ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញលិខិតព្រមានគណបក្សមហាសាមគ្គីជាតិខ្មែរឱ្យបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌកំណត់ត្រង់ប្រការ២៨ នៃលក្ខន្តិកៈគណបក្សមហាសាគ្គីជាតិខ្មែរ!


រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូនលោក ហ៊ាង គឹមសឿន ប្រធានស្តីទីគណបក្សមហាសាមគ្គីជាតិខ្មែរ ស្តីពីការបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌកំណត់ត្រង់ប្រការ២៨ នៃលក្ខន្តិកៈគណបក្សមហាសាមគ្គីជាតិខ្មែរ។

ក្នុងលិខិតបានបញ្ជាក់ថា លោក លោក ញ៉ែម វណ្ណថន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានធ្លាក់ខ្លួនឈឺពិការភាពជាទម្ងន់ ដោយមិនអាច ដឹកនាំការងារគណបក្សបានរហូតមកដល់បច្ចុប្បន្ននេះ។ ទន្ទឹមនេះគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស បានសម្រេចបោះឆ្នោតជ្រើសតាំងលោក ហ៊ាង គឹមសឿន ជាប្រធានស្តីទីគណបក្ស ដើម្បីសម្របសម្រួល ការងារផ្ទៃក្នុងគណបក្សបណ្តោះអាសន្ន តាមរយៈលិខិតលេខ ០២៤ គមសជខ/១៩ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ និងលិខិតលេខ ០០៥ គមសជខ/២១ ចុះថ្ងៃទី១៨ ខែមមីនា ឆ្នាំ២០២១ របស់គណបក្ស មហាសាមគ្គីជាតិខ្មែរ និងតាមរយៈរបាយការណ៍សកម្មភាពប្រចាំឆ្នាំ២០២៣ របស់គណបក្សបានចុះហត្ថលេខាដោយលោក ហ៊ាង គឹមសឿន ជាប្រធានស្តីទីគណបក្ស។

ក្នុងន័យនេះក្រសួងមហាផ្ទៃស្នើឱ្យលោកប្រធានស្តីទីគណបក្សត្រូវបំពេញកាតព្វកិច្ចតាម លក្ខខណ្ឌកំណត់ត្រង់ប្រការ២៨ នៃលក្ខន្តិកៈគណបក្សមហាសាមគ្គីជាតិខ្មែរ ដោយត្រូវធ្វើការជ្រើសរើស ប្រធានគណបក្សស្របតាមលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងច្បាប់ស្តីពី គណបក្សនយោបាយ ហើយត្រូវបញ្ជូនជីវប្រវត្តិសង្ខេបប្រធាន និងសមាសភាពថ្មីចំនួន១ (មួយ) ច្បាប់ ជូនមក ក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ខែកញ្ញា ឆ្នាំ២០២៥ ជាកំហិត។

ក្នុងករណីគណបក្សមិនបំពេញកាតព្វកិច្ចតាមសេចក្តីជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន។

ដោយ៖ សត្យា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.