ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រជាពលរដ្ឋពលរដ្ឋមួយចំនួនតូចរស់នៅក្នុងស្រុកឆែប ខេត្តព្រះវិហារអះអាង​ថា ច្រក​ព្រំដែន​ឆែប​កំពុង​រត់ពន្ធ​ជនជាតិ​ចិន​ខុស​ច្បាប់​ចូល​មក​កម្ពុជា​និង​ចេញ​ទៅ​ឡាវជាហូរហែ!


ខេត្តព្រះវិហារ៖ តាមប្រភព័ត៌មានពីពលរដ្ឋស្រុកឆែប ខេត្តព្រះវិហារ បានជំរុញ​ឲ្យអាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ចាត់​វិធានការ​ទប់ស្កាត់​សកម្មភាព​ជនជាតិ​ចិន​ឆ្លង​ដែន​ខុស​ច្បាប់​ពី​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា និង​ពី​កម្ពុជា​ចេញ​ទៅ​​​ឡាវ​​ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ស្រឡៅ១ និង​ឃុំ​កំពង់ស្រឡៅ២​ ស្រុក​ឆែប​ ឱ្យ​មាន​​ប្រសិទ្ធភាព។ ការ​ជំរុញ​នេះ​បន្ទាប់​ពី​មានអ្នក​ភូមិ​រាយការណ៍​មកថា សកម្មភាព​ជនជាតិ​ចិន​លួច​ឆ្លង​ដែន​ខុស​ច្បាប់​តាម​ទន្លេ​មេគង្គ​ពី​ប្រទេស​ឡាវ ​ចូល​មក​កម្ពុជា​និង​ពី​កម្ពុជា​ទៅ​ឡាវ​ កំពុង​កើត​មាន​យ៉ាង​ខ្លាំង ​ប៉ុន្តែ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​មូលដ្ឋាន​ហាក់​មាន​តិច​តួច។

ប្រភពដដែលបានបន្តថា ពលរដ្ឋ​មួយ​ចំនួន ​នៅ​ឃុំ​កំពង់​ស្រឡៅ១ ​និង​ឃុំ​កំពង់ស្រឡៅ​២ ​ស្រុក​ឆែប​ ខេត្ត​ព្រះវិហារ ​អះអាង​ថា សកម្មភាព​រត់ពន្ធ​ជនជាតិ​ចិន​ឆ្លងដែន​ខុស​ច្បាប់​ពី​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា​ និង​ពី​កម្ពុជា​ទៅ​ឡាវ ​ឆ្លង​ទន្លេ​មេគង្គ​ កំពុង​កើត​មាន​ទាំង​យប់​ទាំង​ថ្ងៃ​ បើ​ទោះបី​ជា​មាន​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​ជា​ច្រើន​បានដាក់​ពង្រាយ​ដើម្បី​ចាំ​ទប់​ស្កាត់​នៅ​ទីនោះ​ក្តី ប៉ុន្តែស្ទើរ​តែ​រាល់​ថ្ងៃ​មាន​ជនជាតិ​ចិនជិះ​ទូក​ឆ្លង​ទន្លេ​​មេគង្គ​ពី​ប្រទេស​ឡាវ​ ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់ បន្ទាប់​ពី​ជនជាតិ​ចិន​ទាំង​នោះ​បាន​ឆ្លង​ទូក​ពី​ប្រទេស​ឡាវ ​ចូល​ដល់​ទឹក​ដី​កម្ពុជា​រួច​ហើយ​ គឺ​មាន​ឡាន​ទំនើបៗ​មក​ដឹក​ចេញ​ទៅ​កន្លែង​ផ្សេង​ភ្លាម។ ដោយពួកគាត់អះអាងថាពួកគាត់បានឃើញ​និង​មុខ​គឺ​ចិន​ឆ្លង​ទូក​មក​គេ​ឱ្យ​ស្នាក់​នៅ​និង​មាត់​ទន្លេ​អង្គុយ​រង់ចាំ​​នៅ​ពេល​ឡាន​មក​ដល់​ទើប​ដឹក​ចេញ​ទៅ ជួន​កាល​ឡាន​ដឹក​យក​ទៅ​ទុក​នៅ​កន្លែង​កាស៊ីណូ​ចិន​នៅ​ទឹកជ្រោះ​ព្រះ​និមិត្ត​សិន ​រង់ចាំ​ដល់​ពេល​យប់​ទើប​ដឹក​ចេញ​ទៅ​ភ្នំពេញបន្ត។

ប្រភពខាងលើបានបញ្ជាក់ទៀត​ថា បច្ចុប្បន្ន​នេះ ​មាន​ច្រក​ព្រំដែន​ផ្លូវ​ទឹក​ជា​ច្រើន​កន្លែង​ ដែល​ជន​ជាតិ​ចិន​តែង​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា​ ដូច​ជា​ច្រក​តំបន់​ទឹក​ធ្លាក់​ព្រះ​និមិត្ត ​នៅ​ភូមិ​កំពង់សាមី​ ត្រង់​តំបន់​ចុង​ភូមិ និង​ដើម​ភូមិ​ នៅ​ភូមិ​កំពង់ជ្រៃ ត្រង់​ម្តុំ​ចន្លោះ​ពី​ភូមិ​កំពង់ជ្រៃ​ និង​ភូមិ​កំពង់​ព្រះឥន្ទ្រ​ នៅ​ភូមិ​កំពង់ក្រសាំង​មាន​ច្រក​ចំនួន​២ និង​នៅ​ភូមិ​កំពង់ពោធិ ​នា​តំបន់​ព្រៃ​ជាប់​ច្រមុះ​ភ្នំ​ជា​ដើម។ អ្នក​ភូមិ​រិះគន់​ថា នៅ​តាម​ច្រក​ព្រំដែន​ទាំង​នោះ គឺ​សុទ្ធ​តែ​មាន​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាលបាន​ដាក់​ពង្រាយ​ដើម្បី​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​ខុស​ច្បាប់ ​និង​ទប់ស្កាត់​សកម្ម​ភាព​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែន​ ក៏​ប៉ុន្តែ​ហេតុអ្វី​បាន​ជា​ជនជាតិ​ចិន​នៅ​តែ​អាច​លួច​ឆ្លងដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ​និង​​ឆ្លង​​ទៅ​ឡាវ​បាន។

