ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វត្តព្រះព្រហ្មរ័ត្នប្រារព្ធធ្វើទិវាវិសាខបូជាដើម្បីរំលឹកដល់ព្រឹត្តិការណ៍ដ៍វិសេសចំនួន៣ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធុ


ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ត្រូវនិងថ្ងៃ១៥កើត ខែពិសាខ ជាថ្ងៃសីល និងពេញបូណ៌មី ដែលជាថ្ងៃ «បុណ្យវិសាខបូជា» នោះព្រះគ្រូចៅអធិ ការវត្ត អាចារ្យ គណៈកម្មការវត្តនិង ដូនជី តាជី រួមនឹងពុទ្ធបរិស័ទចំណុះជើងវត្តព្រះព្រហ្មរ័ត្ន ក្នុងក្រុងសៀមរាប បានរៀបចំប្រារព្ធធ្វពិធីបុណ្យវិសាខបូជា  គឺដើម្បីរំលឹកដល់ព្រឹត្តិ ការណ៍ដ៍វិសេសចំនួន៣ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធគឺ ទី១៖ ព្រះអង្គទ្រង់ប្រសូត ២៖ ព្រះអង្គទ្រង់ត្រាស់ដឹង និងទី៣៖ ព្រះអង្គទ្រង់ចូលបរិនិព្វាន ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យទាំង ៣នេះបានកើតឡើងចំថ្ងៃពេញបូណ៌មី ខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ ដូច្នេះ បុណ្យវិសាខបូជា គឺតំណាងឲ្យ «ថ្ងៃទាំងបី» ។

ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានថេរដីកាឲ្យដឹងបន្ថែមដែរ ថា វិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ ហើយវិសាខបូជានេះចាត់ទុកថាជាបុណ្យដ៏ធំមួយ ដែលមានមហាជនក្មេងចាស់ប្រុសស្រី បានជួបជុំគ្នាអ៊ូអរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលា តូចធំ អុចបំភ្លឺ ព្រោងព្រាតនៅតាមទីវត្តអារាម។

ព្រះសាសនសត្ថា តង់ តន ព្រះថេរដីកាបន្តថា វិសាខបូជាគឺជាបុណ្យប្រវត្តិសាស្ត្រមួយរបស់ព្រះពុទ្ធសាសនា ហើយក៏ជាអាយុរបស់ព្រះពុទ្ធសាសនាដែលយើងបានកាន់ ពីព្រោះពុទ្ធសាសនាយើងរាប់ជាសករាជឡើង នៅថ្ងៃបន្ទាប់ពីថ្ងៃដែលព្រះសម្មាសម្ពុទ្ធបានចូលបរិនិព្វាន។ ដូច្នេះថ្ងៃវិសាខបូជា គឺប្រារព្ធទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធបានប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន ហើយគ្រប់ប្រទេសទាំងអស់ដែលបានកាន់ព្រះពុទ្ធសាសនាគឺពុទ្ធសាសនិកជនរួមទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងតែធ្វើសក្ការបូជាប្រកបដោយជំនឿយ៉ាងមុតមាំថា ជាមហាកុសលដ៏ប្រសើរថ្លៃថ្លាបំផុតផងដែរ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.