ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រជាពលរដ្ឋនៅភូមិក្រូចឃុំឫស្សីលក ស្រុកជីក្រែង ទទួលបានស្ពានបេតុងនិងផ្លូវបេតុង ០១ ខ្សែប្រវែងជាង០៣គ.ម ពីគម្រោងមូលនីធិឃុំ


ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាល ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង និងផ្លូវបេតុង០១ខ្សែមានប្រវែង៣,៥០០ម កាត់ភូមិក្រូច និងភូមិដើមអំពិល និងសមិទ្ឋផលមួយចំនួនសម្រាប់ឃុំឫស្សីលក ក្រោមព្រះអធិបតីភាពព្រះបវរវិជ្ជា ទេព ភឿន ព្រះធម្មធរគណខេត្ត និងជាព្រះអនុគណស្រុកជីក្រែង ជាព្រះចៅអធិការវត្តបុព្វទិសារាម ហៅវត្តកំពង់ក្តី និងលោក ទី ម៉េង មេឃុំឫស្សីលក ព្រមទាំងព្រះវត្តមានព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនទៀត។

ក្នុងរបាយការណ៍របស់គណៈកម្មការសាងសង់និងលោក       ទី ម៉េង មេឃុំឫស្សីលក បង្ហាញថា៖ស្ពានលូជ្រុងនេះ សាង សង់ស្ថិតក្នុងភូមិក្រូច និងផ្លូវបេតុងមួយខ្សែប្រវែង៣៥០០ម ទទឹង០៣ម៉ែត្រផ្លូវដីភ្ជាប់ពីភូមិក្រូចទៅភូមិដើមអំពិល បានជួស ជុលស្តារឡើងវិញជាផ្លូវបេតុងសរុបចំនួន៤១៤.៨០០.០០០ រៀល(បួនរយដប់បួនលានប្រាំបីសែនរៀល)ជាថវិកាមូល នីធិឃុំឆ្នាំ២០២៥ និងបានការចូលរួមបន្ថែមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនផងដែរ។ គិតពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៥ ឃុំឫស្សីលក បានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ឋក្នុងមូលដ្ឋាន តាមរយៈគម្រោងមូលនីធិឃុំ អស់ទឹកប្រាក់ ចំនួន៤៤០.០៦០.០០០រៀល ក្នុងនោះធ្វើលូកាត់ផ្លូវ ១៤កន្លែង សង់ស្ពានបេតុង០១ ផ្លូវបេតុង០១ខ្សែ។

លោក ទី ម៉េង មេឃុំឫស្សីលក មានប្រសាសន៍ថា៖កន្លងមក អាជ្ញាធរឃុំ និងរដ្ឋបាលឃុំឫស្សីលកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋនានាតាមគម្រោងមូលនីធិឃុំដើម្បីជួយសម្រួល ជាពិសេសអំណោយផ្លូវមួយខ្សែនេះពិតជាបានជួយសម្រួល និងបង្កភាពងាយស្រួលនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងឆ្លើយតបបានតាមការចង់បានរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ព្រះបវរវិជ្ជា ទេព ភឿន ព្រះធម្មធរគណខេត្ត និងជាព្រះអនុគណស្រុកជីក្រែង ជាព្រះចៅអធិការវត្តបុព្វទិសារាមហៅវត្តកំពង់ក្តី បានចាត់ទុកសមិទ្ឋផលថ្មីនេះគឺកើតចេញពីកម្លាំងសាមគ្គីនិងការគិតគូររបស់អាជ្ញាធរមូលដ្ឋាន ព្រោះថាផ្លូវនិងសំណង់សិល្បៈការណ៍ទាំងនេះថាពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងទីជនបទ ជាពិសេស ជួយរំដោះទឹកការពារគ្រោះទឹកជំនន់បានមួយផ្នែក ជួយកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃចំណាយ ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗបានងាយស្រួល ឆាប់រហ័ស ដែលកត្តានេះ នឹងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងក្នុងមូលដ្ឋាន ។

ព្រះតេជគុណ មានថេរដីកាថា៖ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពជឿជាក់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពនៅកម្ពុជា ដោយឈរលើសរសរស្តម្ភគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ហេតុនេះសូមបងប្អូនពុកមែមីងមានាំគ្នាជំរុញកូនចៅឱ្យសិក្សារៀនសូត្របានចប់ចុងចប់ដើម ដើម្បី យកចំណេះវិជ្ជាមកលើកស្ទួយជីវភាពគ្រួសារនិងរួមគ្នាអភិវឌ្ឍភូមិឃុំរបស់យើងឱ្យកាន់តែរីកចម្រើនជាបន្តទៅ ទៀត សំដៅដើរឱ្យទាន់បរិបទនៃការវីវដ្តរីកចម្រើនជឿនលឿនស្របតាម យុគសម័យបច្ចេកវិទ្យាឌីជីថល និងបដិវត្តឧស្សាហកម្ម៤.០៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.