ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្ដេច​​ក្រឡា​​ហោម ​​ស ​ខេង ​៖ អង្គ​ការ​​សង្គម​សមាគម​ដែល​​​ក្រសួង​​មហា​ផ្ទៃ​ ​បាន​​ចុះ​​ក្នុង​​បញ្ជី​​នា​​ពេល​​បច្ចុប្បន្ន​​មាន​​​​ជាង​​៥,០០០​​អង្គការ ​​ហើយ​​គ្មាន​​អង្គការ​​ ឬ​ សមាគម​​​ណា​មួយ​ដែល​​ត្រូវ​​បាន​​ចុះ​​ក្នុង​​បញ្ជី​ខ្មៅ​នៅក្នុង​ក្រសួង​​នោះ​ឡើយ​


រាជធានីភ្នំពេញ ៖ ​សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ អញ្ជើញជា​អធិបតី ក្នុងវេទិកាស្ដីពីភាពជាដៃគូរវាង​ រាជរដ្ឋាភិបាល​ និងអង្គការសង្គមស៊ីវិល​ លើកទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ​។

ថ្លែងក្នុងឱកាសនោះ ​សម្តេច​ក្រឡាហោម ​ស ខេង បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ​​នឹង​ទទួលយក​រាល់​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ ដើម្បី​ធ្វើការ​កែ​លំអរ​ ហើយក៏​នឹង​បើកទូលាយ​ក្នុង​កិច្ច​ពិភាក្សា​គ្នា ​ជាមួយ​ពួកគេ​ដោយ​គ្មាន​ការរើសអើង​ផង​ដែរ​។

សម្តេច​ ស ខេង​ បាន​លើកឡើង​ទៀត​ថា​ អង្គការ​សង្គម​សមាគម​ដែល​ក្រសួង​មហាផ្ទៃ​ បាន​ចុះ​ក្នុង​បញ្ជី​នា​ពេល​បច្ចុប្បន្ន ​គឺ​មាន​រហូតដល់​ជាង​៥,០០០​អង្គការ ​ហើយ​គ្មាន​អង្គការ​ ឬ​ សមាគម​​ណាមួយ ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ខ្មៅ​នៅក្នុង​ក្រសួង​នោះឡើយ ​ផ្ទុយទៅវិញ​មានតែ​ទទួលយក​សំណើ​របស់​ពួកគេ​យក​ទៅ​ពិចារណា​ដើម្បី​ស្ថាបនា​រួម​តែប៉ុណ្ណោះ​។

សូមជម្រាបថា ការរៀបចំឲ្យមានវេទិកានេះឡើង ក្នុងគោលបំណង ដើម្បីឲ្យភាគីទាំងពីរទាំងរាជរដ្ឋាភិបាល និងសង្គមស៊ីវិលរួមគ្នា ស្វែងរក​ដំណោះ​ស្រាយ បញ្ហាប្រឈមនានា​ ដែលជាចំណុចអសកម្មនាពេលកន្លងមក ហើយធ្វើការរួមគ្នាឲ្យកាន់តែជិតស្និតក្នុងការអភិវឌ្ឍឲ្យសង្គមកម្ពុជា កាន់តែរីក​ចម្រើន​សម្រាប់បច្ចុប្បន្ន និងទៅពេលខាងមុខ៕

ដោយ ៖​ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.