ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ននាំអំណោយជាសម្ភារៈសិក្សានិងកញ្ចប់អាហាររួមជាមួយថវិកាចែកជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាបន្ទាយឈើ-ជ្រៃ ក្នុងសង្កាត់ទឹកវិល


ខេត្តសៀមរាប៖ ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយផ្នែកវិស័យអប់រំ និងដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្របានពូកែថែមទៀតនោះ នៅព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២៥ នេះព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន ក្នុងក្រុងសៀមរាប បាននិមន្តនាំយកសម្ភារៈនូវសិក្សា និងកញ្ចប់អាហាររួមជាមួយថវិកាមួយចំនួនផងដែរ មកចែកជូនដល់សិស្សានុសិស្សសាលាបឋមសិក្សាបន្ទាយ ឈើ-ជ្រៃ និងសិស្សានុសិស្សនៃសាលាផ្សេងទៀតនៅ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ប្រមាណជាង៥០០នាក់ព្រមទាំងចែកជូននូវកញ្ចប់ទ័យវត្ថុ និងបច្ច័យជូនដល់លោកតា លោកយាយ និងជនជរាក្រីក្រប្រមាណជាង៣០០នាក់នៅក្នុងសង្កាត់ទឹកវិលផងដែរ។

ព្រះសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានថេរដីកាថាព្រះពុទ្ធសាសនា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមយ៉ាងសកម្មក្នុងវិស័យអប់រំ។ ការចែករំលែកជាសម្ភារសិក្សាក៏ដូចជាការចែក រំលែកទាននានាមិនសំដៅទៅលើភូមិ ឃុំស្រុករបស់ខ្លួននោះទេឱ្យតែនៅតំបន់ណាមានការខ្វះខាតគឺត្រូវតែចូលរួមចែក រំលែកទាំងអស់។ ក្នុងនោះដែរ ព្រះសនសត្ថា តង់ តន បានមានថេរដីកាជំរុញដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគតរបស់ប្រទេសជាតិព្រោះថាប្អូនជាសិស្សា នុសិស្សគឺជាសសរទ្រូងនៃប្រទេសជាតិហើយ ប្រទេសជាតិត្រូវប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីជំនាន់ក្រោយនេះហើយដែលជាអ្នកកសាង និងអភិវឌ្ឍប្រទេសជាតិបន្តវេន ព្រោះថាការសិក្សារៀនសូត្រ ដែលអាចជួយចៅៗទាំងអស់បានចូលរួមកែប្រែ និងអភិវឌ្ឍន៍ខ្លួនឯងឱ្យមានការរីក ចម្រើនជាបន្តបន្ទាប់ បានជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ ។ព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានបន្តថា ថ្ងៃនេះដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយផ្នែកវិស័យអប់រំ និងដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យរៀនបានពូកែថែមទៀតនោះ ព្រះអង្គក៏បាននាំយកអំណោយជាសម្ភារៈសិក្សា និងគ្រឿងបរិភោគព្រមទាំងថវិកាមកចែកជូនដល់កូនៗសិស្សានុ សិស្ស និងលោកគ្រូ អ្នកគ្រូ បន្ថែមពីនេះទៀតព្រះតេជគុណ ក៏បានជូននូវកញ្ចប់ទ័យវត្ថុ និងបច្ច័យជូនដល់លោកតា លោក យាយ និងជនជរាក្រីក្រប្រមាណជាង៣០០នាក់ នៅក្នុងឱកាសដែលព្រះអង្គធ្វើបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គផ្ទាល់ផងដែរ។

ព្រះសនសត្ថា តង់ តន បានមានសង្ឃដីកាថាជារៀងរាល់ឆ្នាំព្រះតេជគុណនឹងនាំសម្ភារៈសិក្សាមកចែក ជូនដល់សិស្សានុ សិស្សក្នុងសាលាបឋមសិក្សាបន្ទាយឈើ នៅក្នុងថ្ងៃបើកបវេសនកាលឆ្នាំថ្មី និងជូនរង្វាន់បន្ថែមទៀតដល់សិស្សពូកែ ហើយព្រះអង្គ ក៏បានជំរុញនឹងលើកទឹកចិត្តដល់ក្មួយៗ ដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបានខ្លាំងក្លាថែមទៀត ព្រោះថាចំណេះវិជ្ជា ជាស្ពានមួយដ៏សំខាន់សម្រាប់ក្មួយៗ ឆ្លងឲ្យផុតពីគ្រោះអវិជ្ជា និងធ្វើឲ្យក្មួយៗ ក្លាយទៅជាធនធានមនុស្ស ដ៏មានតម្លៃ របស់ប្រទេសជាតិ។ ក្មួយៗទាំងនេះហើយ ដែលជាសសរស្តម្ភដ៏រឹង មាំក្នុងកិច្ចកសាងអភិវឌ្ឍន៍ប្រទេសជាតិបន្តវេន។

ព្រះបាឡាត់គណខេត្តបានមានថេរដីកាបញ្ជាក់បន្ថែមទៀតថាចំពោះព្រះគ្រូ មានសង្ឃដីកាបញ្ជាក់ថា ចំពោះសម្ភារៈសិក្សា និងកញ្ចប់អាហាររួមជាមួយថវិកានាំមកចែកជូនដល់ចៅៗសិស្សានុសិស្ស លោកតា លោកយាយ និងជនជរាក្រីក្រ និង លោកគ្រូ អ្នកគ្រូ ប្រជាការពារភូមិ នាពេលនេះ គឺបានមកពីការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជន ពុទ្ធបរិស័ទ ចំណុះជើងវត្ត ដែលអំណោយទាំងនេះ គឺពិតជាបានរួមចំណែកដល់ការបំពេញតម្រូវការខ្វះខាតរបស់ប្អូនៗឲ្យកាន់តែល្អប្រសើរ នៅក្នុងការសិក្សា និងដើម្បីប្រើប្រាស់ក្នុងការរៀនសូត្រផងដែរ៕

ដោយ៖ ពន្លឹ

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.