ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វត្តប្រាសាទចន្ទរង្សី ( ហៅ វត្តគោកចាន់)ខេត្តសៀមរាបបំបួសកុលបុត្រចំនួន ២៤រូបដើម្បីបំពេញបុណ្យកុសលក្នុងព្រះពុទ្ធសាសនា បំពេញភារកិច្ចជាកូនប្រុសសងគុណមាតាបិតា និងបម្រើដល់ព្រះពុទ្ធសាសនា


ខេត្តសៀមរាប៖ កុលបុត្រចំនួន ២៤រូប ត្រូវបានធ្វើការបំបួស ដើម្បីតបស្នងសងគុណមាតាបិតា និងបម្រើក្នុងវិស័យព្រះពុទ្ធសាសនានៅវត្តប្រាសាទចន្ទរង្សី ហៅ វត្តគោកចាន់ ភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ថៃទី២៤ ខែ ឧសភា ឆ្នាំ២០២៥នេះ ។

ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះសមុហ៍គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តប្រាសាទចន្ទរង្សី(ហៅវត្តគោចាន់) បានមាន ថេរដីកាថា ការបំបួសនាគឬបំបួសកុលបុត្រនាពេលនេះគឺក្នុងគោលបំណងដើម្បី ឱ្យយុវជន និងកុមារាខ្មែរ មានឱកាសបានចូលសាងផ្នួស តបស្នង សងគុណចំពោះ អ្នកមានគុណ ទាំងឡាយនិងបានបម្រើក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ។

ព្រះគ្រូចៅអធិការវត្តប្រាសាទចន្ទរង្សី មានថេរដីកាពន្យល់ថា ការសាងព្រះផ្នួសបច្ចុប្បន្ននេះមានបំណងប្រាថ្នាធំៗ៣ គឺដើម្បីសងគុណមាតាបិតា ដើម្បីរួចចាកទុក្ខនិងដើម្បីបន្តការសិក្សាជាមួយព្រះពុទ្ធសាសនា។

ព្រះអង្គបន្តថាពិធីបំបួសនាគមានន័យថា ជាការបំបួសកុលបុត្រមិនថាក្មេង ឬចាស់ឡើយ ឱ្យតែបុគ្គលនោះមានសទ្ធាចង់ក្លាយជាព្រះសង្ឃ ហើយចំពោះការបំបួសប្រសិនបើបុគ្គលនោះ ចង់បួសត្រឹមតែជាសាមណេរ គឺមិនប្រកាន់អាយុឡើយ តែបើចង់បួសជាភិក្ខុទាល់តែមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ទើបអាចបួសបាន។ ចំណែកឯបុគ្គលដែលហៅថានាគ គឺជាអ្នកដែលត្រូវបួស ស្ថិតនៅក្នុងពេលរៀបចំបំបួសនេះ។ លុះពេលបំបួសរួចបុគ្គលនោះនិងក្លាយជាព្រះសង្ឃ លែងជានាគទៀតហើយ។ ការបួសជាព្រះសង្ឃមានន័យថា ព្រះសង្ឃរូបនោះ ចង់បំពេញបុណ្យកុសលក្នុងព្រះពុទ្ធសាសនា និងចង់បំពេញភារកិច្ចជាកូនប្រុសសងគុណមាតាបិតា និងម្យ៉ាងវិញទៀត គឺចង់បម្រើដល់ព្រះពុទ្ធសាសនានេះតែម្តង។ ជាមួយគ្នានោះ លក្ខខណ្ឌនៃការបួសព្រះសង្ឃបានកំណត់ថា ចំពោះបុគ្គលដែលចង់បួស ទី១៖ បុគ្គលខ្លួនអែងត្រូវមានកាយសម្បទាគ្រប់គ្រាន់ ទី៖ ២ ត្រូវតែមានការអនុញ្ញាតពីមាតាបិតា ទី៣៖ ត្រូវតែជាអ្នកមិនជាប់បំណុលគេ និងទី៤ បុគ្គលនោះមិនជាអ្នកជាប់ទោស។ បើបុគ្គលនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយមានសទ្ធាចង់បួសទៀត បុគ្គលនោះអែង អាចបួសពេលណាក៏បាន ព្រោះពិធីបំបួសនាគ អាចធ្វើបានពេញមួយឆ្នាំ មិនមានការកំណត់ឡើយ ប៉ុន្តែបើបំបួសនៅថ្ងៃ១៤កើត(ថ្ងៃកោរ)ខែអាសាឍ មុនចូលព្រះវស្សា២ថ្ងៃ គឺល្មមពេលគ្នា នឹងព្រះសង្ឃគង់ចាំព្រះវស្សារយៈពេល៣ខែ តាមព័ទ្ធសីមារបស់ព្រះសម្មាសម្ពុទ្ធ ហើយអ្នកបួសថ្មីយកពេលគង់ចាំព្រះវស្សានេះ សិក្សាគម្ពីរធម៌ រៀនសូត្រធម្មវិន័យផ្សេងៗបានតាមការគួរ។

សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីបំបួសនាគ គេត្រូវរៀបចំធ្វើតាមប្រពៃណីបុរាណ ដូចជា ពិធីកោរសក់ ពិធីជូនត្រ័យចំពោះលោកអ្នកមានគុណ ពិធីក្រុងពាលី ពិធីបង្វិលពពិល ពិធីធ្វើធ្មេញនាគ ពិធីកួចចំណងដៃនាគ ពិធីលាបប្រេងម្សៅ ពិធីចម្រើនព្រះបរិត្តនាគ ពិធីហែនាគ ៣ជុំព្រះវិហារ ពិធីចូលព្រះវិហារ ពិធីនាគវន្ទាចំពោះព្រះពុទ្ធរូប ពិធីនាគវន្ទាព្រះឧបជ្ឈាយ៍ ពិធីសុំនិស្ស័យបំបួសនាគ ព្រះឧបជ្ឈាយ៍ ព្រះសង្ឃហត្ថាបាស ចម្រើនពុទ្ធជ័យមង្គល ពិធីពហុទេវាសាមណេរវន្ទា លាញោមប្រុស-ស្រី លោកតា លោកយាយ ដើម្បីសាងផ្នួស និងពិធីកប់សក់ដើម្បីសុំសេចក្ដីសុខ ។

គិតត្រឹមឆ្នាំ២០២៥នេះ ព្រះពុទ្ធសាសនាបានឈានមកដល់ ព.ស.២៥៦៩ ហើយប្រទេសនានាដែលកាន់ព្រះពុទ្ធសាសនានៅតែបន្តមានបងប្អូនប្រជាពលរដ្ឋចូលបួសជាព្រះសង្ឃផងដែរ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.