុត្តិនានា គ្រឿងប្រើប្រាស់ក្នុងការិយាល័យ តាមថ្នាក់ ថ្លៃទឹកភ្លើងប្រចាំខែ ដើម្បីបង់ថ្លៃសេវាភ្លើងមួយខែៗ ព្រោះតាមបន្ទប់ថ្នាក់មានកង្ហារ មានភ្លើង ជាតម្រូវការរបស់សមណសិស្ស និងសម្ភារ:ប្រើប្រាស់របស់លោកគ្រូ អ្នកគ្រូប្រចាំថ្ងៃនិងខែ និងប្រចាំឆ្នាំ ជាហេតុញ៉ាំងការចំណាយកើនឡើង ព្រមទាំង ចាំ បាច់ត្រូវចំណាយច្រើនឧបត្ថម្ភគណៈកម្មការគ្រប់ផ្នែកជួយ សម្រួលកិច្ចការសមណសិស្សតាមថ្នាក់ និងចាត់ចែងលើសកម្ម ភាពបន្ទាន់នានាផងដែរ ។

ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានថេរដីកាបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចអគ្គមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី៧ ដែលបន្តដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា បានយកចិត្តទុកដាក់ទាំងវិស័យអាណាចក្រនិងពុទ្ធិចក្រ លើកតម្កើនសាលាបាលី និងពុទ្ធិកសិក្សា ព្រះគុណធម៌ សីលធម៌ របស់ពុទ្ធសាសនាចាំបាច់ធ្វើឲ្យមានតុល្យភាពរីកចម្រើនខាងសម្ភារៈនិងខាងស្មារតី ពុទ្ធចក្រនឹងអាណាចក្រត្រូវដើរទន្ទឹមគ្នាក្នុងល្បឿនស្មើរគ្នា ដើម្បីចូលរួមចំណែក ថែរក្សាសន្តិភាព សុខមាលភាពសង្គមនិងភាពសុខសាន្តរបស់ប្រជាជន។

សូមបញ្ជាក់ជូនដែរថាបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរកថវិកាទ្រទ្រង់ដល់ពុទ្ធិកវិទ្យាល័យរាជបូណ៌ក្នុងខេត្តសៀមរាបគឺទទួលបានបច្ច័យជាបឋមគឹប្រមាណជាង៥០លានរៀលផងដែរ ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.