ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាជ្ញាធរខេត្តសៀមរាបសំណូមពរដល់ព្រះគ្រូចៅអធិការវត្តដែលមាននៅក្នុងបរិវេណឧទ្យានអង្គរចូលរួមបំពេញតួនាទីភារកិច្ច ក្នុងការការពារតំបន់រមណីដ្ឋានអង្គរ សម្បត្តិបេតិកភណ្ឌជាតិ ក្នុងខេត្តសៀមរាប


ខេត្តសៀមរាប៖ នៅក្នុងពិធីបើកសន្និបាតព្រះសង្ឃ ក្នុងតំបន់ឧទ្យានបេតិកភណ្ឌពិភពលោកអង្គរ ស្តីពី “វត្តអារាមពុទ្ធសាសនា បេតិកភណ្ឌ ទឹក បរិស្ថាន បម្រែបម្រួលអាកាសធាតុ និងសុវត្ថិភាពស្បៀង” ក្រោមកិច្ចផ្តួចផ្តើមរបស់ក្រុមប្រឹក្សាកិច្ចការវត្តអារាមនៅតំបន់ឧទ្យានអង្គរនៃសាលាគណខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ វត្តរាជបូណ៍ លោក លី សារី អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ធ្វើការសំណូមពរដល់ព្រះគ្រូចៅអធិការវត្តទាំងអស់ដែលមាននៅក្នុងបរិវេណឧទ្យានអង្គរ អាជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការការពារតំបន់រមណីដ្ឋានអង្គរ សម្បត្តិបេតិកភណ្ឌជាតិ និងវិស័យផ្សេងៗ ក្នុងខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរជាលំដាប់។

ជាមួយគ្នានោះដែរ អភិបាលរងខេត្តសៀមរាប ក៏បានថ្លែងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ វត្តអារាម និងអាស្រម ក្នុងតំបន់រមណីដ្ឋានអង្គរទាំងអស់ ត្រូវពង្រឹងការសហការ ការការពារសម្បត្តិវប្បធម៌ និងសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាកេរ្តិ៍តំណែលពីដូនតាបានបន្សល់ទុកនេះ ឱ្យបានគង់វង្សយូរអង្វែង ស្របតាមរដ្ឋធម្មនុញ្ញ លិខិតូបករណ៍អន្តរជាតិ ច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

លោក លី សារី ក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមថាខេត្តសៀមរាប ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់ប៉ូលទីពីរ នៃការអភិវឌ្ឍវិស័យទេសចរណ៍របស់ជាតិ និងជាខឿនសេដ្ឋកិច្ចយ៉ាងសំខាន់ ដោយមានរមណីយដ្ឋានអង្គរ ជាសម្បតិ្តបេតិកភណ្ឌពិភព លោកដ៏មានតម្លៃជាសកល ដែលមានស្នាដៃសិល្បៈវប្បធម៌ និងស្ថាបត្យកម្មទំនើប នៃសំណង់នៅក្នុងតំបន់ ព្រមទាំងមានតំបន់ទេសចរណ៍បែបប្រវត្តិសាស្រ្ត និងបែបធម្មជាតិផ្សេងៗទៀត ជាតំបន់ទិសដៅទេសចរណ៍ដ៏ល្បីល្បាញ សម្រាប់បម្រើវិស័យទេសចរណ៍ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តជាតិនៅជុំវិញពិភពលោក។

អភិបាលរងខេត្តសៀមរាប ក៌បានថ្លែងរំលឹកផងដែរថា តំបន់រមណីយដ្ឋានអង្គរ ត្រូវបានអង្គការយូណេស្កូ (UNESCO) ធ្វើការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមការជួយជ្រោម ជ្រែងពី អាយស៊ីស៊ី-អង្គរ ICC Angkor ដែលមានប្រទេស ជប៉ុន និងបារាំងជាសហប្រធាន ក្នុងនោះអាជ្ញាធរជាតិអប្សរា ជាស្ថាប័នប្រតិបត្តិរមណីយដ្ឋានអង្គរ និងត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក ក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់ប្រទេសកម្ពុជា។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះរាជា គណៈថ្នាក់ទោគណៈមហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក បានមានថេរដីកាថា សន្និបាតព្រះសង្ឃក្នុងតំបន់ឧទ្យានបេតិកភណ្ឌពិភពលោកអង្គរស្តីពី វត្តអារាមពុទ្ធសាសនា បេតិកភណ្ឌ ទឹក បរិស្ថាន បម្រែបម្រួលអាកាសធាតុ និងសុវត្ថិភាពស្បៀង នេះប្រារព្ធឡើងដើម្បីបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន អំពីសំណាក់ព្រះសង្ឃ អាចារ្យ គណកម្មការវត្តក្មេងវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងឡាយដែលមាន នៅក្នុងបរិវេណឧទ្យានអង្គរទៅលើបេតិកភណ្ឌជាតិ និងពិភព លោកនេះ ឲ្យកាន់តែប្រសើរឡើងក្នុងគោលដៅ។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានថេរដីការបន្ថែមថា វត្តនិងអាស្រមនានា មានជិត ៤០ កន្លែងដែលស្ថិតនៅក្នុងតំបន់ឧទ្យានបេតិកភណ្ឌពិភពលោកអង្គរ ទោះតិចឬច្រើន រមែងមានឥទ្ធិពលទៅលើបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកនេះ ទាំងវិជ្ជមានខ្លះ អវិជ្ជមានខ្លះ ហើយដែលនឹងប៉ះពាល់ទៅ លើ ច្បាប់គោលការណ៍បេតិកភណ្ឌពិភពលោកដែលកំពុងអនុវត្ត និងប៉ះពាល់ដល់វិស័យទេសចរណ៍ជាតិខ្លះៗជាពុំខាន។ គណៈសង្ឃខេត្តសៀមរាប ក៏ដូចជាគណៈសង្ឃនៃព្រះរាជា ណាចក្រកម្ពុជា តែងមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ ដោះស្រាយជាមួយអាជ្ញាធរជាតិគ្រប់លំដាប់ថ្នាក់ ដើម្បីឲ្យវត្តនិងអាស្រមទាំងនោះស្ថិតនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលរួមក្នុងវិស័យផ្សេងៗ ដែលអាចនឹងលើកស្ទួយការអភិវឌ្ឍនៅតំបន់អង្គរនេះ ឲ្យបានប្រសើរឡើងផង ដែរ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.