ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

យុវជនស្ម័គ្រចិត្ត៥៤រូបទទួលបានការបណ្តុះបណ្តាលស្តីពីការសង្រ្គោះបឋមសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាខេត្តសៀមរាបខាងមុខនេះ


ខេត្តសៀមរាប៖ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារសង្គ្រោះ បឋម និងបន្ទាន់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥
សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងបានការសម្របសម្រួលពីមន្ទីរពេទ្យបង្អែកខេត្តបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការសង្គ្រោះបឋម និងបន្ទាន់ដល់យុវជនស្ម័គ្រចិត្តចំនួន៥៤នាក់ជានិស្សិតកំពុងសិក្សានៅមហាវិទ្យាល័យសុខាភិបាលនៃសាកលវិទ្យាល័យអង្គរខេត្តសៀមរាប។

លោក ហួត សូនី ប្រធានក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ មានប្រសាសន៍ថា៖ការបណ្តុះបណ្តាលនេះថ្វីត្បិតតែមានរយៈពេលតែកន្លះថ្ងៃតែវាមានសារៈសំខាន់ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹងដល់យុវជននិងក្រុមការងារក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ឋភាព អំពីរបៀប និងការប្រើប្រាស់ឧបករណ៍សង្គ្រោះ វិធីសាស្ត្រការ ជួយសង្គ្រោះបឋម និងបន្ទាន់ឱ្យបានត្រឹមត្រូវ ក្តាប់បានពីស្ថានភាពអ្នករងគ្រោះ ទំនាក់ទំនងស្វែងរកជំនួយសង្គ្រោះក្នុងគ្រាមានអាសន្នជាយថាហេតុណាមួយ និងប្រើដើម្បីសង្គ្រោះអាយុជីវិតជាបឋមដល់ជនរងគ្រោះនិងអាចពន្យាពេលរហូតដល់អ្នកសង្គ្រោះមកដល់។ ខ្លឹមសារនៃមេរៀន ផ្តោតលើជំនាញឆ្លើយ តបសង្រ្គោះបឋមសំខាន់ៗ ដូចជា CPR ការភ្ញោចចង្វាក់ បេះដូង រុំរបួស និងវិធីសាស្ត្រសង្គ្រោះអ្នកលង់ទឹក ខ្សែភ្លើងឆក់ ការប៉ះទង្គិច សាច់ដុំ ឆ្អឹង សន្លាក់ ជាដើម ជាការឆ្លើយតប សង្រ្គោះបឋមនិងបន្ទាន់។

លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប រំពឹងថា យុវជនក្រោយទទួលការបណ្តុះបណ្តាល បឋមនេះ នឹងយកចំណេះដឹងទៅប្រើប្រាស់ប្រកបដោយប្រសិទ្ឋភាព ក្នុងជួយសង្គ្រោះដល់ប្រជាពលរដ្ឋណាម្នាក់ដែល មកលែងកំសាន្តនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេលបីថ្ងៃ ខាងមុខនេះហើយជួបបញ្ហាសុខភាពជាយថាហេតុ នឹងអាចសង្គ្រោះបឋម ទៅតាមស្ថានភាពជាក់ស្តែង និងចាំបាច់ ផ្សេងៗ។

លោកប្រធានមន្ទីរបានស្នើដល់ក្រុមការងារសម្រប់សម្រួល សង្គ្រោះបឋមនិងបន្ទាន់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ បែងចែកគ្នាជាក្រុមដើម្បីជួយពន្យល់ឱ្យយុវជនទាំងនេះយល់កាន់តែច្បាស់ពីវិធីសាស្ត្រសង្គ្រោះបឋម ហើយក៏សំណូមពរដល់ក្មួយៗថា៖ថ្វិបើជាការងារស្ម័គ្រចិត្ត តែនៅពេលប្រតិបត្តិការងារជាក់ស្តែងត្រូវស្គាល់តួនាទីភារកិច្ចរបស់ខ្លួន មានឥរិយាបទ និងអាកប្បករិយាទន់ភ្លន់រួសរាយ សមជាអ្នកជួយ សង្គ្រោះចៀសវាងភាពរើសអើងទៅលើអ្នកមានបញ្ហាសុខភាពហើយត្រូវការជំនួយសង្គ្រោះបឋម៕

ដោយ៖ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.