ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បទល្មើសនេសាទហ៊ុំសម្រាសត្រូវបានក្រុមឈ្មួញកំពុងឆ្លៀតធ្វើសកម្មភាពខណៈមន្ត្រីសម្រាក់រៀបចំសង្ក្រានចូលឆ្នាំថ្មី!!


ខេត្តកំពង់ឆ្នាំង​៖ តាមប្រភពព័ត៌មានពីប្រជានេសាទនៅតាមដងទន្លេសាប ពិសេសនៅចំនុះឃុំពាមឆ្កោក និងភូមិដូនវៀត បានឱ្យដឹងថាក្នុងរយៈពេលមុនចូលឆ្នាំនេះបទល្មើសហ៊ុំសម្រាស់កំពុងតែមានការកើតឡើងយ៉ាងកំហក់។

ប្រភពដដែល​បានឱ្យដឹងថា មានទាហានម្នាក់ឈ្មោះ រិន សំរិទ្ធ និងក្រុមការងារបានបើអូរប័រ ទៅប្រាប់ក្រុមបទល្មើសឱ្យហ៊ុំឱ្យរួចក្នុងរយៈពេលមុនចូលឆ្នាំ និងបានបន្តប្រាប់បើមានអ្នកកាសែតណាមកសួរកុំប្រាប់ថាខ្លួនជាអ្នកប្រាប់ឱ្យសោះ ហើយក៏នាំគ្នាបើកអូរប័រចាកចេញពីកន្លែងបទល្មើសហុំសម្រាស់នោះតែម្តង។

កន្លងថ្មីនេះលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានប្រកាសនិងហាមដាច់ខាត់ដល់មន្ត្រីណាដែលជាប់ពាក់ព័ន្ធជាមួយបទល្មើសនេសាទខាងលើនោះ។

ដោយឡែកលោកនាយឧត្តមសេនីយ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងការប្រគល់ទទួលសម្ភារៈជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានដាក់បទបញ្ជាយ៉ាងច្បាស់លាស់ឱ្យកងកម្លាំងដែលកំពុងឈរជើងក្នុងតំបន់ខេត្តកំពង់ឆ្នាំងត្រូវបង្ក្រាបឱ្យខាងតែបាន។

ពាក់ព័ន្ធនិងករណីការចោទប្រកាន់លើលោក រិន សំរិទ្ធ ខាងលើនេះអង្គភាពយើងមិនទាន់អាចសុំការពន្យល់បកស្រាយពីសាមីខ្លួននោះឡើយ។ ទោះយ៉ាងណាអង្គភាពយើងនិងរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

ដោយ៖ សត្យា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.