ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ត្រីក្រសួងអប់រំថាយុវជនត្រូវមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាបំណិន និងកាយសម្បទា ដើម្បីក្លាយជាមូលធនមនុស្សក្នុងសង្គម


ខេត្តសៀមរាប៖ នៅក្នុងពិធីបើកសិក្ខាសាលាស្ដីពីនីតិវិធីនិងយុទ្ធសាស្ត្រតស៊ូមតិលើកទី១សម្រាប់កម្មវិធី«ជជែកដេញដោលយុវជនថ្នាក់ខេត្ត២០២៥»ក្នុងខេត្តសៀមរាបដែលរៀបចំដោយមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប នៅសាលាគរុកោ សល្យ និងវិក្រឹតការ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ លោក កែវ វិបុល អនុប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារនៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា យុវជនត្រូវមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាបំណិន និងកាយសម្បទា ដើម្បីក្លាយជាមូលធនមនុស្សក្នុងសង្គម។

លោកបន្តថាដើម្បីឆ្លើយ តបតាមគោលនយោបាយស្តីពីការអភិវឌ្ឍយុវជន និងកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់អាទិភាពក្នុងការបន្តធ្វើកំណែទម្រង់សាលារៀន ឱ្យក្លាយជាស្តង់ដា សាលារៀនគំរូ នៃដំណើរការ និងការអភិវឌ្ឍសាលារៀន តាមស្តង់ដារចំនួន ៥ គឺ៖ ១.លទ្ធផលសិក្សា របស់សិស្ស, ២.ដំណើរការបង្រៀន និងរៀន, ៣.ការចូលរួមរបស់សហគមន៍, ៤.ដំណើរការប្រតិបត្តិ និងរដ្ឋបាលសាលារៀន, និងទី៥.គណនេយ្យភាព។

លោក កែវ វិបុល បានថ្លែងបញ្ជាក់បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡា ២៥រាជធានី ខេត្ត រៀបចំកម្មវិធី “ជជែកដេញដោលយុវជនថ្នាក់ខេត្ត” ក្នុងនោះមានខេត្តចំនួន០៧ (ប្រាំពីរខេត្ត) កំពុងអនុវត្តមានដូចជា៖ (កណ្តាល កំពង់ចាម បាត់ដំបង ព្រះសីហនុ កំពង់ឆ្នាំង កំពង់ធំ និង សៀមរាប)បានរៀបចំកម្មវិធីមួយឆ្នាំរួចហើយ និងកំពុងបន្តអនុវត្តឆ្នាំទី២សម្រាប់កម្មវិធី “ជជែក ដេញដោលយុវជនថ្នាក់ខេត្តឆ្នាំ២០២៥” នៅតាមគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនមកប្រកួតថ្នាក់ខេត្ត បានកំណត់យកសិស្សជាគោលដៅអាទិភាពដែលទាំងនេះគឺជាបេសកកម្មយ៉ាងសំខាន់របស់ក្រសួងសម្រាប់អភិវឌ្ឍយុវជនប្រកបដោយចំណេះដឹង ចំណេះធ្វើ ទំនាក់ទំនងល្អ និងការចេះរស់នៅជាមួយគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ មាន សីលធម៌ គុណធម៌ ចរិយាធម៌ សុជីវធម៌ និងមានឥរិយាបថថ្លៃថ្នូរក្នុងសង្គមជាតិ។

លោក ស៊ិន កុសល ប្រធានការិយាល័យយុវជននៃមន្ទីរអប់រំយុវជន និងកីឡា ខេត្តសៀមរាប មានប្រសាសន៍ថាបានមានប្រសាសន៍ថាការបើកសិក្ខាសាលាស្ដីពីនីតិវិធីនិងយុទ្ធសាស្ត្រតស៊ូមតិលើកទី១សម្រាប់កម្មវិធី«ជជែកដេញដោលយុវជនថ្នាក់ខេត្ត២០២៥»នាពេលនេះគឺក្នុងគោលបំណង បណ្តុះបណ្តាលយុវជនឱ្យក្លាយជាពលរដ្ឋសកល.បណ្តុះបណ្តាលយុវជនឱ្យចេះប្រើប្រាស់នូវវិវប្បធម៌សន្ទនាតាមរយៈការជជែកដេញ ដោល បណ្តុះសមត្ថភាពយុវជនក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលពួកគេជួបប្រទះ តាមរយៈការសន្ទនា កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហានចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកប ដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម ពង្រឹងជំនាញនៃការត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត ការទាក់ទាញការគាំទ្រ ជំនាញក្នុងការនិយាយសាធារណៈជាដើមផ្តល់ឱកាសឱ្យយុវជន ពិចារណា បញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈក្នុងការជជែកដេញដោលក្នុងសមរភូមិ គំនិតនៃ សង្គមពុទ្ធិ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា បង្កើនបណ្តាញទំនាក់ទំនង ភាពស្និតស្នាល ល្អរវាងយុវជននិងយុវជន ដើម្បី ផ្លាស់ប្តូរបទពិសោធគ្នាក្នុងតម្លៃជាមិត្តភាពនិងពង្រីកធនធានយុវជនដើម្បីអាចអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សសម្រាប់ ជាតិកម្ពុជា។

លោក ស៊ិន កុសល បានបន្ថែមថាសិក្ខាសាលនេះគឺមានការចូលរួមជាសិក្ខាកាមដែលជានាយក គ្រូដឹកនាំ គ្រូបង្វឹក និងបច្ចេកជនជាយុវជន មកពីវិទ្យាល័យរដ្ឋ និងឯកជនចំនួន២០ វិទ្យាល័យ ក្នុងខេត្ដសៀមរាបដោយធ្វើឡើងមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៧ដល់១៨ខែឧសភា ២០២៥នេះផងដែរ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.