ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ឯកឧត្តម វេង សាខុន ៖ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ​ ​បាន​ដឹក​នាំម​ន្ត្រី​ជំនាញ​ដំណាំ​ស្រូវ​ចុះ​សិក្សា​ស្វែង​យល់​(IRRI)​នៅ​ហ្វីលីពីន


រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់បណ្ឌិត Matthew Morell នាយកវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI) និងដោយទទួល​បាន​ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹងនាំមន្ត្រីជំនាញផ្នែកដំណាំស្រូវអញ្ជើញ​ទៅបំពេញទស្សនៈ​កិច្ចជាជ្លូវការរយៈពេល ៣ថ្ងៃនៅសាធារណរដ្ឋហ្វីលីពីន។

យោងតាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តមរដ្ឋមន្ត្រីនឹងចូលជួបសម្តែងការគួរសមជាមួយសហភាគីក្រសួងកសិកម្មហ្វីលីពីន ដើម្បីពង្រឹងនិង​ពង្រីក​កិច្ច​សហប្រតិបត្តិការរវាងក្រសួងទាំងពីរស្របតាមអនុស្សរណៈនៃការយោគយល់គ្នាដែលបានធ្វើនាឆ្នាំ២០១៥កន្លងមក។ ទន្ទឹមនឹងនេះ ក៏​មានការ​ជួប​ពិភាក្សាការងារជាមួយនាយកវិទ្យាស្ថាន និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រពី IRRI ដើម្បីរួមគ្នាវាយតម្លៃវឌ្ឍនភាពនៃគម្រោង IRRI និង​គម្រោង​ពាក់​ព័ន្ធ​ដែលបាននិងកំពុងអនុវត្តន៍នៅកម្ពុជា ព្រមទាំងធ្វើការផ្លាស់ប្តូរបទពិសោធន៍អំពីយន្តការនៃផលិតកម្មពូជ ការបង្កាត់ពូជ ទីផ្សារ តម្លៃបន្ថែមលើផលិត​កម្មស្រូវ និងការបំពេញនៃខ្សែរសង្វាក់ផលិតកម្មកសិកម្មតាមអភិក្រមនៃការធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់​ផលិតកម្ម​ដំណាំ​ស្រូវឈានទៅ​រក​ភាព​ជោគជ័យ និងកាលានុវត្តភាព។

មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកនាយកវិទ្យាស្ថាន IRRI នឹងចុះហត្ថលេខាដាក់ឲ្យប្រើ​ប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រ​ជាតិស្តីពីគ្រាប់​ពូជ​របស់់​​កម្ពុជាផងដែរ។

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.