ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ទំនាស់​ពាក្យ​សំដី​ពេល​បើក​បរ​​លើ​ដងផ្លូវ​បណ្តាល​​អោយ​យុវជន​​ម្នាក់​ចូល​ពេទ្យ ៤​នាក់​ចូល​គុក


បាវិត៖ ទំនាស់ពាក្យសំដីពេលបើកបរនៅលើដងផ្លូវបណ្តាអោយកើតមានឆាកប្រយុទ្ធរវាងក្មេងទំនើងមួយក្រុមគ្នា៥នាក់បានព្រួតគ្នា វាយ និងកាប់ទៅលើជនរោងគ្រោះម្នាក់ បានកើតឡើងនៅវេលាម៉ោង២០.៣០នាទីយប់ថ្ងៃអាទឹត្យ០៥កើតខែមាឃឆ្នាំរកា ព.ស.២៥៦១ ត្រូវនិងថ្ងៃទី២១ខែមករាឆ្នាំ២០១៨ ត្រងចំនុចមុខផ្ទះ សាំង សារ៉ន ហៅ នី ភេទប្រុស អាយុ៥៨ ឆ្នាំជនជាតិខ្មៃរ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ករណីហឹង្សានេះកើតឡើងរវាងជនរងគ្រោះឈ្មោះ ភុក វុទ្ធី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវចំក្បាលមួយកាំបិតប៉ាងតោបណ្ដាលអោយរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ក្រុមក្មេងទំនើង៤នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្នបានមានឈ្មោះដូចខាងក្រោម​ ៖
1/ ឈ្មោះ ក្រាញ់ សុភាព ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ បុគ្គលិកកាស៉ីណូ Good luck មានទីលំនៅភូមិជាឫស្សី ឃុំកំពង់ចំលង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
2/ ឈ្មោះ ពៅ សង្ហា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ បុគ្គលិកកាស៉ីណូ Good luck មានទីលំនៅភូមិបាសាក់ សង្កាត់បាសាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
3/ ឈ្មោះ ខែម ស៉ីនឿន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកកាស៉ីណូ Good luck មានទីលំនៅភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
4/ ឈ្មោះ ម៉ៅ ចាំ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិកកាស៉ីណូ Good luck មានទីលំនៅភូមិ អង្គសាលា ឃុំចំបក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។
វត្ថុតាងកាំបិតប៉ាងតោ និងជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្នដើម្បីសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមនិតិវិធីមុននិងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

រីឯក្មេងទំនើងម្នាក់ទៀតបានរត់គេចខ្លួនបាត់ក្រោយពីប្រព្រឹត្តរួចមានឈ្មោះ ជាតិ អាយុ ២៤ ឆ្នាំ មុខរបរ មិនពិតប្រកដ មានទីលំភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង​  ហើយសមត្ថកិច្ចយ់ើងសមត្ថកិច្ចកំពុងស្រាវជ្រាវរុករកចាប់ជនសង្ស័យមកផ្ដន្នាទោសតាមផ្លូវច្បាប់ផងដែរ៕

ដោយ ៖ សំណាង


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.