រាជធានីភ្នំពេញ៖ យោងតាមអាខោនហ្វេសប៊ុករបស់លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ (១២ម៉ោងមុន) ដែលមានខ្លឹមសារដូចតទៅ៖ សូមជម្រាបសួរដល់ឯកឧត្តម រស់ សារ៉ុម មានឋាន:ស្មើ ទេសរដ្ឋមន្ត្រី ឡើងថ្មី ថាតុលាការបាន បើកសាវនាការ នៅថ្ងៃទី31 ខែ មីនា ឆ្នាំ2025 ក្នុងសំណុំរឿងដែលឯកឧត្តមគំរាម និងជេរប្រមាថខ្ញុំ ការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ 18 ខែ និង ពិន័យជាប្រាក់ 5លានរៀលនោះ បានឡើងធំហើយកុំភ្លេចមកបង់ប្រាក់សងជំងឺចិត្តខ្ញុំផងទាន ។ ខ្មែរធ្វើបាន
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២៥/៥៨៦ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ស្តីពីតែងតាំងនិងផ្តល់ឋានៈដល់សមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចំនួន ៣រូបរួមមាន៖
ទី១៖ លោក រស់ សារ៉ុម មានឋានៈ ស្មើទេសរដ្ឋមន្ត្រី
ទី២៖ លោក ធុល មករា មានឋានៈ ស្មើរដ្ឋមន្ត្រី
និងទី៣៖ លោក វែង លួន មានឋានៈស្មើ អនុរដ្ឋលេខាធិការ៕
ករណីខាងលើនេះអង្គភាពយើងមិនទាន់អាចសុំការបំភ្លឺពីលោក រស់ សារ៉ុម បាននៅឡើយទេ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ។ ទោះយ៉ាងណាអង្គភាពយើងបានប្រកាន់ភ្ជាប់តាមច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥។
ដោយ៖ សត្យា