ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

តម្លៃចុះតែជាងពីរលានរៀលលើគម្រោងមូលនិធី ខណៈមហាជនសង្ស័យមានភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍នៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ


ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋមានការហួសចិត្តជាមួយនិងការរៀបចំដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ/សង្កាត់ សាងសង់ផ្លូវបេតុងអាមេប្រវែង ៣០០ម៉ែត្រ និងទទឹង ០៥ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មាន ១៧២,៦៨១,៤៦៥រៀល (មួយរយចិតសិបពីរលាន ប្រាំមួយរយប៉ែតសិបមួយពាន់បួនរយហុកសិបប្រាំរៀល) នៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ខណៈដែលគេសង្កេតឃើញមាន ត្រឹមតែ៣ក្រុមហ៊ុនប៉ុណ្ណោះបានចូលរួមដេញថ្លៃ ក្នុងពេលដែលគេសង្កេតឃើញមានតំណាងក្រុមហ៊ុនជាច្រើនទៀតបានទៅចូលរួមដែរ តែគេមិនដាក់សំណើរបស់ពួកគេ ខណៈក្នុងការដេញថ្លៃគម្រោងនេះត្រូវបានទៅលោក គាត ណាវីន ក្រុមហ៊ុនឈ្មោះ គាត ណាវីន ដែលបានដាក់តម្លៃទាបជាងគេគឺ ១៧០,១០០,០០០រៀល (មួយរយចិតសិបលាន មួយរយពាន់រៀលគត់) ដោយចុះបានត្រឹមតែ ២,៥៨១,៤៦៥៛ (ពីរលាន ប្រាំរយប៉ែតសិបមួយពាន់ បួនរយហុកសិបប្រាំរៀលគត់) បើគិតជាមធ្យមតម្លៃសំណង់នោះគឺមានតម្លៃខ្ពស់កប់ពពកស្មើនឹង១១៣៤០០រៀលក្នុង១ម៉ែត្រក្រឡា។

ដោយសារតែក្នុងគម្រោងដេញថ្លៃហាកបីដូចគេរៀបចំទុកមុន ដោយចុះត្រឹមតែជាងពីរលានរៀលយ៉ាងដូច្នេះហើយទើប ប្រជាពលរដ្ឋម្ចាស់ប្រាក់បានដាក់ការសង្ស័យ និងស្នើសុំដល់ប្រធានលទ្ធកម្មខេត្ត ជាពិសេស ឯកឧត្តម អភិបាលខេត្តកំពង់ធំ មេត្តាចាត់វិធានការពិនិត្យភាពមិនប្រក្រតី ព្រមទាំងបើកការស៊ើបអង្កេតឡើងវិញ ដើម្បីជៀងវាងមានជនខិលខូចណាមួយ បានប្រើវិធីបន្លំភ្នែក យកថវិកាជាតិទៅចែកគ្នាចាយយ៉ាងរំភើយ ដែលការខាតបង់យ៉ាងធ្ងន់ធ្ងរនោះគឺ រាជរដ្ឋាភិបាលកម្ពុជា។

ដោយ៖ សត្យា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.