ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះ គ្រូចៅអធិការវត្ត និង គណៈកម្មការវត្តប្រាសាទគោកចកស្ថាបនាផ្លូវបេតុង១ខ្សែប្រវែង២០០ម៉ែត្រ


ខេត្តសៀមរាប៖ ដោយមើលឃើញនូវផលលំបាករបស់បងប្អូនប្រជាពុទ្ធបរិស័ទ ក្នុងការធ្វើដំណើរមកកាន់ទីវត្ត នៅរដូវប្រាំង ដីហុយ និង រដូវស្សាបែកភក់ ធ្វើឲ្យប្រឡាក់សម្លៀកបំពាក់ពុទ្ធបរិស័ទនោះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅ អធិការវត្តប្រាសាទគោកចក និង គណៈកម្មការ អាចារ្យវត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទជិត ឆ្ងាយ បានធ្វើបុណ្យផ្កាប្រាក់ ប្រមូលបច្ច័យធ្វើការស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង២០០ម៉ែត្រ ដែលតភ្ជាប់ពីវិថីសម្តេចពិជ័យសេនា ទៀ បាញ់ ចូលទៅកាន់ទីវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិ វាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។ តាមថេរដីកា របស់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ចៅអធិការវត្តប្រាសាទគោកចក បានឲ្យដឹងថា ការស្ថាបនាផ្លូវបេតុង១ខ្សែ បណ្តោយ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ព្រមទាំងដាក់លូបង្ហូរទឹកប្រវែង២០០មផង ដែលគ្រោងចំណាយថវិកាប្រមាណជា ៥ម៉ឺនដុល្លាអាមេរិក។

ព្រះគ្រូវិចិត្រវង្សាបានឲ្យដឹងទៀតថា បច្ច័យដែលទទួលបានពីបុណ្យផ្កាប្រាក់ មានប្រមាណជា២ម៉ឺនដុល្លាអាមេរិក។ ដើមី្បឲ្យការស្ថាបនាផ្លូវបេតុងនេះឲ្យបានរួចរាល់នៅមុនសង្ក្រាន្តឆ្នាំថ្មីមកដល់ ព្រះគ្រូចៅអធិការ បានអំំពាវនាវដល់សប្បុរសជនជិតឆ្ងាយ សូមជួយបរិច្ចាគធនធានថវិកា ទៅតាមសទ្ធាជ្រះ ថ្លា ដើម្បីរួមចំណែកបំពេញនូវសេចក្តីត្រូវការចាំបាច់របស់វត្ត ដោយខ្លះនូវបច្ច័យក្នុងការទូទាត់ថ្លៃសម្ភារៈ ក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ។

ព្រះអង្អបានមានថេរដីកាបន្តទៀតថា ការស្ថាបផ្លូវបេតុងនេះឡើង ក៏ផ្តើមចេញពីកម្លាំងសាមគ្គីគ្នាទាំងព្រះសង្ឃ គ្រហស្ថ ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន សម្រាប់ធ្វើដំណើរ ដឹកជញ្ជូន និងប្រកបការងារអាជីវកម្មដោយភាពងាយស្រួលសុខសាន្តនេះ ក៏ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្ត្រីនៃកម្ពុជា។

ព្រះគ្រូវិចិត្រវង្សា ក៏បានគូសបញ្ជាក់ថា សកម្មភាពស្ថាបនាផ្លូវបេតុង ប្រវែង ២០០ម៉ែត្រនេះ នឹងស្ថាបនារួចរាល់នៅល្ងាចថ្ងៃទី២៨ មីនា ឆ្នាំ២០២៥ នេះដោយក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ បានបង្ហាញអារម្មណ៍សប្បាយរីករាយជាមួយនឹងសមិទ្ធផលថ្មីនេះផងដែរ៕

ដោយ៖ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.