ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ស្ដីពីកិច្ចការពារនិងអភិរក្សបេតិភណ្ឌ កំពុងប្រព្រឹត្តទៅរយៈពេល២ថ្ងៃនៅក្នុងខេត្តសៀមរាប


កិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ស្ដីពីកិច្ចការពារនិងអភិរក្សបេតិភណ្ឌ កំពុងប្រព្រឹត្តទៅរយៈពេល២ថ្ងៃនៅក្នុងខេត្តសៀមរាប។

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC Angkor) និងសំបូរព្រៃគុក បានបើកជាផ្លូវការ នូវកិច្ចប្រជុំបច្ចេកទេសលើកទី៤០ ស្ដីពីកិច្ចការពារនិងអភិរក្សបេតិកភណ្ឌ ដែលកិច្ចប្រជុំដំណើរការទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៥នេះ នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ នៃខេត្តសៀមរាប។

កិច្ចប្រជុំបច្ចេកទេសនេះដែរប្រព្រឹត្តិទៅក្រោមការសម្របសម្រួលពីសហប្រធាន លោក Kensuke Nagase ជារដ្ឋមន្ត្រី និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និង លោក Pierre Vincent ជាទីប្រឹក្សាផ្នែកវប្បធម៌របស់ស្ថាន ទូតបារាំង ក្រោមអធិបតីភាព របស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំ ក៏នឹងពិភាក្សាលើកិច្ចការពារ សង្គ្រោះ និងអភិរក្សប្រាសាទបុរាណជាច្រើននៅក្នុងរមណីយដ្ឋានអង្គរខេត្តសៀមរាប និងសំបូរព្រៃគុកនៅខេត្តកំពង់ធំ ដោយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ។

បើតាមសហប្រធានជប៉ុន លោក Kensuke Nagase បានបង្ហាញថា រាជរដ្ឋាភិបាលជប៉ុន នឹងបន្តជួយដល់គម្រោងជួសជុលប្រាសាទបាយ័ន ជាទឹកប្រាក់ប្រមាណ៩០ម៉ឺនដុល្លារ សម្រាប់រយៈពេល៣ឆ្នាំទៅមុខទៀត ដែលចាប់ផ្ដើមពីខែកញ្ញា ឆ្នាំ២០២៥នេះទៅ។ ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននេះ មិនត្រឹមតែជាការជួយដល់ដំណើរការជួសជុលប្រាសាទបាយ័នប៉ុណ្ណោះទេ វាក៏ជាការជួយលើកតម្លៃនៃរមណីយដ្ឋានអង្គរ ការជួសជុលប្រព័ន្ធលូបង្ហូរទឹកបុរាណនៅបាយ័ន និងការងារនៃការចុះបញ្ជីថ្មីប្រាសាទបុរាណនៅជុំវិញតំបន់នោះផងដែរ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.