ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មលើកុមារនៅតាមសហគ្រាសគ្រឹះស្ថានផលិតឥដ្ឋ ក្បឿងនិងកសិឧស្សាហកម្ម ឆ្នាំ២០២៥


ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៨ ខែ មេសា ឆ្នាំ ២០២៥ នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មលើកុមារនៅតាមសហគ្រាសគ្រឹះស្ថាន ផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម ឆ្នាំ២០២៥ ក្នុងខេត្តសៀមរាប។

ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះដែរគឺប្រារព្ធធ្វើនៅសិប្បកម្មផលិតឥដ្ឋបន្ទាយស្រី ជីវ ប៉េង សៀង ដែលស្ថិតក្នុងភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ក្រោមវត្តមានអញ្ជើញជាអធិបតីពីសំណាក់លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមាន វត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ភឹង ចិន្តារ៉េត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបលោក លោកស្រី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥រាជនីខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អង្គការដៃគូជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន តំណាង ឬម្ចាស់សិប្បកម្ម និងចំការកសិឧស្សាហកម្ម និងកុមារ សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។

ឯកឧត្តម ភឹង ចិន្ដារ៉េត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប មានសិប្បកម្មចំនួន២៧ កំពុងដំណើរការ ដែលមានកម្មករសរុបចំនួន ៧៨៧នាក់ ស្មើនឹង៤០៩គ្រួសារ ក្នុងនោះកុមារអាយុក្រោម១៨ឆ្នាំដល់១៥ឆ្នាំ មានចំនួន៧៤នាក់ និងកុមារអាយុក្រោម១៥ឆ្នាំ ចំនួន៣៨៤នាក់។ ហើយតាមរយៈយុទ្ធនាការផ្សព្វផ្សាយនេះដែរ ឯកឧត្តមសង្ឃឹមថា គ្រប់អ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តយកចិត្តទុកដាក់ខ្ពស់ព្រមទាំងមានកិច្ចសហការល្អក្នុងការចូលរួមលើការងារប្រឆាំងការប្រើប្រាស់ពលកម្មកុមារ និងកិច្ចការពារកុមារពីការរំលោភបំពាននានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

លោកជំទាវ ស៊ើង សរសុចិន្ដា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា យុទ្ធនាការនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗទៀតដើម្បីផ្សព្វផ្សាយអំពីភាពចាំបាច់នៃការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យទាំងនេះ ជូនដល់មហាជន អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ជាពិសេសភ្នាក់ងារនគរបាលអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងគណៈកម្មការអភិវឌ្ឍភូមិ និយោជក និងសហគមន៍ដែលជាបណ្ដាញដ៏សំខាន់អាចផ្ដល់ព័ត៌មានជាសាធារណៈ។ លោកជំទាវ ស៊ើង សរសុចិន្តា បញ្ជាក់ថា យុទ្ធនាការនេះដែរមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ និងយន្តការប្រឆាំងពលកម្មកុមារនៅតាមវិស័យ និងភូមិសាស្រ្តដែលមានហានិភ័យបង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍ស្នូលនិងដាក់ចេញវិធានការអធិការកិច្ចការងារដល់និយោជកនិងអាណាព្យាបាលដែលប្រើប្រាស់ពលកម្មកុមារនៅក្នុងទម្រង់ធ្ងន់ធ្ងរបំផុតនិងទម្រង់ការងារដែលមានលក្ខណៈជាទាសភាពបំណុល។ បង្កើនប្រសិទ្ធភាពនៃកិច្ចសហការអន្តរក្រសួង ស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធ សំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្ម កុមារក្នុងវិស័យសិប្បកម្ម និងកសិឧស្សាហកម្ម និងជាការពង្រីកវិធានការផ្សព្វផ្សាយ និងយុទ្ធនាការឱ្យដល់មូលដ្ឋាន ឬសហគមន៍នៃសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម។

លោកជំទាវរដ្ឋលេខាធិការ ក៏បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ នៅទូទាំងប្រទេសមានសិប្បកម្មផលិតឥដ្ឋ ក្បឿង ដែលកំពុងដំណើរការសរុប ៤៧៤សិប្បកម្ម/សហគ្រាស បានឆ្លើយតបទៅនឹងតម្រូវការផ្គត់ផ្គង់ឱ្យស្របទៅតាមការវិវត្តវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលមានកម្មករនិយោជិត ៥ ៦០៣នាក់ និងមានកុមាររស់នៅជុំវិញសិប្បកម្ម ២៦៥២នាក់។ រីឯវិស័យកសិឧស្សាហកម្ម មានកម្មករនិយោជិតសរុប ៦៤៤៤៨នាក់ និងមានកុមាររស់នៅក្នុងបរិវេណសហគ្រាស ៥ ២៤៩នាក់។ ផ្អែកលើទិន្នន័យកុមារខាងលើ ក្រសួងការងារ បានបង្កើនការយកចិត្តទុកដាក់រៀបចំផែនការចុះយុទ្ធនាការផ្សព្វផ្សាយក្នុងការទប់ស្កាត់ និងការពារកុមារ ព្រមទាំងជំរុញម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវគោរពលក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិត ដោយអនុលោមតាមច្បាប់ស្ដីពីការងារលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌនៃរបបសន្តិសុខសង្គម ជាពិសេសហាមប្រើប្រាស់ពលកម្មកុមារ ការងារដោយបង្ខំ និងទាសភាពបំណុល។

ជាមួយគ្នាផងដែរនោះ លោកជំទាវ រដ្ឋលេខាធិការក្រសួងការងារ ក៍បានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំង២៥រាជធានី ខេត្ត បន្តយកចិត្តទុលដាក់លើការទប់ស្កាត់ និងការពារកុមារឱ្យចាកផុតពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ជាពិសេសសូមឱ្យម្ចាស់សិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្មទាំងអស់ ត្រូវគោរពលក្ខខណ្ឌច្បាប់ការងារសម្រាប់កម្មករនិយោជិត ស្ដីពីការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌនៃរបបសន្តិសុខសង្គម និងត្រូវហាមប្រើប្រាស់ពលកម្មកុមារ ការងារដោយបង្ខំ និងទាសភាពបំណុលផងដែរ៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.