សេចក្តីរាយការណ៏ បានបញ្ជាក់បន្តថា សកម្មភាពដឹកជញ្ជូនជនជាតិចិនឆ្លងដែនដោយខុសច្បាប់នៅច្រកព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ គឺមានអ្នកធ្វើជាច្រើនក្រុមណាស់ ប៉ុន្តែមាន៤ក្រុម គឺសុទ្ធតែជាក្រុមដែលគេអះអាងថា ស្គាល់ឈ្មោះ និងតួនាទីពិតប្រាកដ។ សកម្មភាពនាំជនជាតិចិនឆ្លងដែនខុសច្បាប់របស់ពួកគេ មិនខុសពីសកម្មភាពការរកស៊ីបទល្មើសឈើក្រញូងកាលពីប៉ុន្មានឆ្នាំមុននោះទេ គឺគេរៀបចំខ្សែបណ្តាញយ៉ាងត្រឹមត្រូវច្បាស់លាស់ទៀតផង។

ប្រជាពលរដ្ឋបញ្ជាក់ថា សកម្មភាពបទល្មើសឆ្លងដែនពីឡាវមកកម្ពុជា និងពីកម្ពុជា-ទៅឡាវ ពិសេសបទល្មើសនាំជនជាតិចិនឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ គាត់ជឿជាក់ថា កម្រិតថ្នាក់ខេត្ត ថ្នាក់ស្រុក មិនអាចធ្វើការបង្ក្រាប និងទប់ស្កាត់បានទេ លុះត្រាតែមានការសហការពីកងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធនៅថ្នាក់ជាតិ ទើបអាចបង្រ្កាបករណីនេះបាន។ បើចង់ដឹងថាតើអ្នកណាមួយ ឫក្រុមណាមួយ ដែលជាអ្នកនៅពីក្រោយខ្នងនៃការនាំជនជាតិចិនឆ្លងដែនខុសច្បាប់នោះ ត្រូវដាក់បណ្តាញតាមសង្កេតឃ្លាំមើល នោះពិតជាដឹងច្បាស់មិនខាន។

ពាក់ព័ន្ធករណីខាងលើអ្នកសារព័ត៌មានមិន​អាច​សុំ​ការ​បំភ្លឺជុំវិញ​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ​ពីលោកស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បាន​ទេនៅ​រសៀលថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ២០២៥ នេះ ដោយខលទូរស័ព្ទចូលជាច្រើនដងមិនលើក។

សូមបញ្ជាក់ផងដែរថា បើតាម​របាយការណ៍​កិច្ច​ប្រជុំ​ប្រចាំ​ខែ​របស់​រដ្ឋបាល​ស្រុក​ឆែប​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ​អភិបាល​ស្រុក​ស្តីទី ​លោក​ អ៊ុ សុភឿន បាន​ទទួល​យក​​ការ​រាយការណ៍​របស់​ពលរដ្ឋ​ដែល​ថា មាន​ជនជាតិ​ចិន​តែង​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ពី​ឡាវ​ចូល​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ឡាវ ​កំពុង​កើត​មាន​ទាំង​យប់​ទាំង​ថ្ងៃ​នេះ។ ជាមួយនោះ លោក អ៊ុ សុភឿន ជំរុញ​ឱ្យ​កម្លាំង​ចម្រុះ​ដែល​ដាក់​ពង្រាយ​នៅ​តាម​ច្រក​ព្រំដែន​ ត្រូវ​រឹត​បន្តឹង​លើ​ការ​អនុវត្ត​ច្បាប់​ថែម​ទៀត​ ដើម្បី​ទប់ស្កាត់​ជន​អន្តោប្រវេសន៍​ឆ្លងដែន​ខុស​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព។

តាមរបាយការណ៍​នៃ​កិច្ច​ប្រជុំ​ស្ដីពី​ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​នៅ​តាម​ព្រំដែន​កម្ពុជា-ឡាវ របស់​សាលា​ខេត្ត​ព្រះវិហារ ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ ក៏​ធ្លាប់​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ខែ​តុលា​ ឆ្នាំ​២០២៤ ​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ​ បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ឆ្លង​ដែន​ខុស​ច្បាប់​ចំនួន​៥៦​នាក់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ២១​នាក់​ ព្រម​ទាំង​ដកហូត​បាន​គ្រឿងញៀន​ជា​ច្រើន​ប្រភេទ​ទម្ងន់​ជាង ៦៤៨​គីឡូក្រាម​ផងដែរ៕

ដោយ៖ លោក ទ្រី សុផល

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.