ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈថាអាជ្ញាធរជាតិអប្សរានៅតែបន្តសង្រ្គោះប្រាសាទបុរាណជាច្រើនក្នុងតំបន់អង្គរក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត


ខេត្តសៀមរាប ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌របស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថាបើទោះបីជារយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយអ្នកជំនាញបរទេសបានខិតខំប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណជាច្រើន ឱ្យផុតពីហានីភ័យក៏ដោយ ក៏រយៈពេល១០ឆ្នាំទៅមុខទៀត ទស្សនៈវិស័យនៃអាជ្ញាធរជាតិអប្សរានៅតែបន្តការងារជួយ សង្គ្រោះប្រាសាទបុរាណបន្ថែមទៀត។

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក) ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២០ខែមិថុនា ថាការងារជួសជុល ថែទាំនិងអភិរក្សប្រាសាទបុរាណនៅក្នុងតំបន់អង្គរខេត្តសៀមរាប គឺជាការងាររបស់ជាតិខ្មែរទាំងមូល។

លោកជំទាវ បញ្ជាក់ទៀតថាតម្លៃរបស់អង្គរមិនត្រឹមតែជាបេតិកភណ្ឌរបស់ជាតិខ្មែរប៉ុណ្ណោះទេ គឺជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនៅទូទាំងពិភពលោក។ «បើទោះបីជាក្នុង រយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរអប្សរាបានប្រឹងប្រែងជួយ សង្គ្រោះប្រាសាទបុរាណជាច្រើនឱ្យរួចផុតពីហានីភ័យ រួចហើយក្តី ក៏នៅក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត អាជ្ញាធរជាតិអប្សរានៅតែបន្តជួយសង្គ្រោះប្រាសាទបុរាណជាច្រើនថែមទៀត។»

ទស្សនៈវិស័យរបស់អាជ្ញាធរជាតិអប្សរា ក្នុងរយៈពេល១០ ឆ្នាំ ទៅមុខទៀត ក្រៅតែពីបន្តជួយសង្គ្រោះប្រាសាទបុរាណ ក៏នឹងប្រឹងប្រែងបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយជាច្រើន ឱ្យចេះជំនាញជួសជុល និងថែរក្សាប្រាសាទបុរាណជំនួសអ្នកជំនាញបរទេសផងដែរ។

អ្នកជំនាញ ADHOC សម្រាប់ការអភិរក្សបេតិកភណ្ឌ លោក សាស្ត្រាចារ្យ Mounir Bouchenaki ថ្លែងថាក្នុងរយៈពេល ៣០ឆ្នាំមកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(អាយស៊ីស៊ីអង្គរ)ដែលមានជប៉ុននិងបារាំងជាសហប្រធាន ក្រៅតែពីបានជួយសង្គ្រោះប្រាសាទបុរាណជាច្រើននៅតំបន់អង្គរ ឱ្យរួចផុតពីគ្រោះថ្នាក់ និងលើកតម្លៃអង្គរឱ្យកាន់តែល្បីល្បាញ ក៏បានរួមគ្នាធ្វើធម្មនុញ្ញអង្គរដ៏វិសេសមួយ ដែលធ្វើឱ្យប្រទេសជាច្រើនបានយកគំរូតាម។ បន្ថែមលើនេះ ក្រៅពីការបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ថ្មីឱ្យមានជំនាញអភិរក្សបន្តវេន ក៏បានប្រមូល យកវត្ថុបុរាណនិងបដិមារពីបរទេស ឱ្យវិលត្រឡប់មកមាតុភូមិកំណើតជាបន្តបន្ទាប់ ធ្វើឱ្យកាន់តែមានភាពសំបូរបែបឡើងវិញនៅក្នុងសារមន្ទីរនៃប្រទេសកម្ពុជាផងដែរ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.