ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធី​ចុះ​ហត្ថ​លេខា​ដាក់​ឲ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​នូវ​​យុទ្ធ​សាស្ត្រ​ជា​តិ​ស្តី​ពី​ពូជ​ដំណាំ​​ស្រូវ​របស់​​កម្ពុជា ក្រោម​អធិបតី​ភាព​ឯក​ឧត្ត​ម​ វេង សាខុន ​និ​ង​លោក​​អគ្គ​នាយក​វិទ្យា​ស្ថាន​I​​RRI​


ទីក្រុងឡូសបាណូស​(ហ្វីលិពីន) ៖ បន្ទាប់ពីកិច្ចពិភាក្សារវាងភាគីទាំងពីរត្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកបណ្ឌិត Matthew Morell អគ្គនាយកវិទ្យាស្ថាន IRRI បានអញ្ជើញចូលជាអធិបតីក្នុងពិធីចុះហត្ថលេខាដាក់​ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រ​ជាតិស្តីពីពូជ​ដំណាំ​របស់កម្ពុជា។

ក្នុងពិធីដ៏មានសារៈសំខាន់នារសៀលនេះឯកឧត្តមរដ្ឋមន្ត្រី​វេង សាខុន​បានឡើងថ្លែងសុន្ទរកថាដោយលោកបានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ជូនចំពោះវិទ្យាស្ថានដែលបានសហការជាមួយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ​ក្នុងការចងក្រងយុទ្ធសាស្ត្រដ៏​សំខាន់នេះឡើងសម្រាប់អភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជាដើម្បីលើកកម្ពស់ផលិតកម្មពូជដំណាំថ្មីៗដែលមានទិន្នផលខ្ពស់ ធន់នឹងការប្រែប្រួល​អាកាសធាតុ ឆ្លើយតបតាមតម្រូវចិត្តនិងតម្រូវការទៅផ្សារ ប្រព័ន្ធចែកចាយនិងទីផ្សារពូជដំណាំប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព​សម្រាប់គ្រប់​ភាគីពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រី​ វេង សាខុន ក៏មានជំនឿមុតមាំលើ ព្រឹត្តិការណ៍នាថ្ងៃនេះបានពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិ​ការរវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថាន IRRI ថែមមួយកម្រិតទៀតហើយក្រសួងនឹងប្រឹងប្រែងអោយអស់លទ្ធភាពដើម្បី​ឲ្យយុទ្ធសាស្ត្រនេះ ទទួលបានលទ្ធផលដូចការរំពឹងទុក៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.