រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា គ.ស ២០១៩ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារទី៣ របស់អគ្គនាយកដ្ឋានកាំកុងត្រូល។
ក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្រ្តី មានប្រសាសន៍ពីផលប្រយោជន៍នៃការប្រើប្រាស់រថយន្តពិសោធន៍ចល័តនេះ គឺជួយឱ្យមន្រ្តីជំនាញធ្វើការវិភាគដល់គំរូម្ហូបអាហារដែលកំពុងចរាចរក្នុងទីផ្សារ ក្នុងការរកសារធាតុគីមី ហាមឃាត់ដែលមានផ្ទុកក្នុងគំរូម្ហូបអាហារទាំងនោះ ក្នុងការការពារសុខភាពប្រជាពលរដ្ឋ។
បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានបន្តដឹកនាំកិច្ចប្រជុំដើម្បីណែនាំ ផ្ដល់អនុសាសន៍ និងវឌ្ឍនភាពការងារថ្មីៗ ក្នុងរយៈពេលកន្លងមកដល់មន្រ្តីនៃអគ្គនាយកដ្ឋានកាំកុងត្រូលផងដែរ។
ដោយ ៖ សិរីបុត្រ (ប្រភពហ្វេសបុក កាំកុងត្រូល)