រាជធានីភ្នំពេញ៖ អ្នកឧកញ៉ា ឃុន សៀ អគ្គនាយកក្រុមហ៊ុន TP Moral Group បានប្រកាសឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ដល់កងទ័ពជួរមុខកម្ពុជាកំពុងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនា បតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងចេតនាបង្ហាញពីសមានចិត្តដើម្បីចូលរួមផ្គត់ផ្គង់ជាថវិកាក្តី ជាស្បៀងអាហារក្តី ឬការលើកទឹកចិត្តផ្សេងៗដល់កម្លាំងជួរមុខការពារតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
គួរម្លឹកផងដែរថា អ្នកឧកញ៉ា ឃុន សៀ កន្លងមកតែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត និងតែងតែបានចូលរួមឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា ជារៀងរាល់ឆ្នាំផងដែរ។
ដោយ៖ សត្យ